ក្ដៅចិត្តបាញ់គេខុស មកផ្ទះវិញបាញ់សម្លាប់ខ្លួនឯង

(រតនគិរី)៖ បុរសឈាមរាវម្នាក់ស្ពាយកាំភ្លើងកែច្នៃមួយដើម ដើរតម្រង់ទៅបាញ់សម្លាប់ស្ត្រីម្នាក់ តែសំណាងល្អជនរងគ្រោះបានរត់គេចរួចជីវិត ដោយក្ដៅចិត្តខឹងខ្លាំងពេក លុះត្រឡប់មកដល់ផ្ទះវិញ ជនដៃដល់បែរជាបាញ់សម្លាប់ខ្លួនឯងទៅវិញ។ ហេតុការណ៍ ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩៖៣០នាទី នៅចំណុចភូមិ៣ ឃុំត្រពាំងច្រិះ ស្រុកកូនមុំ ខេត្តរតនគិរី។

នគរបាលស្រុកកូនមុំ បានប្រាប់ឲ្យដឹងថា «ជនដៃដល់មានឈ្មោះ ជឿន សារិន អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ ក្រោយពីត្រឡប់ មកផ្ទះវិញ បានបាញ់ខ្លួនឯងចំសៀតផ្កា មួយគ្រាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ តែម្តង ចំណែកឯស្ត្រីរងគ្រោះមានឈ្មោះ ស៊ុន ចាន់ធូ អាយុ៣៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើដូចគ្នា បានរងរបួសស្រាល ដោយសារតែខំរត់គេចពីគ្រាប់កាំភ្លើង»។ បន្ទាប់កើតហេតុរួច នគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ធ្វើកំណត់ហេតុ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយបានប្រគល់សពជនដៃដល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ មានសេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំង បានឲ្យដឹងមានហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង ក្នុងស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដោយ  ស្លាប់ភ្លាមៗនៅ កន្លែកកើតហេតុ ក្នុងស្នងការដ្ឋាន ខណៈមូលហេតុនៃការ ធ្វើអត្តឃាតខ្លួនឯងនេះ នៅមិនទាន់បញ្ជាក់ច្បាស់ នៅឡើយនោះទេ។

ប៉ុន្តែប្រភពព័ត៌មានពីមន្ត្រីនគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការធ្វើ អត្តឃាតនេះ ទំនងមកពីមានរឿងរ៉ាវនៅក្នុងគ្រួសារ ដោយសារតែ ម្សិលមិញ លោក ទេព សារ៉ាត់ បានមានទំនាស់ ជាមួយស្រីស្នេហ៍ របស់ខ្លួនម្នាក់ ដោយស្នេហ៍នោះលួចទៅ មានប្រុសថ្មី នាំឲ្យជនរងគ្រោះ លោក ទេព សារ៉ាត់ ខឹងនៅ បានប្រើអំពើ ហិង្សាទះស្រីស្នេហ៍ ២-៣កំផ្លៀង នាំឲ្រនារី ម្នាក់នោះ ខឹងនឹងបានដាក់ ពាក្យបណ្តឹង ប្តឹងប្រើអំពើហិង្សា ដោយទាមទារជំងឺចិត្ត២០លានរៀល ទើបឈានដល់ ការសម្រេច ចិត្តបាញ់សម្លាប់ ខ្លួនឯងតែម្តងទៅ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្ដៅចិត្តបាញ់គេខុស មកផ្ទះវិញបាញ់សម្លាប់ខ្លួនឯង

ក្ដៅចិត្តបាញ់គេខុស មកផ្ទះវិញបាញ់សម្លាប់ខ្លួនឯង

ក្ដៅចិត្តបាញ់គេខុស មកផ្ទះវិញបាញ់សម្លាប់ខ្លួនឯង

ក្ដៅចិត្តបាញ់គេខុស មកផ្ទះវិញបាញ់សម្លាប់ខ្លួនឯង