កីឡាករ​វ័យ​ក្មេង​៥​នាក់ អាច​​នឹង​លេចធ្លោ​ខ្លាំង​នៅ​ Euro 2016

នៅ​សល់​ជាង​២​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ​​នឹង​ដល់​ការ​ប្រកួត​​បើក​ឆាក​ Euro 2016 ​​នៅ​កីឡដ្ឋាន​​ជាតិ​បារាំង​ Stade de France ​នា​ថ្ងៃ​ទី​១០ ខែ​មិថុនា។

 

កីឡាករ​វ័យ​ក្មេង​៥​នាក់ អាច​​នឹង​លេចធ្លោ​ខ្លាំង​នៅ​ Euro 2016

 

ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ជូន​កីឡាករ​វ័យ​ក្មេង​៥​នាក់ ដែល​កំពុង​លេង​លេចធ្លោ​ខ្លាំង​នៅ​ក្លឹប​របស់​គេ ហើយ​​អាច​នឹង​បន្ត​​ទម្រង់​លេង​​​ល្អ នៅ​ព្រឹត្តិការណ៍​អន្តរជាតិ​៤​ឆ្នាំ​ម្ដង (Euro) ​នា​ពេល​ខាង​​មុខ​ឆាប់ៗ​នេះ​ទៀត៖

 

១. Dele Alli (Tottenham Hotspur) – អង់គ្លេស

កីឡាករ​វ័យ​ក្មេង​៥​នាក់ អាច​​នឹង​លេចធ្លោ​ខ្លាំង​នៅ​ Euro 2016

 

ខ្សែ​បម្រើ​វ័យ​២០​ឆ្នាំ​រូប​នេះ ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​នៅ​ Premier League រដូវ​កាល​នេះ​ ​ដោយ​លេង​ឲ្យ​ Spurs ៣៣​ប្រកួត ស៊ុត​​បាន​១០គ្រាប់។ Alli ក៏​ជា​សមាជិក​ម្នាក់​ដ៏​សំខាន់​របស់​គ្រូ​បង្វឹក​អង់គ្លេស Roy Hodgson ​កាល​ប្រកួត​មិត្តភាព​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​បារាំង និង​អាល្លឺម៉ង់​ផង​ដែរ។

 

២. Leroy Sane (Schalke 04) – អាល្លឺម៉ង់

កីឡាករ​វ័យ​ក្មេង​៥​នាក់ អាច​​នឹង​លេចធ្លោ​ខ្លាំង​នៅ​ Euro 2016

 

ខ្សែ​បម្រើ​ស្លាប​វ័យ​២០​ឆ្នាំ​រូប​នេះ ​បាន​បង្ហាញ​ទម្រង់​ដ៏​ល្អ​​ឲ្យ​ Schalke នៅ​ Bundesliga រដូវ​កាល​នេះ ដោយ​​៣៣​ប្រកួត ស៊ុត​បាន​៨​គ្រាប់។ Sane គឺជា​កីឡាករ​វ័យ​ក្មេង​ដែល​ធ្វើ​ឲ្យ​ក្លឹប​ធំៗ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន ក្នុង​នោះ​រួម​មាន​ទាំង​ Barcelona, Manchester City និង​ Real Madrid ​ជា​ដើម។

 

៣. Renato Sanches (Benfica) – ព័រទុយហ្គាល់

កីឡាករ​វ័យ​ក្មេង​៥​នាក់ អាច​​នឹង​លេចធ្លោ​ខ្លាំង​នៅ​ Euro 2016

 

ខ្សែ​បម្រើ​វ័យ​១៨​ឆ្នាំ​រូប​នេះ ជា​សមាជិក​​ក្មេង​​ជាង​គេ​បំផុត​ក្នុង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ Euro 2016។

 

៤. Anthony Martial (Manchester United) – បារាំង

កីឡាករ​វ័យ​ក្មេង​៥​នាក់ អាច​​នឹង​លេចធ្លោ​ខ្លាំង​នៅ​ Euro 2016

 

ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ របស់​ក្រុម​បិសាច​ក្រហម​ Man Utd រូប​នេះ ​ធ្វើ​បាន​យ៉ាង​ល្អ​រដូវ​កាល​ដំបូង​នៅ​ Old Trafford និង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ម្នាក់ ធ្វើ​ឲ្យ​​គូ​ប្រកួត​ញញើត​នៅ​អឺរ៉ុប។ Martial ជា​តារា​វ័យ​ក្មេង​ម្នាក់ ដែល​ជា​ក្ដី​សង្ឃឹម​របស់​ម្ចាស់​ផ្ទះ​បារាំង ​ថា​នឹង​អាច​ជួយ​ឲ្យ​ពួកគេ​លើក​ពាន​ Euro 2016 បាន។

 

៥. Oscar Hiljemark (Palermo) – ​​ស៊ុយអែត

កីឡាករ​វ័យ​ក្មេង​៥​នាក់ អាច​​នឹង​លេចធ្លោ​ខ្លាំង​នៅ​ Euro 2016

 

ខ្សែ​បម្រើ​វ័យ​២៣​ឆ្នាំ ​Hiljemark ជា​ប្រធាន​ក្រុម​​ជម្រើស​ជាតិ​​ស៊ុយអែត U-21 ​និង​បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​​ពាន​ U-21 Euro កាល​ពី​ថ្មីៗ​នេះ។​ តារា​ឆ្នើម​ក្រុម​ Palermo ​រូប​នេះ គេ​រំពឹង​ថា​ នឹង​​ធ្វើ​បាន​ល្អ​នៅ​ឈុត​ធំ​ជម្រើស​ជាតិ​ស៊ុយអែត​​ នៅ​ Euro 2016 នេះ​បន្ត​ទៀត៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ freebets