អ្នក​គាំទ្រ​របស់​ Chelsea ជា​ច្រើន​ចង់​ឲ្យ​ Loftus-Cheek ចូល​លេង​ជំនួស​ Fabregas

អ្នក​គាំទ្រ​ជា​ច្រើន​របស់​ក្លឹប​តោ​ខៀវ​ Chelsea បាន​ស្នើ​ឲ្យ​លោក​ Jose Mourinho ដាក់​កីឡាករ​ Ruben Loftus-Cheek ជំនួស​តំណែង​កីឡាករ​ Cesc Fabregas ដែល​ធ្វើ​មិន​បាន​សូវ​បាន​ល្អ​សោះ​នៅ​ដើម​រដូវ​កាល​នេះ​ ។

កីឡាករ​ Loftis-Cheek ដែល​បច្ចុប្បន្ន​មាន​វ័យ​១៩​ឆ្នាំ​គឺ​ជា​ខ្សែ​បម្រើ​ដែល​ក្លឹប​ Chelsea ទើប​តែ​ Promote ពី​ក្លឹប​យុវជន​ខណៈ​កីឡាករ​រូប​នេះ​បាន​សាង​ភាព​លេច​ធ្លោ​របស់​ខ្លួន​ក្នុង​ការ​បង្ហាញ​ខ្លួន​ប៉ុន្មាន​ប្រកួត​នៅ​ដើម​រដូវ​កាល​នេះ​ ដែល​ធ្វើ​អ្នក​គាំទ្រ​ជា​ច្រើន​ពេញ​ចិត្ត​នៅ​ទម្រង់​លេង​របស់​គេ​ជា​ខ្លាំង​ ។

ខណៈ​មូល​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​នោះ​ចង់​ដក​ Fabregas ចេញ​ពី​ជម្រើស​១១​នាក់​ដំបូង​បន្ទាប់​ពី​កីឡាករ​រូប​នេះ​ធ្វើ​មិន​បាន​ល្អ​សោះ​នៅ​ប៉ុន្មាន​ប្រកួត​កន្លង​នេះ​សូម្បី​តែ​ការ​គ្រប់​គ្រង​បាល់​និង​ការ​បញ្ជូន​ឲ្យ​ដៃ​គូ​ក៏​ពុំ​សូវ​ធ្វើ​បាន​ល្អ​ដែរ​ ។

ដោយ​ឡែក​លោក​ Jose Mourinho កំពុង​តែ​មិន​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​នេះ​ដែរ​ ខណៈ​លោក​បាន​និយាយ​ថា​លោក​អាច​នឹង​ដាក់​កីឡាករ​ Loftus-Cheek ឲ្យ​លេង​ជា​ជម្រើស​១១​នាក់​ពេល​ជួប​ក្លឹប​ Aston Villa នៅ​ថ្ងៃ​ទី​១៧​តុលា​ខាង​មុខ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • អ្នក​គាំទ្រ​របស់​ Chelsea ជា​ច្រើន​ចង់​ឲ្យ​ Loftus-Cheek ចូល​លេង​ជំនួស​ Fabregas已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ជីវិតនិងសង្គម
Tags: