សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

ជា​ទូទៅ​ មនុស្ស​ប្រុស​​ស្អប់​ការដែល​​ត្រូវ​ប្រឈម​មុខ​នឹង​សំណួរ​ចំៗ​ណាស់។​ សំណួរ​បែប​នោះ​ពិត​ជា​ធ្វើ​ពួក​គេ​​មាន​អារម្មណ៍​ថា​មិន​ស្រណុក ហើយ​ការ​សួរ​សំណួរ​មិន​ទំនង​ទៅ​ពួកគេ​នឹង​ធ្វើ​អោយ​ពួកគេ​ខឹង។

បើ​ទោះ​ជា​​ការ​បើក​ចំហ​ក្នុង​ទំនាក់ទំនង​មាន​សារសំខាន់​ តែ​ការ​សួរ​សំណួរ​បែប​បំពាន​ផ្លូវ​ចិត្ត​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ឡើយ។

ជា​ការ​ពិត​ពុំ​អាច​ប្រកែក​បាន សំណួរ​បែប​បំពារបំពាន​អាច​មាន​អត្ថន័យ​ខុស​គ្នា​ចំពោះ​មនុស្ស​ម្នាក់ៗ​។ ម៉្យាង​វិញ​ទៀត​ មនុស្ស​ភាគ​ច្រើន​គិត​ថា​ ក្នុង​ទំនាក់​ទំនង​ស្នេហា​ ដៃ​គូ​ទាំង​សង​ខាង​គួរ​តែ​បើក​ចំហ​នូវ​គ្រប់​រឿង។

យ៉ាង​ណា​មិញ​ចំពោះ​ទស្សនៈ​មនុស្ស​ប្រុស​ភាគ​ច្រើន​ បើ​សិន​ជា​អាច​ មនុស្ស​ស្រី​មិន​គួរ​សួរ​សំណួរ​មួយ​ចំនួន​​ដើម្បី​ជៀសវាង​រឿង​ល្អក់​កករ​នឹង​គ្នា។

តើ​សំណួរ​ប្រភេទ​ណា​ខ្លះ​ដែល​ពួកគេ​ស្អប់?

១. តើ​អតីត​គូស្នេហ៍​របស់​អ្នក​ស្អាត​ទេ?

សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

​រាល់​សំណួរ​ដែល​ទាក់​ទង​នឹង​អតីត​គូស្នេហ៍​របស់​ពួកគេ គឺ​វា​ហាក់​បី​ដូច​ជា​ដាក់​គំនាប​អោយ​ពួកគេ​ដោយ​ពួកគេ​មិន​ស្រណុក​ចិត្ត​ក្នុង​ការ​ឆ្លើយ​សំណួរ​បែប​នោះ​ឡើយ។ ម៉្លោះ​ហើយ​ នារី​ទាំង​ឡាយ​ពុំ​គួរ​សួរ​ពួក​គេ​នូវ​សំណួរ​ទាំង​នោះ​ឡើយ ស៊ូ​រង់ចាំ​អោយ​ពួកគេ​ប្រាប់​យើង​ដោយ​ខ្លួន​ពួកគេ​វិញ។

២. តើ​ប្រាក់​ខែ​ដែល​​អ្នក​ទទួល​បាន​មាន​ចំនួន​ប៉ុន្មាន?

សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

រង់ចាំ​ដល់​ពេល​ដែល​ពួកគេ​​មាន​មោទនភាព​ចំពោះ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​សិន។ ប្រសិន​បើ​អ្នក​សួរ​ពួក​គេ​ស្រប​ពេល​ដែល​ពួកគេ​មិន​មាន​អារម្មណ៍​ស្រណុក​ក្នុង​ការ​ឆ្លើយ​សំណួរ​នេះ​ ពួកគេ​ប្រហែល​នឹង​គិត​ថា​​លោក​អ្នក​កំពុង​តែ​រៀប​ចំ​គម្រោង​ជិះ​ជាន់​គាត់​ ឬ​ប៉ាន់​ស្មាន​កម្លាំង​ហិរញ្ញ​វត្ថុ​របស់​គាត់។

៣.​ តើ​ខ្ញុំ​ស្អាត​ជាង​អតីត​មិត្ត​ស្រី​អ្នក​ដែរ​ឬ​ទេ?

សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

សំណួរ​បែប​នេះ​​លាត​ត្រដាង​ពី​ភាព​ជឿ​ជាក់​​របស់​អ្នក​ ហើយ​បុរស​តែង​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​ដូច​គ្នា​នៅ​ពេល​ដែល​​ធ្វើ​អោយ​ស្រ្តី​មាន​ភាព​មិន​សុខ​ក្នុង​ខ្លួន។ នៅ​ក្នុង​ក្រសែ​ភ្នែក​​របស់​​បុរស​ ស្រ្តី​ម្នាក់​ៗ​មាន​ភាព​ស្អាត​ខុស​ៗ​គ្នា​​​ ដូច្នេះ​ហើយ​ពួកគេ​មិន​អាច​ធ្វើ​ការ​ប្រៀប​ធៀប​បាន​នោះ​ទេ។

៤.​​ តើ​ម្ដាយ​របស់​អ្នក​ជា​មនុស្ស​ល្អ​ទេ?

សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

គាត់​ស្រលាញ់​ម្ដាយ​របស់​គាត់។​ ដូច្នេះ​អ្នក​ត្រូវ​តែ​សន្និដ្ឋាន​ថា​គាត់​ជា​មនុស្ស​ល្អ។ កុំ​សួរ​អំពី​គាត់​អី។

៥. តើ​គម្រោង​ផែន​ការ​​ហិរញ្ញវត្ថុ​នា​ពេល​អនាគត​របស់​អ្នក​គឺ​ជា​អ្វី?

សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

សំណួរ​បែប​នេះ​នឹង​ធ្វើ​អោយ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​គាត់​ប្រៀប​ដូច​ជា​មនុស្ស​ល្ងីល្ងើ​ឥត​បាន​ការ ប្រសិន​បើ​គាត់​ពុំ​មាន​ផែនការ​អ្វី​ទាល់​តែ​សោះ។​ ចូរ​បណ្ដោយ​អោយ​រឿង​លាត​ត្រដាង​​ដោយ​ឯកឯង​​ហើយ​គាត់​ប្រាកដ​ជា​បង្ហាញ​អ្នក​យ៉ាង​ច្បាស់​​បើ​សិន​ជា​គាត់​គិតគូរ​អំពី​អ្នក។

៦. តើ​ពេល​ណា​ទើប​អ្នក​​មាន​គម្រោង​ទិញ​ផ្ទះ​សម្រាប់​ពួក​យើង​?

សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

សំណួរ​បែប​នេះ​នឹង​ធ្វើ​អោយ​អោយ​គាត់​មាន​​អារម្មណ៍​ថា​​អ្នក​ចង់​បំបែក​គាត់​ពី​ឪពុក​ម្ដាយ​របស់​គាត់​។ គាត់​នឹង​អាច​មាន​អារម្មណ៍​អាក់​អន់​ចិត្ត។

៧. តើ​ខ្ញុំ​​ធាត់​ឬ?

សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

ប្រសិន​បើ​អ្នក​សួរ​​គាត់​ពី​រូប​រាង​របស់​ស្លីម​ គាត់​អាច​នឹង​ខឹង។ បើ​ទោះ​ជា​អ្នក​មើល​ទៅ​ធាត់​ គាត់​អាច​នឹង​មិន​ពេញ​ចិត្ត​ក្នុង​ការ​ឆ្លើយ​នូវ​សំណួរ​ទាំង​នោះ។

៨. តើ​អ្នក​កំពុង​តែ​គិត​អំពី​​អតីត​គូស្នេហ៍​របស់​អ្នក​មែន​ទេ?

សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

នៅ​ពេល​ដែល​គាត់​ស្ងៀម​ស្ងាត់​ ប្រាកដ​ជា​មាន​​រឿង​រ៉ាវ​ជា​ច្រើន​ក្នុង​ចិត្ត​របស់​គាត់​។ គាត់​មិន​បាន​គិត​ពី​នាង​ទេ។ ដូច្នេះ​កុំ​សួរ​គាត់​ពី​សំណួរ​បែប​ហ្នឹង​អី។

៩. តើ​អ្នក​​មើល​រឿង​អាសអាភាស​ទេ?

សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

វា​ជា​ការ​ពិត​! មនុស្ស​ប្រុស​​ពិត​ជា​មើល​រឿង​អស់​ទាំងនោះ​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​​នៅ​តែ​សួរ​សំណួរ​បែប​នោះ​ គាត់​អាច​នឹង​ប្រតិកម្ម​ចម្លែក​ដោយ​មិន​អាច​ទាយ​ទុក​មុន​បាន​ ព្រោះ​គាត់​មាន​អារម្មណ៍​ស្រលាំងកាំង។

១០.​ តើ​អ្នក​នឹង​អោយ​ប្រាក់​ខែ​របស់​អ្នក​មក​ខ្ញុំ​បើ​ខ្ញុំ​មាន​គម្រោង​រៀប​ការ​ជាមួយ

សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

គាត់​នឹង​មិន​រៀប​ការ​ជាមួយ​អ្នក​ទេ។ គាត់​នឹង​រត់​ទៅ​អោយ​ឆ្ងាយ​ពី​អ្នក។

១១. តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ត្រង់​ណា?

សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

គាត់​ចូលចិត្ត​គ្រប់​យ៉ាង​របស់​អ្នក អញ្ចឹង​ហើយ​ទើប​គាត់​នៅ​ជាមួយ​អ្នក។ ប្រាកដ​ណាស់​ថា គាត់​ក៏​មិន​ដឹង​ដូច​គ្នា​ថា​តើ​ហេតុ​អ្វី​គាត់​សុខ​ចិត្ត​នៅ​ជាមួយ​អ្នក​។ អាច​ថា​គាត់​ស្រលាញ់​ម្រាមដៃ​របស់​អ្នក​ តែ​គាត់​មិន​អាច​និយាយ​ប្រាប់​អ្នក​ត្រង់ៗ​នោះ​ទេ​។ ម៉្លោះ​ហើយ​ ចូរ​ជៀសវាង​ការ​សួរ​សំណួរ​បែប​នោះ​។

១២ ប្រសិន​បើ​ខ្ញុំ​អាក្រក់​ តើ​អ្នក​ស្រលាញ់​ខ្ញុំ​មិន​ប្រែប្រួល​ទេ?

. សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​

ប្រសិន​បើ​គាត់​ជា​បុរស​ឆ្លាត​ គាត់​នឹង​និយាយ​ថា​មែន​ហើយ។ ប៉ុន្តែ​បើ​សិន​គាត់​ជា​មនុស្ស​និយាយ​ត្រង់​ដោយ​និយាយ​ថា​គាត់​លង់​ស្នេហ៍​អ្នក​ព្រោះ​តែ​សម្រស់​របស់​អ្នក​ប៉ុណ្ណោះ នោះ​អ្នក​ច្បាស់​ជា​អន់​ចិត្ត​ហើយ​ មិន​អញ្ចឹង។​ អញ្ចឹង​ហើយ​ ចូរ​កុំ​សួរ​សំណួរ​បែប​នោះ​អី។

សរុប​មក អ្វី​ដែល​ស្រ្តី​គ្រប់​រូប​អាច​ដោះ​ស្រាយ​នឹង​បញ្ហា​ទាំង​នេះ​គឺ​ ពួក​គេ​គួរ​តែ​សង្កេត​អោយ​បាន​ច្រើន​ជាង​ការ​សួរ។

ប្រភពៈ

ដោយៈ​ Gemini Fleta ​​


  • សំណួរ​ទាំង​១២​ដែល​មនុស្ស​ប្រុស​​មិន​ចូល​ចិត្ត​អោយ​សួរ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:កំសាន្ត
Tags: