ផឹក​ស្រា​ស្រវឹង​ជ្រុល ដើរ​ដួល​ប្រកាច់​ស្លាប់ ​គ្មាន​អ្នកណា​ស្គាល់

ផឹក​ស្រា​ស្រវឹង​ជ្រុល ដើរ​ដួល​ប្រកាច់​ស្លាប់ ​គ្មាន​អ្នកណា​ស្គាល់



ភ្នំ​ពេ​ញ ៖ បុរស​ម្នាក់​អាយុ​ប្រហែល​៤០​ឆ្នាំ​ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់ ​នៅក្នុង​ភូមិ​ដើម​ម៉ាក​ក្លឿ​ សង្កាត់​ច្បារអំពៅ​ទី​១​ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ២០១៦។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​បុរស​ដែល​ប្រទះ​ឃើញ​ដេក​ស្លាប់​នេះ​គឺ​ពី​យប់​ ថ្ងៃទី​២៤ ​ខែឧសភា គេ​បាន​ឃើញ​ជនរងគ្រោះ​មាន​អាការៈ​ស្រវឹង​ខ្លាំង ​ហើយ​ដើរ​ក្នុង​ភូមិ​ពុំ​ដឹង​គោលបំណង​ទៅ​ណា ​ហើយក៏​ពុំ​មែន​ជា​ប្រជាពលរដ្ឋ​ រស់នៅ​ច្បារអំពៅ​នេះដែរ។

ប្រភព​បាន​បន្ត​ថា ​លុះដល់​ព្រឹក​ក៏​ស្រាប់តែ​ដឹង​ថា ​ជនរងគ្រោះបានប្រកាច់ ហើយ​បាន​ដាច់ខ្យល់ស្លាប់​ ដោយ​ពុំ​អាច​សង្គ្រោះ​អាយុជីវិត​បាន​ឡើយ​។

លោក ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​បាន​បញ្ជាក់​ថា ជនរងគ្រោះ​ពេល​ដែល​កំពុង​ប្រកាច់​នោះ ​ត្រូវ​កម្លាំង​ប្រជា​ការពារ​សង្កាត់​របស់​លោក​ ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ច្បារអំពៅ​ ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ​ដោយសារ​ផឹកស្រា​ច្រើន​ពេក ធ្វើឲ្យ​គាំងបេះដូង​ ចំណែក​ផ្ទះសម្បែង​ពុំ​ដឹង​នៅ​កន្លែង​ណា​ទៀត​៕