បន្ទាប់ពីគ្រោះរាំងស្ងួត ខេត្ត​កែប​កំពុង​ជន់លិច​ ដោយសារទឹកភ្លៀង

បន្ទាប់ពីគ្រោះរាំងស្ងួត ខេត្ត​កែប​កំពុង​ជន់លិច​ ដោយសារទឹកភ្លៀង



កែប៖ ក្រោយពី​ជួប​គ្រោះរាំង​ស្ងួត ​អស់​រយៈពេល​យូរ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៦ នេះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដោយ​ធ្វើ​ឲ្យ​បរិមាណ​ទឹកបាន​កើន​ឡើង បង្កើត​ទៅជា​ជំនន់​ទឹកភ្លៀង​នៅតាម​វាលស្រែ និង ភូមិដ្ឋាន​នានា​មួយ​ចំនួន​ របស់​ប្រជាពលរដ្ឋ​ ដោយ​ហូរ​ច្រោះ​ដាច់​ដី​ ទាំង​ក្នុងស្រុក​ដំណាក់​ចង្អើរ និង​ក្រុងកែប ខេត្ត​កែប។

ជំនន់​ទឹកភ្លៀង​នេះ​ បាន​ជន់​លិច​ស្រូវពង្រោះ​របស់​កសិករ​មួយ​ចំនួន​ហើយ ប៉ុន្តែ​មិនទាន់​ទទួលរង​ផលប៉ះពាល់​ទេ បើសិនជា​ស្ថានភាព​ទឹក​ស្រក​ទៅវិញ ​ក្នុង​រយៈពេល​ត្រឹម​៧​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ដែល​ទឹកភ្លៀង​ជន់​លិច​នេះ។

សូម​បញ្ជាក់​ថា ​មិនទាន់​ខូច​ទេ ប៉ុន្តែ​បើ​ទឹក​ជន់​នេះ​អូស​បន្លាយ​រយៈពេល​យូរ​ លើស​ពី​មួយ​សប្តាហ៍​ ស្រូវប្រាំង​ទាំងនោះ​ នឹងរង​ការ​រលួយ​ខូចខាត​ជាក់​ជាមិនខាន។

ជុំវិញ​បញ្ហា​នៅ​ចំពោះ​មុខ​នេះ លោក​សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប បាន​ស្នើ​សូម​ឲ្យ​មន្ត្រី​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ រួមគ្នា​ទាំង​អាជ្ញាធរ​នៅ​មូលដ្ឋាន​ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នានា​ ចុះទៅ​កាន់​តំបន់​ដែល​មាន​ជំនន់​ទឹកភ្លៀង​នេះ​ជាបន្ទាន់​ ដើម្បី​រក​វិធី​រំដោះ​ទឹក​ បញ្ចៀស​ការ​លិចលង់​ផលដំណាំ​ និង​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ៕

បន្ទាប់ពីគ្រោះរាំងស្ងួត ខេត្ត​កែប​កំពុង​ជន់លិច​ ដោយសារទឹកភ្លៀង បន្ទាប់ពីគ្រោះរាំងស្ងួត ខេត្ត​កែប​កំពុង​ជន់លិច​ ដោយសារទឹកភ្លៀង បន្ទាប់ពីគ្រោះរាំងស្ងួត ខេត្ត​កែប​កំពុង​ជន់លិច​ ដោយសារទឹកភ្លៀង បន្ទាប់ពីគ្រោះរាំងស្ងួត ខេត្ត​កែប​កំពុង​ជន់លិច​ ដោយសារទឹកភ្លៀង បន្ទាប់ពីគ្រោះរាំងស្ងួត ខេត្ត​កែប​កំពុង​ជន់លិច​ ដោយសារទឹកភ្លៀង