​ចង់​​ដឹង​ទេ​ថា ​សុគ​ន្ធ​ ថេ​រ៉ា​យុ ​កាល​នៅ​ជំ​ទង់​ និ​ង​ប​​ច្ចុប្ប​​ន្នមួ​យ​ណា​សង្ហា​រ​​ជាង

​ភ្នំ​​ពេ​ញៈ ​រូ​ប​ថ​​តជា​​ច្រើន​​ស​ន្លឹ​ក​ ​ត្រូ​វ​បាន​តា​រា​​ច​ម្រៀ​ងក្នុ​ង​ផ​លិ​ត​ក​ម្ម​ ​​ថោ​ន​ ​លោ​ក​ ​សុ​គ​ន្ធ​ ​ថេ​រ៉ា​យុ​ ​ប​ង្ហោះ​នៅ​លើ​ ​Fa​c​e​b​o​o​k​ ​រ​ប​ស់​ខ្លួ​ន​ ​ដោ​យ​មា​ន​ភ្ជា​ប់ឃ្លា​ថា​​ ​"​កា​ល​ពី​ខ្ញុំនៅ​​ស្លុ​យ​ ​រូប​​ទី​មួ​យ​នេះ​ថ​ត​ជា​មួ​យមី​ងខ្ញុំ​កា​ល​នោះ​អា​​យុ​ប្រ​ហែល​​20 ​​ឬ​ ​2​1ឆ្នាំ​ ​តែ​ក្រៅ​ពី​រូ​ប​នោះ​​ទៅសុ​ទ្ធ​​តែ ​ជា​​អាយុ​1​6​ឆ្នាំ​ ​ស្លុយ​ខ្លាំ​ង​ណា​ស់​កា​​ល​នុង​ ​h​a​h​​a​h​a​ha​h​a​ ​!​ ​"​ ​​។​

​ច​ង់​​ដឹ​ងថា​ !​ ​រូ​ប​​ស​ម្រ​ស់រ​ប​ស់​ ​តា​​រាច​ម្រៀ​ង​ ​លោ​ក​ ​​សុ​គ​ន្ធ ​ថែ​រ៉ា​​យុ​ ពី​មុ​ន​និ​​ង​ពេល​​នេះ ​មា​​នភា​ព​​ខុ​ស​ប្លែ​កគ្នា​ ​យ៉ាង​ណា​​សូ​ម​ទ​ស្សនា​​ជាមួ​​យ ​L​o​o​ki​​ng ​T​​O​DA​Y​ ​​ទាំ​ង​អ​ស់​គ្នា​​

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកកាលពីព័ត៌មានលើកមុនដែរថា តារាចម្រៀងប្រុសដ៏ស្រស់សង្ហា និងសម្បូរទ្រព្យ លោក សុគន្ធ ថេរ៉ាយុ ត្រូវបានទស្សនិកជនដឹងថា ទើបតែបានចាប់ដៃគូថ្មីៗ ជាមួយ ស្រីស្អាត ផាត វីរ៉ាទីហៅ រ៉ាប៊ី អតីតតួឯកស្រីក្នុងរឿង «កម្លោះក្ដាមប្រៃ និងកញ្ញាស្ពៃជ្រក់» ហើយតែងតែកោតសរសើរ ដៃគូថ្មីរបស់លោកមិនដាច់ពីមាត់ ថាជាស្រីស្អាត ពោរពេញទៅដោយសមត្ថភាព មិនថាក្បាច់រាំ ការច្រៀង ឬការសម្ដែងទេ ។ ប៉ុន្តែចំឡែកអី ថ្មីៗនេះតារាចម្រៀង បែបយុវវ័យ សុគន្ធ ថេរ៉ាយុ បែរជាត្អូញត្អែថា លោកធុញថប់នឹងជីវិតខ្លួន ប្រកាសជាសាធារណៈ ទៅវិញ ហើយគេមិនបានដឹងទេថា មូលហេតុអ្វីបានជាលោកធុញ នឹងជីវិត បើសព្វថ្ងៃលោកមានទ្រព្យសម្បត្តិ ដេកចាយស្ទើរលែងអស់ទៅហើយនោះ។

សុគន្ធ ថេរ៉ាយុ បានវិវត្តន៍ខ្លួន ក្លាយជាគណកម្មការ ក្នុងកម្មវិធី «អ្នកនិពន្ធវ័យក្មេង» បន្ថែមលើអាជីពចម្រៀងរបស់លោក ដែលកំពុងដំណើរការថត ជាបណ្ដើរៗ ត្រៀមបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ឆាប់ៗនេះ ។ តាមរយៈកម្មវិធីនេះ នឹងធ្វើឲ្យលោកទទួលបាន ប្រជាប្រិយភាពបន្ថែមទៀត ពេលលោកអាចកាន់តំណែងនេះបានល្អ។ កម្មវិធី«អ្នកនិពន្ធវ័យក្មេង» នេះ ទទួលបានគាំទ្រពេញទំហឹង ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមទាំងក្រសួងអប់រំ ហើយញុំាងឲ្យ កម្មវិធីកាន់តែ មានលក្ខណៈផ្លូវការ និងទទួលបានការ ចាប់អារម្មណ៍ខ្លាំង ។

លោក សុគន្ធ ថេរ៉ាយុ ហាក់យីអ៊ុនឡើងក្រឺតៗ ព្រោះបានចេញអាល់ប៊ុមជាមួយស្រីស្អាតសាច់ស កញ្ញា វីរ៉ាទី ថែមទាំងឡើងតំណែង គណកម្មការទៀត។ រីឯការងារក្រៅម៉ោងចេញច្រៀង តាមកម្មវិធីផ្សេងៗក៏មានហូរហែ ។ លោកហាក់បៀមទុក្ខវិបត្តិអ្វី ម្យ៉ាង ដែលធ្វើឲ្យលោកមិនសប្បាយចិត្ត ។ សុគន្ធ ថេរ៉ាយុ បានបង្ហាញពីអារម្មណ៍ ក្នុងបណ្ដាញសង្គម Facebook ថា« ខ្ញុំធុញនឹងជីវិតខ្ញុំមួយនេះណាស់» តែត្រូវបានអ្នកគាំទ្រក្នុងបណ្ដាញសង្គម លើកទឹកចិត្តលោកថា «កុំបាក់ទឹកចិត្តអី ពួកគេជាកំលាំងចិត្ត ឲ្យលោកបន្តដំណើរទៅមុខ..» ។

តារាចម្រៀងសំនៀងស្រាល សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងវ័យក្មេងបំផុត ដែលមានលុយច្រើនមិនគួរឲ្យជឿ ព្រោះគ្រាន់តែផ្ទះមានតម្លៃជិត៦០ម៉ឺនដុល្លារទៅហើយ ។ ចំណែកសម្ភារៈប្រើប្រាស់ គឺថ្លៃកប់ពពក តែអ្វីដែលលោកគ្មានគឺគូស្នេហ៍ អាចជាហេតុធ្វើលោកមានអារម្មណ៍ឯកា នឹងធុញថប់ក្នុងជីវិតខ្លួនឯង បើទោះបីលោកមានអ្វីៗ គ្រប់យ៉ាងក៏ដោយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload