នារី​ចិន​មួយក្រុម​សម្រេចចិត្ត​ទុក​សក់​រយៈពេល ២០ ឆ្នាំ​ ព្រោះ​ហេតុផល​ដ៏​អស្ចារ្យ​

6 Videos


ថ្មីៗនេះមាននារីជនជាតិចិនមួយក្រុមដែលមានសក់វែងរហូតទៅដល់ប្រវែង ៣ ម៉ែត្រកន្លះបាននាំគ្នាចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹងនៃជំងឺអេដស៍(HIV/AIDS) ។ សម្រាប់វត្តមានរបស់ពួកនារីទាំងនោះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទៅដល់បណ្ដាញសារព័ត៌មានក្នុងស្រុកក្រៅស្រុកជាច្រើនដោយសារសក់របស់ពួកនាងផ្ទាល់តែម្ដង ។

នារី​ចិន​មួយក្រុម​សម្រេចចិត្ត​ទុក​សក់​រយៈពេល ២០ ឆ្នាំ​ ព្រោះ​ហេតុផល​ដ៏​អស្ចារ្យ​

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមនារីសក់វែងទាំងនេះមានគ្នា ៧ នាក់ ដែលមានឈ្មោះដូចជា Beijing, Shandong, Hubei, Guangxi, Shanxi, Henan, និង Jilin ។ ចំពោះសក់ដែលមានប្រវែង ៣ ម៉ែត្រកន្លះរបស់ក្រុមនារីទាំង ៧ នាក់នេះទៀតសោតគឺត្រូវបានរក្សាទុករយៈពេល ២០ ឆ្នាំមកហើយ ។

នារី​ចិន​មួយក្រុម​សម្រេចចិត្ត​ទុក​សក់​រយៈពេល ២០ ឆ្នាំ​ ព្រោះ​ហេតុផល​ដ៏​អស្ចារ្យ​

ជាមួយគ្នានេះដែរក្រុមនារីទាំងនេះក៏បានលើកឡើងខ្លះៗដែរដែលទាក់ទងជាមួយសក់ដ៏វែងរបស់ពួកគេថា ការទុកសក់វែងដូចនេះក៏មានការរំខានអារម្មណ៍តិចតួចដែរ ប៉ុន្តែសម្រាប់គោលបំណងធំរបស់ពួកនាងគឺដើម្បីចង់លើកកម្ពស់សោភ័ណភាពសក់ ក៏ដូចជាចង់បង្ហាញប្រពៃណីចិនពីបុរាណឲ្យពិភពលោកបានដឹងកានតែច្បាស់ ៕ (ប្រភព៖ ឌាលលីមែល) កុសល

នារី​ចិន​មួយក្រុម​សម្រេចចិត្ត​ទុក​សក់​រយៈពេល ២០ ឆ្នាំ​ ព្រោះ​ហេតុផល​ដ៏​អស្ចារ្យ​
នារី​ចិន​មួយក្រុម​សម្រេចចិត្ត​ទុក​សក់​រយៈពេល ២០ ឆ្នាំ​ ព្រោះ​ហេតុផល​ដ៏​អស្ចារ្យ​