ក្រុមហ៊ុន សាមស៊ុង នឹងផ្តល់ដងថតរូបឥតគិតថ្លៃបន្ថែម រាល់ការទិញ Samsung Galaxy A

ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា អ្នក​ដែល​ចូលចិត្ត​ថតរូប​ Selfie ទាំងអស់​នឹង​ទទួល​បាន​ដង​ថត Selfie យ៉ាង​ស្រស់​ស្អាត​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន Samsung នៅ​កម្ពុជា។

ដោយ​មើល​ឃើញ​នូវ​តម្រូវ​ការ​របស់​យុវជន​ខ្មែរ​ នា​សម័យ​ថ្មី​ដែល​មាន​ការ​ពេញនិយម​ ជាមួយ​ការ​ថត​ Selfie សម្រាប់​បង្ហោះ​រូបភាព​ដ៏​ស្រស់​ស្អាត ប្លែក​ៗរបស់​ខ្លួន​ទៅ​លើ​បណ្តាញ Facebook ក្រុមហ៊ុន Samsung នឹង​ធ្វើ​ការ​ផ្តល់​ជូន​ដល់​អតិជន​របស់ Samsung A series។

ឥលូវ​នេះ អ្នក​ក៏​អាច​ធ្វើ​ការ​ថត​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​នៅ​តាម​ឆ្នេរ​សមុទ្រ, ការ​ឡើង​ភ្នំ, ការ​ជិះ​នាវា​កម្សាន្ត ឬ​ក៏​ការ​ជួប​ជុំ​ក្នុង​គ្រួសារ​ផង​ដែរ។

ក្រុមហ៊ុន Samsung​​ នឹង​ធ្វើការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​នេះ នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ទ្ទ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ កំពង់ចាម សៀមរាប​ បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត ក្រុងព្រះសីហនុ និង​កំពង់ស្ពឺ ដោយ​មាន​ការ​ថែម​ជូន​ដង​ថត Selfie ដែល​មាន​តម្លៃ $25 ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃទី 22 មិថុនា​ខាង​មុខនេះ រហូតដល់ ថ្ងៃ​ទី​31 ខែ​កក្កដា​ ។ ទូរស័ព្ទ​ស្មាត​ហ្វូន Galaxy A3, Galaxy A5 និង Galaxy A7 ជា​ប្រភេទ​ទូរស័ព្ទ​ដៃ​ទំនើប​ដែល​មាន​កាម៉េរ៉ា​មុខ​រហូត​ដល់ 5 មេកាភិចសែល ល្អ​បំផុត​សម្រាប់​ការ​ថត​រូប​នៅ​គ្រប់​ស្ថានការណ៍។

ទូរស័ព្ទ Samsung Galaxy A ស៊េរី​ជា​ទូរស័ព្ទ​ទំនើប ជាមួយ​រូបរាង តួ​លោហៈ​មាន​កំរាស់ ស្តើង ​និង​មាន​កម្មវិធី ថត​រូប​ខ្លួន​ឯង Selfie ប្លែកៗ​ច្រើន​ម៉ូដ ដើម្បី​ផ្សាភ្ជាប់​អ្នក​ទៅ​នឹង​សង្គម​ស៊ីវិល័យ ​ជា​ពិសេស​មនុស្ស​ជំនាន់​ថ្មី ដែល​ចូល ចិត្ត​បង្ហាញ​ស្ទីល​កាលីប​ប្លែកៗរបស់​ខ្លួន ​វា​មាន អេក្រង់ Super AMOLED ដែល​មាន​ពន្លឺ​ច្បាស់ ដូច​ធម្មជាតិ​ជាមួយ​នឹង​ស៊ីម Hybrid ។​ ជាមួយ​នឹង​ដងថត Selfie​​ នេះ លោក​អ្នក​អាច​ថត​រូប​ដោយ​ប្រើ Samsung Galaxy A ស៊េរី កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ហើយ​កាន់​តែ​ស្អាត​ជាង​មុន ជា​មួយ​គ្រប់​ស្តាយ៍​ដែល​អ្នក​ចង់​បាន។​

តើ​លោក​អ្នក​នៅ​រង់​ចាំ​អីទៀត?

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​លើ​ពិភព​លោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​ រូប​គ្រប់​ទីកន្លែង។ តាមរយៈ ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មាត​ហ្វូន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើតុ ម៉ាស៊ីន ថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីន​ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះ​ស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED។ យើង មាន​បុគ្គលិក ចំនួន 307.000 នាក់ នៅ​ទូទំាង 84 ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ និង

អត្ថបទពាណិជ្ជកម្ម


  • ក្រុមហ៊ុន សាមស៊ុង នឹងផ្តល់ដងថតរូបឥតគិតថ្លៃបន្ថែម រាល់ការទិញ Samsung Galaxy A已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ជីវិតនិងសង្គម
Tags: