លក្ខណៈ​បុរស ៦ប្រភេទ ដែល​នារី​ប្រាថ្នា​ជា​គូ​អនាគត

នារីគ្រប់រូបសុទ្ធតែប្រាថ្នាបុរសសង្ហា មានដុល្លារចាយវាយពេញដៃឬ? ប្រហែលជានៅសល់ភាគតិចប៉ុណ្ណោះដែលគិតបែបនេះ ព្រោះបច្ចុប្បន្ននារីភាគច្រើនចង់បានសុភមង្គលពិតប្រាកដ ចង់ក្លាយជាព្រះនាងតូចរបស់អ្នកក្រ ក៏មិនធ្វើមនុស្សកំដររបស់អ្នកមាន។ ចុះបុរសបែបណាដែលនាងប្រាថ្នាជាគូអនាគត?

លក្ខណៈ​បុរស ៦ប្រភេទ ដែល​នារី​ប្រាថ្នា​ជា​គូ​អនាគត

កញ្ញា រចនា ជាបុគ្គលិកធនាគារឯកជនមួយនៅភ្នំពេញ បានលើកឡើងពីលក្ខណៈបុរស ៣ប្រភេទដែលនាងចង់រួមផ្លូវជីវិតជាមួយទៅថ្ងៃអនាគត៖

ស្លូតបូត តែមិនទន់ជ្រាយ៖ រចនា បាននិយាយថា បុរសដែលខ្លួនប្រាថ្នា ជាមនុស្សស្លូតបូត សុភាពរាបសារ មិនអួតអាងច្រើន ប៉ុន្តែមានចិត្តក្លាហាន អាចការពាររូបនាងឲ្យមានភាពកក់ក្ដៅគ្រប់ពេលវេលា។ “ស្លូត តែមិនមែនជ្រាយទេបង… មនុស្សប្រុសត្រូវតែក្លាហាន ទើបមនុស្សស្រីស្រលាញ់”។ រចនា បញ្ជាក់។

ស្មោះត្រង់៖ បុគ្គលិកវ័យ ២៤ឆ្នាំខាងលើ បានបន្ថែមទៀតថា ត្រឹមស្លូតមិនគ្រប់គ្រាន់ទេ ប៉ុន្តែក៏ត្រូវមានចិត្តស្មោះត្រង់ មិនលាក់លៀមក្រោយខ្នង កុំឲ្យដូចពាក្យចាស់ថា ស្ងាត់ៗកេះឆ្នាំងបាយធ្លុះ។ រចនា បន្ថែមថា៖ “មនុស្សប្រុសល្អបែបណាក៏ដោយ បើចេះក្បត់ហើយ គឺស្អប់ដល់ឆ្អឹង”។

គិតអនាគត៖ ចំណុចទី៣ ដែល រចនា លើកឡើង គឺនិយាយពីបុរសដែលមានទំនួលខុសត្រូវ ចេះគិតជ្រៅទៅអនាគត មិនមែនលេងសើចអត់ប្រយោជន៍នោះទេ។ រចនា បាននិយាយថា៖ “ខ្ញុំមិនយកពេលលេងសើចច្រើនទេ បើគេស្រលាញ់មែន ត្រូវគិតអនាគត… ហ្នឹងហើយមនុស្សដែលខ្ញុំត្រូវការ”។

មានហេតុផល៖ ចំពោះ ស្រីអូន ជាកម្មការិនីរោងចក្រម្នាក់នៅទឹកថ្លា បាននិយាយថា មនុស្សប្រុសដែលខ្លួនប្រាថ្នា មិនទាមទារអ្វីច្រើនឡើយ គ្រាន់តែចង់ឲ្យជឿជាក់លើរូបនាង មានហេតុផល មិនមែនចេះតែរករឿងផ្ដេសផ្ដាស ហើយអាចធ្វើឲ្យនាងញញឹមបានច្រើនជាងពិបាកចិត្ត គឺគ្រប់គ្រាន់ហើយ។

យកចិត្តទុកដាក់ចំពោះនាង៖ ងាកមកកញ្ញា ជា ស្រីថា ជានិស្សិតឆ្នាំ២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញក្ដីប្រាថ្នាថា បុរសដែលខ្លួនស្រលាញ់ជាមនុស្សចេះយកចិត្តទុកដាក់ ឆ្លៀតពេលរវល់ដើម្បីដឹងពីសុខទុក្ខរបស់នាង។ ស្រីថា បាននិយាយថា៖ “មនុស្សប្រុសដែលខ្ញុំប្រាថ្នានោះគឺ ចេះយល់ចិត្ត ចេះដឹងសុខទុក្ខ មិនមែនសោះអង្គើយទេ…”។

ស្រលាញ់គ្រួសារ ចេះការងារផ្ទះ៖ បុរសដែលចេះធ្វើម្ហូប ជួយការងារផ្ទះ និងស្រលាញ់ក្រុមគ្រួសារ គឺជាក្ដីប្រាថ្នារបស់កញ្ញា ជិន ស៊ីយ៉ា បុគ្គលិកក្រុមហ៊ុនឯកជនមួយ។ ស៊ីយ៉ា បាននិយាយថា៖ “ស្រលាញ់ណាស់មនុស្សប្រុសចេះការងារផ្ទះ ចេះធ្វើម្ហូប… ធ្វើទាំងអស់គ្នា ញ៉ាំទាំងអស់គ្នា មិនដឹងសប្បាយចិត្តយ៉ាងណាទេ”៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • លក្ខណៈ​បុរស ៦ប្រភេទ ដែល​នារី​ប្រាថ្នា​ជា​គូ​អនាគត已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ចំនេះដឹង
Tags: