​ខ្លាច​គេ​ច្រឡំ Samsung​ ​​ចេញ​ ​Note​​ 7 ជំនួស Note 6​ ​ប្រជែង​​ ​iPhone​ ​7​ ​

យោង​តាម​របាយការណ៍​ពី​ ​Samsung​ ​បាន​បង្ហាញ​ថា ស្មាតហ្វូន​ Galaxy​ ​Note​ ​ម៉ូដែល​ក្រោយ​​នឹង​ប្រើ​ឈ្មោះ​ ​Note​ ​7​ ​ជំនួស​ ​Note​ ​6​។

 

​ខ្លាច​គេ​ច្រឡំ Samsung​ ​​ចេញ​ ​Note​​ 7 ជំនួស Note 6​ ​ប្រជែង​​ ​iPhone​ ​7​ ​

 

ការ​ដាក់​ឈ្មោះ​នេះ​ព្រោះ​ ​Samsung​ ​ចង់​ឲ្យ​ស្មាតហ្វូន​ម៉ូដែល​ ​Flagship​ ​ដែល​ចេញ​ក្នុង​ឆ្នាំ​ ​២០១៦​ ​មាន​លេខ​សម្គាល់​ ​7​ ​ដូច​ជា​ ​S7​, ​S7 Edge​ ​និង​ ​Note​ ​7​ ​ហើយ​ការ​ធ្វើ​ដូច​នេះ​​​អតិថិជន​ ​ងាយ​ស្គាល់​វា​ជា​ស្មាតហ្វូន​ម៉ូដែល​ថ្មី​។​

 

​ខ្លាច​គេ​ច្រឡំ Samsung​ ​​ចេញ​ ​Note​​ 7 ជំនួស Note 6​ ​ប្រជែង​​ ​iPhone​ ​7​ ​

 

Samsung​ ​បញ្ជាក់​ថា​​ ការ​ប្រើ​ឈ្មោះ​ ​Note​ ​7​​​ អាច​ឲ្យ​ ​Samsung​ ​ងាយ​ប្រជែង​ជា​មួយ​ ​iPhone​ ​7​ ​ព្រោះ​បើ​​ប្រើ​ឈ្មោះ​ ​Note​​​ 6​​​ ​អ្នក​ប្រើ​មួយ​ចំនួន​ដែល​មិន​សូវ​យល់​ពី​ទីផ្សារ​ស្មាតហ្វូន​​នឹង​​គិត​ថា​ ​Note​ ​6​​​ ជា​ម៉ូដែល​ចាស់​ជាង​ ​iPhone​ ​7​ ​។​ ​លើស​ពី​នេះ​ ​Samsung​ ​នឹង​ចេញ​លក់​ ​Note​​​ 7​ ​នា​ដើម​ខែ​សីហា​ ​ដែល​មាន​ន័យ​ថា​ ​ចេញ​លក់​មុន​ ​iPhone​ ​7​​​ ​មួយ​ខែ​ ​៕​

 

​អាន​បន្ត​ ​៖​​ PCX ស៊េរី​ថ្មី 2017​ ១០០​ គ.ម​ ស៊ីសាំង​តែ​ ២​ លីត្រ​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​gsmarena