ប្រុស​ម៉ាប់​ម្នាក់​នេះ​រាំ​ដូច​គ្មាន​ជំពាក់​នរណា​មួយ​រៀល

នៅពេលដែលយើងព្យាយាមប្រាប់ខ្លួនឯងអោយកុំខ្វាយខ្វល់ពីពាក្យសម្ដីរបស់អ្នកដទៃពេកគឺជារឿងមួយដែលល្អបំផុត។ យើងមិនអាចអង្គុយតែគិតនិងព្យាយាមផ្គាប់ចិត្តនរណាម្នាក់នោះបានទេ ព្រោះថាអ្នកទើសនៅតែទើសអញ្ចឹង។ ជាអាទិ៍បុរសម៉ាប់ម្នាក់នេះសម្រេចចិត្តថាឈប់ខ្វល់ពីអ្នកដទៃគិតអំពីរូបរាងកាយរបស់គាត់ ព្រោះវានាំតែភាពក្ដៅក្រហាយដល់គាត់តែប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះគាត់បានកំពុងរាំនៅជិតអាងហែលទឹកមួយ។ គាត់ពាក់មួកកាទើបព្រមទាំងលីអូរលោងមួយ។ គាត់ទទួលបានការរិះគន់ពីមនុស្សជាច្រើនពីរូបរាងអាក្រក់របស់គាត់ តែគាត់ពុំយកទុកក្នុងចិត្តឡើយ។ គាត់រាំដើម្បីសុខភាពរបស់គាត់តែប៉ុណ្ណោះ។

ចូរក្រឡេកមើលទឹកមុខរបស់គាត់ចុះ គាត់ពិតជាពោរពេញទៅដោយទំនុកចិត្តនិងការជឿជាក់លើរូបរាងរបស់គាត់។ គាត់មិនគាត់ថា រូបរាងកាម៉ាប់របស់គាត់អាចរារាំងគាត់ពីភាពសប្បាយៗឡើយ។ គាត់គ្រាន់ចង់ធ្វើអ្វីដើម្បីខ្លួនគាត់រីករាយតែប៉ុណ្ណោះ។

បុរសម្នាក់នេះពិតជាគំរូល្អសម្រាប់មនុស្សរាល់គ្នាណាស់។ យើងគ្រប់គ្នាគួរតែយកតម្រាប់តាមគាត់។ បញ្ឈប់ការខ្វាយខ្វល់ ការព្រួយបារម្ភអំពីការគិតរបស់អ្នកដទៃមកលើយើងទៀតទៅ យើងមិនបានទៅសុំផ្ទះគេនៅ សុំបាយគេញ៉ាំឡើយ។ ដរាបណាមិនបានទៅបៀតបៀនអ្នកណា មិនធ្វើអ្វីខុសច្បាប់និងប្រពៃណី ហើយយើងគ្រាន់តែធ្វើអ្វីដើម្បីខ្លួនឯងបានរីករាយ តើចាំបាច់អ្វីត្រូវខ្វល់ពីមាត់ចាបមាត់ព្រាបនោះ។ ចូរចំណាយពេលអោយមានតម្លៃដើម្បីធ្វើអោយខ្លួនអ្នករីករាយទៅបានហើយ។

កុំអោយខាតពេលយូរ តោះទស្សនាវីដេអូរបស់គាត់ទាំងអស់គ្នា៖

https://youtu.be/2Q7q2h_3Gos

ដោយៈ Gemini Fleta
ប្រភពៈ  


  • ប្រុស​ម៉ាប់​ម្នាក់​នេះ​រាំ​ដូច​គ្មាន​ជំពាក់​នរណា​មួយ​រៀល已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ជីវិតនិងសង្គម
Tags: