កូន​ចិត្ដ​ខ្មៅ​ឲ្យ​ម្ដាយ​ឪពុក​ចាស់​ជរា​អង្គុយ​នៅ​ក្រោម​ភ្លៀង​ត្រជាក់​មើល​កន្លែង​ចតឡាន​ជំនួស

ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុក​ស្មាញ​ក្នុង​ការ​ស្វែង​រក​កន្លែង​ចត​រថយន្ដ​ម្ចាស់​ឡាន​ម៉ាក់​ Scumbag ​ដែល​មក​ពី​ណាន​ជីង​បាន​អោយ​ម្ដាយ​ឪពុក​របស់​គេ​ទៅ​អង្គុយ​យាម​កន្លែង​ចត​ឡាន​ជា​រៀង​រាល់​ថ្ងៃ។

​​បើ​តាម​NetEas​បាន​អោយ​ដឹង​ថា​ជា​រៀង​រាល់​ពេល​ល្ងាច​គេ​តែង​តែ​ឃើញ​ប្ដី​ប្រពន្ធ​ចំណាស់​នេះ​អង្គុយ​នៅ​ចាំ​កន្លែង​ចត​ឡាន​នោះ។

ប្ដី​ប្រពន្ធ​ចំណាស់​នោះ​មាន​កូន​ចំនូន​២​នាក់​ស្រី​ម្នាក់​ប្រុស​ម្នាក់។​ដោយ​សារ​កូន​ប្រុស​របស់​គាត់​ត្រូវ​ធ្វើ​ការ​ហើយ​ត្រលប់​មក​ផ្ទះ​វិញ​យប់​បន្ដិច​ពិបាក​ក្នុង​ការ​ចត​ឡាន​ដូច្នេះ​ហើយ​បាន​ជា​ម្ដាយ​ឪពុក​​គេ​ត្រូវ​មក​អង្គុយ​ចាំ​ចំណត​ឡាន​ទុក​អោយ​គេ​ចត​។
មិន​ខ្វល់​ថា​នៅ​ខាង​ក្រៅ​មាន​អាកាស​ធាតុ​បែប​ណា​ទេ​គឺពួក​គាត់​នៅ​តែ​អង្គុយ​ចាំ​ចំណត​ឡាន​អោយ​កូន​របស់​គាត់។នៅ​ក្នុង​រូប​ភាព​ខាង​ក្រោម​នេះ​អាច​បញ្ចាក់​បាន​ថា​អាកាស​ធាតុ​គឺ​ត្រជាក់​ហើយស្រ្ដី​ជា​ម្ដាយ​នៅ​តែ​អង្គុយ​ចាំ​ចំណត​ឡាន​អោយ​កូន​របស់​គាត់។

នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​នេះ​ក៏​មាន​កូន​ម្នាក់​ទៀត​ដែល​បាន​បង្ខំ​ម្ដាយ​របស់​ខ្លួន​អោយ​ទៅ​អង្គុយ​នៅ​ខ្លប់​ខាង​ក្រោយ​រថយន្ដ​ដើម្បី​អោយ​ខ្លួន​មាន​កន្លែង​សំរាប់​គេង​នៅ​ក្នុង​ឡាន។

​​​​​


  • កូន​ចិត្ដ​ខ្មៅ​ឲ្យ​ម្ដាយ​ឪពុក​ចាស់​ជរា​អង្គុយ​នៅ​ក្រោម​ភ្លៀង​ត្រជាក់​មើល​កន្លែង​ចតឡាន​ជំនួស已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:កីឡា
Tags: