៦ ​ប្រភេទ​កីឡា​​ហ្វឹកហាត់​រាល់​ព្រឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ

ក្រុម​កីឡាករ​-កីឡា​ការិនី​ចំនួន ​៦​ប្រភេទ​កីឡា​កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​រៀងរាល់​ព្រឹក​ ​​ដើម្បី​​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ផ្សេង​ៗ​គ្នា​។

 

៦ ​ប្រភេទ​កីឡា​​ហ្វឹកហាត់​រាល់​ព្រឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិសកម្មភាព​ហ្វឹកហាត់​របស់​ក្រុម​​ជម្រើស​ជាតិ​សីប៉ាក់តាក្រ​កម្ពុជា

 

​​​បើ​តាម​លោក​ ឯម សុធារ័ត្ន គ្រូ​ជំនួយ​កីឡា​វ៉ូវីណាម​ជម្រើស​ជាតិ​​កម្ពុជា​បាន​ឲ្យ​ដឹង​ព្រឹក​នេះ​ថា រៀងរាល់​ព្រឹក​លោក​តែង​ឃើញ​កីឡា​ប្រហែល​ជា៦ ប្រភេទ​កីឡា​មក​​ហ្វឹកហាត់​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​​​រួម​មាន ចំបាប់, អត្តពលកម្ម​, តេក្វាន់​ដូ, សីប៉ាក់​តាក្រ, គុនដាវ​​ និង​​បាល់បោះ។ ចំណែក​ប្រភេទ​កីឡា​វ៉ូវីណាម​របស់​លោក​​​​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រៀងរាល់​ព្រឹក​ចាប់​​ពី​ម៉ោង ៥:៣០​ដល់​ម៉ោង ៧:៣០​នាទី។ ​

 

​លោក​បន្ថែម​ថា ៦​ប្រភេទ​កីឡា​នេះ​គឺ​​លោក​ប្រាប់​តាម​ការ​​មើល​ឃើញ​មក​ហ្វឹកហាត់​រាល់​ថ្ងៃ​ប៉ុណ្ណោះ។ ​អតពលកម្ម​កំពុង​ប្រមូល​ផ្ដុំ​យុវជន​ ៨​នាក់​​ស្រី ៤​និង​ប្រុស ៤​នាក់​​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ស្រប​ពេល​ចំបាប់​មាន​ថ្នាល​យុវជន ១៥​នាក់ បាល់បោះ​មាន​ថ្នាល​យុវជន ១២​​នាក់​ហ្វឹកហាត់រាល់​ព្រឹក​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ដូច​គ្នា៕

 

៦ ​ប្រភេទ​កីឡា​​ហ្វឹកហាត់​រាល់​ព្រឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិសកម្មភាព​ក្រុម​កីឡា​ចំបាប់​ហ្វឹកហាត់​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​