រឿង​ចម្លែក​ទាំង​៨​ របស់​ប៊ីលហ្កេត​ ដែល​អ្នក​មិន​ដែល​ដឹង​

មហាសេដ្ឋីជនជាតិអាមេរិករូបនេះ សព្វថ្ងៃជាអ្នកមានជាងគេក្នុងលោកដែលមានប្រាក់ដល់ទៅ ៧៩,២ កោដិលាន បើយោងតាមគេហទំព័រ Forbes នៅថ្ងៃទី ២៣ មករា ឆ្នាំ២០១៦នេះ ។ តើអ្នកបានដឹងអ្វីខ្លះពីគាត់ ? តើអ្នកមានដឹងថាប៊ីលហ្កេតក្នុង១វិនាទីរកបានប៉ុន្មានដុល្លារដែរឬទេ ? តោះនៅចាំអីទៀតមកមើលរឿងចម្លែកទាំង១០ របស់ប៊ីលហ្កេតដែលអ្នកមិនដែលនឹកស្មាន ៖

១.ប៊ីលហ្កេត អាចរកប្រាក់បាន ១០១.៥ដុល្លារ ក្នុង ១វិនាទី

យោងតាមគេហទំព័រ Forbes & Quora ក្នុងឆ្នាំ២០១៥ លោក ប៊ីលហ្កេតបានរកចំណូលកើនប្រាក់ចំនួន៣,២ កោដិលាន ទៀត ពីទ្រព្យរបស់លោកក្នុងឆ្នាំចាស់ ដែលវានឹងរកបាន

  • ៨,៧៨លានដុល្លារក្នុង១ថ្ងៃ
  • ៣៦៥,០០០ដុល្លារ ក្នុង ១ម៉ោង
  • ៦,០៨៨ដុល្លារក្នុង១នាទី
  • ១០១.៥ដុល្លារក្នុង១វិនាទី

២.បើសិនជាគាត់ជ្រុះលុយ ១០០ដុល្លារ គាត់នឹងមិនអោនរើសវិញទេ ព្រោះពេលដែលគាត់អោនរើសចំណាយពេល៤វិនាទី ដែលវាលើសពីលុយដែលជ្រុះនោះ ៤ដងទៅហើយ ។

៣.បើសិនជាលោកប៊ីលហ្កេតដូរលុយគាត់ទៅជាក្រដាស១ដុល្លារទាំងអស់នោះ យើងអាចយកវាទៅតម្រៀបជាផ្លូវពីផែនដីទៅឋានព្រះច័ន្ទ បាន ១៤ជុំ ។ ប៉ុន្តែអ្នកត្រូវការចំណាយពេលធ្វើដំណើរ ប្រហែលជា ១៤០០ឆ្នាំទើបដល់ ។

៤. ប៊ីលហ្កេតសព្វថ្ងៃមានអាយុ៦០ឆ្នាំ សន្មតថាគាត់រស់បាន ៣៥ឆ្នាំទៀត ចឹងគាត់ត្រូវចាយ៦,១៩៩លានដុល្លារក្នុង១ថ្ងៃ ដើម្បីអោយអស់លុយដែលគាត់មានសព្វថ្ងៃមុនឡើងទៅឋានសួគ៌ ។

៥. បើសិនជាលោកប៊ីលហ្កេតបរិច្ចាគលុយរបស់គាត់ទៅអោយមនុស្សទាំងអស់ក្នុងពិភពលោកយើងនេះ ម្នាក់ ១០ដុល្លារ ចុងក្រោយគាត់ក៏នៅសល់ចំនួន៥,២កោដលានដុល្លារទុករកស៊ីវិញផងដែរ ។ (ចំនួនប្រជាជនសព្វថ្ងៃប្រមាន ៧,៤កោនលាននាក់)

៦. Michael jordan ជាអត្តពិលកដែលមានប្រាក់ចំណូលខ្ពស់ជាងគេនៅអាមេរិក បើគាត់មិនចំណាយអ្វីសោះ នោះគាត់នឹងបានប្រាក់ប្រមាណ ៣០លានដុល្លារក្នុង១ឆ្នាំ, ចឹងបើគាត់ត្រូវចំណាយពេល ២៧៧ឆ្នាំដើម្បីតាមអោយទាន់ប្រាក់ដែលប៊ីលហ្កេតមានសព្វថ្ងៃ ។

៧. ប៊ីលហ្កេតបានប្រាប់គ្រូរបស់ខ្លួនថា គាត់នឹងក្លាយជាសេដ្ឋីនៅអាយុ៣០ឆ្នាំ ក្រោយមកគាត់ក្លាយជាមហាសេដ្ឋីនៅអាយុ៣១ឆ្នាំ ។ (យោងតាម្ Biography.com)

៨. ខែធ្នូ ១៩៧៧ ប៊ីលហ្កេតត្រូវបានឃាត់ខ្លួនបន្ទាប់ពីបើកបររថយន្តពេលភ្លើងក្រហម ហើយ គ្មានប័ណ្ណបើកបរទៀត

 

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖ & & & &


  • រឿង​ចម្លែក​ទាំង​៨​ របស់​ប៊ីលហ្កេត​ ដែល​អ្នក​មិន​ដែល​ដឹង​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:បច្ចេកវិទ្យា
Tags: