វិធីសាស្ត្រក្នុងការ ដាំដើមល្ហុងឱ្យបានផលច្រើន

ល្ហុង គឺជាផ្លែឈើហូបផ្លែមួយប្រភេទដែលប្រជាជនកម្ពុជានិយមបរិភោគជា ផ្លែឈើដែលសម្បូរទៅដោយជីវជាតិ។ ផ្លែល្ហុងយើងអាចយកទៅជាបន្លែសម្រាប់ស្លទៀតផង។ នៅខាងក្រោមនេះ ល្ហុង គឺជាផ្លែឈើហូបផ្លែមួយប្រភេទដែលប្រជាជនកម្ពុជានិយមបរិភោគជា ផ្លែឈើដែលសម្បូរទៅដោយជីវជាតិ។ ផ្លែល្ហុងយើងអាចយកទៅជាបន្លែសម្រាប់ស្លទៀតផង។នៅខាងក្រោមនេះផ បហ្សូន អាស៊ីយើងនឹងបង្ហាញពីរវិធីសាស្ត្រនៃការដាំដើមល្ហុងឱ្យបានផ្លែល្អនឹង បានផល ច្រើន។

១.ការជ្រើសរើសពូជ និងការត្រៀមពូជដាំល្ហុងដែលទុកដាំជាពូជដែលជ្រើសរើស និងរក្សាទុកដោយខ្លួនឯង ។ ចំពោះលក្ខណៈពូជដែល ជ្រើសរើសមានផ្លែធំវែង ផ្លែច្រើន មិនដាច់ដើមមានសុខភាពល្អ ។ នៅពេលដែលផ្លែទុំល្អ ពុះយកគ្រាប់ចេញពីផ្លែទៅលាងទឹកឱ្យជ្រះរំអិលរួចយកទៅហាល ឬសំដិលរហូតស្ងួត(២-៣ ថ្ងៃ) ទើបយកទៅច្រកកែវទុក ។

២. ការបណ្ដុះកូន ចំពោះការដាំគឺយកគ្រាប់ទៅបណ្ដុះ មុននឹងយកទៅដាក់ដាំក្នុងចំការ ។ យកដីដែលមានជីជាតិច្រកចូលក្នុងថង់ប្លាស្ទិកខ្មៅដែលត្រៀម រួចជាស្រេច បន្ទាប់មកយកគ្រាប់ទៅត្រាំទឹករយៈពេល ២ ថ្ងៃ និងផ្អាប់ទុករយៈពេល ៧ ថ្ងៃ (ឱ្យដុះពន្លកសៗ) ទើបយកទៅដាក់ដាំនៅក្នុងថង់ពី ៣-៤ គ្រាប់ ក្នុង ១ ថង់ ។ ក្រោយពីដាក់គ្រាប់បណ្ដុះហើយស្រោចទឹកឱ្យជោគរៀងរាល់ថ្ងៃ ដើម្បីឱ្យកូនល្ហុងលូតលាស់ល្អ។ ចំពោះថ្នាលបណ្ដុះកូន ត្រូវប្រក់រោងសំណាញ់ដើម្បីកុំឱ្យកូនល្ហុងត្រូវពន្លឺខ្លាំងពេក។

៣. ការរៀបចំដីដាំ ក្នុងការរៀបចំដីដាំត្រូវភ្ជួរហាលដី ៤-៥លើក ដោយចន្លោះពីមួយលើកទៅមួយលើកមានរយៈពេល១០ ថ្ងៃ ។ នៅពេលភ្ជួរលើកទី ១ត្រូវដាក់ជីលាមកសត្វពុកផុយ ១,៥ ទៅ ២ តោន ភ្ជួរលុបលើផ្ទៃដី ១៣ អារ ។ ក្រោយពីភ្ជួររាស់ហាលដី ត្រូវលើកជារងដែលមានទទឹង ១,៥ម៉ែត្រ បណ្ដោយទៅតាមស្ថានភាពដី ។នៅលើរងជីករណ្ដៅជាជួររណ្ដៅ និមួយៗទំហំ ៣ តឹកបួនជ្រុង និងជម្រៅ ៣ តឹក ដោយទុកចន្លោះពីររណ្ដៅមួយទៅមួយ ២,៥ ម៉ែត្រ ។ នៅក្នុងរណ្ដៅនិមួយៗ ដាក់ជីលាមកសត្វពុកផុយច្របល់ជាមួយដីឱ្យសព្វ ។

៤. ការដាំចាប់ផ្ដើមយកកូនល្ហុងទៅដាំនៅចុងខែមេសាឬដើមខែឧសភា ដែលជាដើមរដូវដើម្បីកាត់បន្ថយការស្រោចទឹក ។ កូនល្ហុងដែល យកមកដាំមានអាយុ ៤៥ ថ្ងៃនិងត្រូវ បានហែកថង់ចេញ រួចដាក់ក្នុងរណ្ដៅបន្ទាប់មកយកដីនៅមាត់រណ្ដៅលុបសង្កត់ឱ្យណែន រួចយកកម្ទេចចំបើងគ្របជុំវិញគល់ និងស្រោចទឹកឱ្យជោគ ។ ក្នុងមួយរណ្ដៅដាំមួយដើម ដោយជ្រើសរើសយកតែកូនល្ហុងដែលមានសុខភាពល្អ ។

៥. ការថែទាំនៅពេលល្ហុងនៅតូចត្រូវស្រោចទឹក ១ ថ្ងៃម្ដង ដោយប្រើទុយយោបាញ់នៅលើស្លឹករហូតដល់ល្ហុងធំចេញផ្កាគួរ បញ្ចូលទឹកនៅតាមចន្លោះរង ៣ ថ្ងៃម្តងលៃយ៉ាងណាកុំឱ្យដីស្ងួតពេក ឬសើមពេក ។
ក្រៅពីការស្រោចទឹក ឧស្សាហ៍ពូនគល់ គឺនៅពេលដែលសង្កេតឃើញឫសល្ហុងមួយចំនួនដុះលើផ្ទៃដី និងក្រោយការប្រមូលផលលើកទី ២ ។ ល្ហុងជាដំណាំដែលត្រូវការពន្លឺថ្ងៃដូច្នេះ ត្រូវកាច់មែកងាប់ៗនៅក្បែរគល់ប្រមូលចោលនិងធ្វើស្មៅក្បែរគល់ ដើម្បីកុំឱ្យមានភាពស៊ុបទ្រុបឱ្យពន្លឺចាំងចូលគ្រប់គ្រាន់។ គួរប្រើជីកែង ចំនួន ៥ គីឡូក្រាម សម្រាប់បំប៉នដោយដាក់នៅក្បែរគល់មួយរណ្ដៅបន្តិចៗ ។ក្នុងការដាំល្ហុងនេះ តែងជួបប្រទះនូវសត្វល្អិត និងជំងឺមួយចំនួនដូចជា ជំងឺរលួយគល់ ធ្វើឱ្យស្លឹកស្រពោនរលួយឫស និងគល់ត្រឹមស្មើដីតែម្ដងជំងឺពុកឫសកែវធ្វើឱ្យស្លឹកឡើងលឿងនិងបញ្ឈប់ការចេញផ្លែជំងឺឆ្កួតត្រួយ ធ្វើឱ្យត្រួយរួញហើយផ្អាកការចេញផ្លែ។ ចំពោះវិធានការណ៍កម្ចាត់បើល្ហុងនៅតូចត្រូវ ដកដើមចោល ឬ កាត់ស្លឹក ឬ ត្រួយដែលកើតជំងឺចោល ។ ចំពោះសត្វល្អិតមានក្រាមរោមផ្លែ ដែលធ្វើឱ្យផ្លែមិនសូវលូតលាស់ ហើយគ្មានរសជាតិ ។

៦. ការប្រមូលផលក្រោយពេលដាំបានរយៈពេល៥ខែ ត្រូវប្រមូលផលផ្លែល្ហុងចាស់លក់ ។ ការបេះ ធ្វើឡើងបន្តបន្ទាប់ក្នុងរយៈពេល ៦ខែ ទៅ ១ឆ្នាំ ក្រោយពីបេះលើកទី ១ រហូតដល់ខ្សោយ ទើបកាប់ដើមចាស់ចោល និងដាំថ្មីឡើងវិញ ដូច្នេះល្ហុងបើគិតទៅក៏មិនស្រួលក្នុងការដាំដុះប៉ុន្មានទេទាល់តែ មានបទពិសោធន៍ទើបដាំបានផលល្អ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • វិធីសាស្ត្រក្នុងការ ដាំដើមល្ហុងឱ្យបានផលច្រើន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ចំនេះដឹង
Tags: