លោក​អភិបាល​ខេត្ត​តាកែវ​ ដាក់បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​អាទិភាព ត្រូវបង្ក្រាបដូច​ភ្លៀងរលឹម

លោក​អភិបាល​ខេត្ត​តាកែវ​ ដាក់បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​អាទិភាព ត្រូវបង្ក្រាបដូច​ភ្លៀងរលឹម



តាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦​នេះ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង នឹង​គ្រឿងញៀន​នៅ​សាល​ប្រជុំ​សាលាខេត្តតាកែវ ដើម្បី​ពិភាក្សា​ការងារ​ជាមួយនឹង ​លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​សឹក​រង​ខេត្ត ព្រមទាំង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​សហការ​គ្នា​ក្នុង​ការ​បង្ក្រាប​ ការ​ធ្វើចរាចរណ៍​ និង​ការទប់ស្កាត់​គ្រឿងញៀន​ នៅ​ទូទាំង​ខេត្ត​កុំ​ឲ្យ​កើតមានឡើង។

ក្នុង​ឱកាស​ជួប​ប្រជុំ​ពិភាក្សា​នោះ​ផង​ដែរ លោក ឡាយ វណ្ណៈ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ស្ថាប័ន​ ត្រូវ​យក​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​អាទិភាព ​នៅ​ក្នុង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ត្រូវ​ធ្វើ​ការ​បង្ក្រាប​ករណី​គ្រឿងញៀន​ ក្នុង​ខេត្ត​តាកែវកុំ​ឲ្យ​កើតមានឡើង ​ដោយ​ប្រើ​កណ្តាប់ដៃ​ដែក​ឲ្យ​មាន​ប្រសិទ្ធភាព​ ហើយ​នឹង​បន្ត​ធ្វើ​ការ​បង្ក្រាប​ករណី​ចរាចរណ៍ ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​ក្នុង​ខេត្ត​តាកែវ​ឲ្យ​ដូចជា​ភ្លៀងរលឹម​។

ជា​ចុង​បញ្ចប់​លោក ឡាយ វណ្ណៈ បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​កងកម្លាំងប្រដាប់អាវុធ​ណា​ដែល​ធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ថែម​ទៀត​ផង​៕

លោក​អភិបាល​ខេត្ត​តាកែវ​ ដាក់បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​អាទិភាព ត្រូវបង្ក្រាបដូច​ភ្លៀងរលឹម លោក​អភិបាល​ខេត្ត​តាកែវ​ ដាក់បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​អាទិភាព ត្រូវបង្ក្រាបដូច​ភ្លៀងរលឹម លោក​អភិបាល​ខេត្ត​តាកែវ​ ដាក់បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​អាទិភាព ត្រូវបង្ក្រាបដូច​ភ្លៀងរលឹម លោក​អភិបាល​ខេត្ត​តាកែវ​ ដាក់បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​អាទិភាព ត្រូវបង្ក្រាបដូច​ភ្លៀងរលឹម