លោក​ ចន ឃ៊ែរី​ បង្កើត​​សាកលវិទ្យាល័យ​​​​​ឯកជន​​នៅ​វៀតណាម​

ប្រមុខការទូតអាមេរិកលោក ចនឃ៊ែរី បានឧបត្ថម្ភមូលនិធិសម្រាប់បង្កើតសាកលវិទ្យាល័យឯកជននៅប្រទេសវៀតណាម ដែលលោកហៅថាជាដំណាក់កាលបន្ទាប់នៃទំនាក់ទំនងអាមេរិក និងវៀតណាម។

លោក​ ចន ឃ៊ែរី​ បង្កើត​​សាកលវិទ្យាល័យ​​​​​ឯកជន​​នៅ​វៀតណាម​

 លោក ចន ឃ៊ែរី ចាប់ដៃជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នៅទីក្រុងហាយណូយ

សាកលវិទ្យាល័យ Fullbright University ក្នុងទីក្រុងហូជីមិញ ដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យអាមេរិក Harvard  គឺជាសាកលវិទ្យាល័យផ្ដោតសំខាន់លើពាណិជ្ជកម្ម ឯករាជ្យ និងមិនគិតប្រាក់ចំណេញនៅវៀតណាម។ នេះបើតាមសេចក្ដីថ្លែងការណ៍ របស់សេតវិមាន។ ការចាប់ផ្ដើមបង្កើតនេះ ធ្វើឡើងក្រោយពីទស្សនកិច្ច ៣ថ្ងៃរបស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា មកកាន់តំបន់អាស៊ី។

លោក ឃ៊ែរី ថ្លែងថា ខ្លួនលោកធ្លាប់បម្រើជាកងទ័ពជើងទឹកអាមេរិកទាំងវ័យក្មេង កាលសង្គ្រាមជាមួយវៀតណាម ដែលបានសម្លាប់ជនជាតិវៀតណាមរាប់ម៉ឺននាក់ និងទាហានអាមេរិក ៥៨ ០០០នាក់។ សិស្សដែលចង់ចុះឈ្មោះចូលរៀនក្នុងសាកលវិទ្យាល័យខាងលើ នឹងអាចយល់ពីសេដ្ឋកិច្ចពិភពលោកបានច្រើន ជាងកាលពីមុន។

សាកលវិទ្យាល័យ នឹងគ្រប់គ្រងដោយអតីតសមាជិកព្រឹទ្ធសភាអាមេរិកប្រចាំរដ្ឋ Nebraska លោក Bob Kerrey និងអតីតយុទ្ធជនពិការជើងសម័យសង្គ្រាមវៀតណាមម្នាក់ទៀត។ សូមរម្លឹកថា លោកអូបាម៉ា គឺជាប្រធានាធិបតីអាមេរិកទី៣ហើយ ដែលបានធ្វើទស្សនកិច្ចនៅវៀតណាម ចាប់តាំងពីមានទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ ១៩៩៥៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • លោក​ ចន ឃ៊ែរី​ បង្កើត​​សាកលវិទ្យាល័យ​​​​​ឯកជន​​នៅ​វៀតណាម​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:កំសាន្ត
Tags: