វិធី​ចៀន ឬ បំពង​ត្រី​កុំឱ្យ​បែក​សាច់​

6 Videos


ដំបូងត្រូវជ្រើសរើសយកសាច់ត្រីនៅស្រស់ បន្ទាប់មកត្រូវចៀរសាច់ត្រីជាបន្ទះៗរួចហើយប្រឡាក់ជាមួយអំបិល ស៊ុត មាន់ ឬ ស៊ុតទា( យកពងផ្នែកស ) និង ម្សៅឆា ដោយផ្អាប់ទុកមួយសន្ទុះទើបយកមកឆាលាយបន្លែតាមតម្រូវការហើយ នៅពេលឆា គឺវាមិនបែកសាច់ឡើយ ។

វិធី​ចៀន ឬ បំពង​ត្រី​កុំឱ្យ​បែក​សាច់​

បើចង់បំពងដំបូងត្រូវកម្តៅខ្លាញ់ដោយរង់ចាំខ្លាញ់ក្តៅបន្តិចសិនទើបដាក់បន្ទះសាច់ត្រីចូលបំពងដោយរង់ចាំសាច់ត្រីឡើងពណ៌ស និង អណ្តែត ទើបស្រង់ចេញដាក់ឱ្យស្រក់ខ្លាញ់ ។ បន្ទាប់មកទុកខ្លាញ់បន្តិចនៅក្នុងខ្ទះរួចហើយដាក់ខ្ទឹមសចិញ្ច្រាំ ដាក់ខ្ញី ( ហាន់ឱ្យម៉ដ្ឋ ) ចាក់ស្រាបន្តិច បង់ម្សៅស៊ុប និង ចាក់ទឹកស៊ុបបន្តិចហើយចាក់ទឹកម្សៅឆាចូលឆាកូរឱ្យសព្វ ចុងក្រោយចាក់បន្ទះសាច់ត្រីបំពងចូល និង ឆាត្រឡប់ចុះឡើង ។ បែបនេះយើងនឹងបានត្រីបំពងដែលមិនបែកសាច់នោះទេ ៕