ឥណ្ឌូណេស៊ី​​ សម្រេច​​ដាក់​ទោស​ប្រហារ​​ជីវិត​​​ចំពោះ​អ្នក​រំលោភ​​ក្មេង​

​​​​​ប្រធានាធិបតី​​​ឥណ្ឌូណេស៊ី​​​លោក​ ចូកូ ​វីដូដូ ​​បាន​​ចុះ​​​​​ហត្ថលេខា​លើ​​ច្បាប់​​ថ្មី​​មួយ​​​ ដែល​​អនុញ្ញាត​​ឲ្យ​​កាត់​​ទោស​​ប្រហារជីវិត​​ ​ករណី​​​បទឧក្រិដ្ឋ​​​​​​​​​​ផ្លូវ​ភេទ​ប្រឆាំង​​​អនីតិជន​។

 

ឥណ្ឌូណេស៊ី​​ សម្រេច​​ដាក់​ទោស​ប្រហារ​​ជីវិត​​​ចំពោះ​អ្នក​រំលោភ​​ក្មេង​

 លោក​ ចូកូ ​វីដូដូ

 

​ដោយ​​​យោង​​តាម​​​ច្បាប់​​នេះ ​​ជន​​ល្មើស​​អាច​​​ប្រឈម​មុខ ​​នឹង​​ការ​ចាក់​ថ្នាំ​​​​សម្លាប់​​​​​​ប្រដាប់​ភេទ ​និង​​​​​​​ត្រូវ​​​​​ដាក់​​បន្ទះ​​​ឈីប​ ​តាម​​ដាន​​សកម្មភាព​​ពួកគេ​​។ ​​​​​​​កម្រិត​​ទោស​​មួយ​ទៀត ​​​​ត្រូវ​ជាប់​ពន្ធនាគារ​​ពី​ ​១០​ទៅ​ ២០​ឆ្នាំ​​ ​និង​​​ទោស​​ធ្ងន់​ធ្ងរ​​ប្រហារជីវិត​​តែ​ម្ដង។

 

​​​​​​​​​​លោក​​ វីដូដូ​ ​​​​បាន​ថ្លែង​​ក្នុង​​សន្និសីទ​សារព័ត៌មាន​​​​នៅ​​វិមាន​​ប្រធានាធិបតី​​ថា “​អំពើ​ហិង្សា​​ផ្លូវ​ភេទ​​​​ប្រឆាំង​​អនីតិជន​​​ជា​​​បទឧក្រិដ្ឋ​​ពិសេស​​​មួយ ដែល​​លោក​សង្ឃឹម​​ថា​ច្បាប់​នេះ​​ នឹង​​អាច​​បំបាក់​ទឹក​ចិត្ត​​​​​​​​​​​​ជន​ល្មើស​បាន​​​​​​​​”។

 

​​​ជំហរ​​រឹត​បន្តឹង​​​លើ​​​អ្នក​​រំលោភ​​​ក្មេង​ និង​​ជនល្មើស​​​​​ហិង្សា​ផ្លូវ​ភេទ​​លើ​​កុមារ​​ ​​កើត​​ចេញ​​​បន្ទាប់​​ពី​ក្រុម​​​សកម្មជន ​និង​​​​អ្នក​​ប្រមូល​ផ្ដុំ​​​អំពាវ​​នាវ​ឲ្យ​​​​​រដ្ឋាភិបាល​​ធ្វើ​​កំណែទម្រង់​ ​​​ដោយ​​សារ​​ករណី​​រំលោភ​​ជា​ក្រុម​​​​​​ដ៏​សាហាវ​មួយ​​​បាន​សម្លាប់​​​​ក្មេង​ស្រី​សិស្ស​សាលា​​វ័យ​ ​១៤​ឆ្នាំ​​ម្នាក់​​នៅ​​​ទីក្រុង​​​ Bengkulu ​​​​ភាគ​ខាង​លិច​​កោះ​ស៊ូម៉ាត្រា​​ កាល​​ពី​មេសា​កន្លង​​ទៅ។

 

​​ករណី​​នេះ​​បាន​​ធ្វើ​​ឲ្យ​​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​​សង្គម​​ផ្ទុះ​កំហឹង​​យ៉ាង​​​ខ្លាំង​​ ​ក្រោយ​​ក្រុម​សកម្ម​ជន​​​រៀប​រាប់​ប្រាប់ ​​និង​នាំ​​ឲ្យ​​សាធារណជន​​​​​លើក​គ្នា​តវ៉ា​​​ក្នុង​​រដ្ឋធានី​​ហ្សាកាតា​​ តែ​ម្ដង។

 

​​បើ​យោង​​ទៅ​តាម​​​គណៈកម្មការ​​​ជាតិ​​​​​​​​ស្ដី​ពី​អំពើ​ហិង្សា​​​ប្រឆាំង​​​ស្ត្រី បាន​​​​​​រាយការណ៍​ថា អំពើ​​​​​​ហិង្សា​​ផ្លូវ​ភេទ​​​​​ចំពោះ​​ស្ត្រី​​កើត​​មាន​​ ៣៥​ករណី​​​រៀង​រាល់​ថ្ងៃ​​​​នៅ​ទូទាំង​ប្រទេស។ ​បច្ចុប្បន្ន​​ ​ឥណ្ឌូណេស៊ី​ ​​​ដាក់​​​ទោស​​​​​​ជន​ល្មើស​​រំលោភ ​​ខ្ពស់​បំផុត​​​ដល់​​​ត្រូវ​ជាប់​​ពន្ធនាគារ​ ១៤​ឆ្នាំ​​៕

 

 ឥណ្ឌូណេស៊ី​​ សម្រេច​​ដាក់​ទោស​ប្រហារ​​ជីវិត​​​ចំពោះ​អ្នក​រំលោភ​​ក្មេង​ក្រុម​ជន​ល្មើស​ ៧​នាក់​​រំលោភ​​សិស្ស​សាលា​អាយុ ១៤​ឆ្នាំ ​​ត្រូវ​កាត់​ទោស​​ជាប់​គុក ១០​ឆ្នាំ

 

ចុចអាន៖ មាន​ដឹង​ថា បារ៉ាក់ អូបាម៉ា ធ្លាប់​រៀន​នៅ​ឥណ្ឌូណេស៊ីអត់?

ចុចអាន៖ ​​ឥណ្ឌូណេស៊ី​ ធ្វើ​​រថយន្ត​ Bugatti​ ពី​ឈើ​ម៉ៃសាក់ ​​ឡូយ​​អស់​​ស្ទះ​!

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channel Newsasia​​​​​
​​​​​​​​​​