Zhao Liying មាន​មិត្ត​ប្រុស​នៅ​យាម​រហូត​​ពេល​ថត​រឿង

អ្នក​ជំនួញ Jeffrey Wang ត្រូវ​បាន​គេ​ឃើញ​​នៅ​ក្បែរ​មិត្ត​ស្រី​ជា​តារា​សម្ដែង​ចិន Zhao Liying រហូត កំឡុង​ពេល​ថត​ភាពយន្ត​ភាគ​ថ្មី​រឿង “Legend of Chusen” កាល​ពី​ពេលថ្មីៗនេះ។

 

Zhao Liying មាន​មិត្ត​ប្រុស​នៅ​យាម​រហូត​​ពេល​ថត​រឿង

 

ប្រភព​ដែល​បាន​ឃើញ​ផ្ទាល់​នៅ​កន្លែង​ថត​នោះ​បាន​ឲ្យ​ដឹង​ថា លោក Jeffrey បាន​នៅ​ជួយ​មិត្ត​ស្រី​របស់​ខ្លួន​គ្រប់យ៉ាង​ តាំង​ពី​ការ​ជញ្ជូន​ឥវ៉ាន់ កុម្ម៉ង់​អាហារ និង​ការងារ​មួយ​ចំនួន​ទៀត។ បើ​ទោះ​ជា​ការ​ថត​រឿង “Legend of Chusen” ត្រូវ​បន្ត​តាំង​ពី​ព្រឹក​ដ៏​យប់​ប៉ុន្តែ​លោក​នៅ​តែ​នៅ​កន្លែង​ថត​នោះ​រហូត និង​សុខ​ចិត្ត​អង្គុយ​ញ៉ាំ​គ្រាប់​ឪឡឹក និង​ចុច​ទូរសព្ទ​ពេល​ដែល​មិន​រវល់​ជួយ Liying។

 

នៅ​ពេល​ថត​ចប់ គូ​ស្នេហ៍​ទាំង​ពីរ​បាន​ទៅ​ញ៉ាំ​ត្រី​ដុត​នៅ​ហាង​របស់​តួ​ឯក​ស្រី “និស្ស័យ​ស្នេហ៍​ដាវ​ទេព” ផ្ទាល់ រួច​​ក៏​នាំ​គ្នា​​ត្រលប់​ទៅ​សណ្ឋាគារ Hengdian។

 

 

Zhao Liying មាន​មិត្ត​ប្រុស​នៅ​យាម​រហូត​​ពេល​ថត​រឿង

 

Zhao Liying មាន​មិត្ត​ប្រុស​នៅ​យាម​រហូត​​ពេល​ថត​រឿង

 

ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​បាន​ល្បី​សុសសាយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ នៅ​ពេល​​លេច​ធ្លាយ​រូប​ថត​ទៅ​ដើរ​លេង​នៅ​ម៉ាល់ឌីវ​របស់​ពួក​គេ។ សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះផ្សាយ​ថា Jeffrey ដែល​ជា​អគ្គ​នាយក​​ក្រុមហ៊ុន Meici ធ្លាប់​រៀបការ​ម្ដង​ហើយ ខណៈ​ដែល​សារព័ត៌មាន​ខ្លះ​ទៀត​អះអាង​ថា​លោក​និង Liying បាន​ភ្ជាប់​ពាក្យ​រួច​ទៅ​ហើយ។ យ៉ាង​ណា​មក​ដល់​ពេល​នេះ ភាគី​ទាំង​សង​ខាង​មិន​ទាន់​បាន​បញ្ជាក់​ពី​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​នៅ​ឡើយ​ទេ ៕

 

ចុចអាន៖តួ​ឯក​ប្រុស “និស្ស័យ​ស្នេហ៍​ដាវ​ទេព” ប្រើ​ពេល​១០​ឆ្នាំ​ទើប​យក​បេះដូង​ព្រះនាង​ចៀវៃ​បាន

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ jaynestars