IF I Stay (ភាគ​ទី​៧)

ភាគ​ទី​៧
ខ្ញុំ​ស្រាប់​តែ​ចេះ​ភ័យ​ថា តិច​លោកតា​និយាយ​អ៊ីចឹង​មែន​ហើយ​គាត់​ដាច់ចិត្ត​ថា​ដក​បំពង់​បន្ត ដង្ហើម​ចេញ​ពី​ខ្ញុំ​ពេលនេះ​តែ​ម្ដង?
តែ​គាត់​មិន​ធ្វើ​ទេ គាត់​មិន​ដាច់​ចិត្ត​ឡើយ។
លោកតា​ស្រលាញ់​ចៅ ខ្លាច​ចៅ​ឈឺ​ចិត្ត​ពេល​ត្រូវ​មក​ប្រឈម​នឹង​ជីវិត​ពិត ​មួយ​ថ្មី​ដ៏​ទារុណ​​ទាំង​ពិការ​ធ្វើ​ការ​មិន​បាន​ព្រម​ទាំង​កំព្រីកំព្រា?
ទោះ​យ៉ាងណា នេះ​គឺជា​លើក​ដំបូង ដែល​មាន​នរណា​ម្នាក់​ព្រម​ទទួលស្គាល់​ដឹង​ឮ​នៅ​ការ​ពិបាក​រស់រាន​របស់​ខ្ញុំ។
ខ្ញុំ​ចាំ​ថា​បុគ្គលិក​សង្គម​ព្រមាន​ពួកគាត់​មិន​មក​និយាយ​អ្វី​ដែល​នាំ​ការ​តូច​ចិត្ត​មក​ខ្ញុំ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​យល់​ចិត្ត​លោកតា និង​គោរព​ការ​អនុញ្ញាត​របស់​គាត់​ដល់​ចៅ​ម្នាក់​ដែល​គ្រាន់​តែ​មាន​វ័យ ១៧ ឆ្នាំ​មិន​ដឹង​ថា ត្រូវ​ទៅ​មុខ​ឬ​ប្រឹង​ហែល​បក​ក្រោយ?

 

លោកតា​ឈប់​យំ​តែ​លោកតា​មិន​ចេញ​ទៅ​តាម​លោកយាយ​ទេ គាត់​ត្រឡប់​ទៅ​កៅអី​វិញ​ក្បែរ​ខ្ញុំ​ដដែល​ជាមួយ​ការ​ស្ងប់ស្ងាត់​។
ខ្ញុំ​ប្រាប់​លោក​តា​វិញ​ថា «ចៅ​សូម​អរគុណ» ។

 

នៅ​ពេល​ដែល​ម៉ាក់​មាន​ទម្ងន់ Teddyប៉ា​នៅ​វាយ​ស្គរ​ក្នុង​ក្រុម​គ្នា​គាត់​ ដែល​ធ្លាប់​បាន​បង្កើត​ឡើង តាំងពី​នៅ​រៀន​មហាវិទ្យាល័យ។ ក្រុម​ប៉ា​ធ្លាប់​បាន​ចេញ​ផ្សាយ​ពីរ​បី​ស៊ីឌី​ដែរ​ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​មុន ដំណើរ​ទស្សនាចរ​តន្ត្រី​រដូវ​ក្ដៅ។

 

ក្រុម​តន្ត្រី​គ្នា​ប៉ា មិន​ធំ​ពិត​មែន ប៉ុន្តែ​ពួក​គេ​ល្បី​គួរ​សម នៅ​ភាគ​ពាយ័ព្យ​និង​នៅ​តាម​មហាវិទ្យាល័យ​នានា​ដូចជា​នៅ ទីក្រុង​ឈីកាហ្គោ​ជាដើម។
ហើយ​ក្រោយ​មក​ពួកគាត់ បាន​រក​ឃើញ​ក្រុម​អ្នកគាំទ្រ​ស្មោះសរ​នៅ​ប្រទេស​ជប៉ុន​ទៀត។
ក្រុម​តន្ត្រី​នេះ តែងតែ​ត្រូវ​បាន​គេ​ទទួល​សំបុត្រ​អញ្ជើញ​ពី​យុវវ័យ​ជប៉ុន​សុំ​ឱ្យ​ទៅ​សម្ដែង អ៊ីចឹង​ហើយ​ជា​រឿយៗ ប៉ា​សន្យា​ថា បើ​ពិត​ជា​មានឱកាស​បាន​ទៅ ​នោះ​គាត់​នឹង​យក​ខ្ញុំ​ហើយ​ម៉ាក់​ទៅ​ដែរ។
ដោយសារ​អ៊ីចឹង ម៉ាក់​និង​ខ្ញុំ​បាន​រៀន​ពាក្យ​សាមញ្ញ​មួយ​ចំនួន ​ជា​ភាសា​ជប៉ុន។
មិន​ដឹង​ហេតុអ្វី ប៉ុន្មាន​ខែក្រោយ​មក​ប៉ា​ស្រាប់តែ​បាន​ប្រកាស​ថា លោក​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​តន្ត្រី​នោះ​ហើយ។

 

សមាជិក​ក្រុម​ភ្លេង​ផ្សេងទៀត​គោរព​តាម​ការសម្រេចចិត្ត​របស់​ប៉ា លើក​លែង​តែ​ពូ​Henryជា​មិត្ត​របស់​ប៉ា​ដែល​ចង់​ឱ្យ​គាត់​នៅ​បន្ត។
ពេល​ដែល​ត្រូវ​បាន​ប៉ា​បដិសេធ ​មិន​ពិចារណា​សំណើ​នោះ​ឡើង​វិញ​ពូ Henry បាន​ខឹង​យ៉ាង​ខ្លាំង ​ជាមួយ​ប៉ា​មិន​បាន​និយាយ​រក​ប៉ា​រយៈពេល​ប៉ុន្មាន​ខែ។ ​បន្ទាប់​ពី​នោះ​គឺ​ពូ​Henryបាត់ស្រមោល។

 

គាត់​បាន​វិល​មក​ទាក់ទង​នឹង​គ្រួសារ​យើង​វិញ ម្ដង​ទៀត ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​គឺ បន្ទាប់​ពី​កូន​ស្រី​របស់​គាត់​បាន​កើត​មក​ក្នុង​លោក​នេះ ហើយ​គាត់​បាន​នាំ​នាង​ទៅ​រាប់រក​ញាតិ។

 

ចុច​អាន​រឿង​​ទាំង​ស្រុង…

 

IF I Stay (ភាគ​ទី​៧)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ