ស្រា ត្រូវ​បាន​ហាម​ឃាត់ ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់ Euro 2016 នៅ​បារាំង

(ប៉ារីស)៖ ប៉ូលិស នឹងធ្វើការឃាត់ខ្លួន ឬមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងពហុកីឡដ្ឋានឡើយ ចំពោះអ្នកគាំទ្រណា ដែល ពិសាគ្រឿងស្រវឹង ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង ដែលគ្រោងនឹងចាប់ផ្តើមនាខែក្រោយនេះហើយ ។

ស្រា ត្រូវ​បាន​ហាម​ឃាត់ ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់ Euro 2016 នៅ​បារាំង

តាមរយៈសារព័ត៌មាន BBC បានផ្សាយឲ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ថា បម្រាមគោចរនេះនឹងត្រូវបានធ្វើឡើងនៅម៉ោង ៦៖០០នាទីព្រឹក រហូតដល់ម៉ោង ៦៖០០នាទីល្ងាច (ម៉ោងនៅប្រទេសបារាំង) ដែលជាម៉ោងធ្វើការ ប្រកួតនៅតាមពហុកីឡដ្ឋានទាំង ១០ក្នុងប្រទេសជាម្ចាស់ផ្ទះ ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុតពីសំណាក់អាជ្ញាធរបារាំង និងការត្រួតពិនិត្យជាតិអាល់កុលនៅតាមដងផ្លូវ នៅពេលពួកគេធ្វើដំណើរមកទស្សនាបាល់ទាត់ផងដែរ ។

ទន្ទឹមគ្នានោះ ទីក្រុង Lens របស់បារាំង ដែលជាទីក្រុងសំបូរទៅដោយប្រភពស្រា និងអ្នកគាំទ្រតែងតែផ្ទុះហិង្សានោះ គឺត្រូវបានរឹតបន្តឹងយ៉ាងតឹងតែងបំផុតថែមទៀតផង ជាពិសេសសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស និងជម្រើសវ៉េលតែម្តង មិនត្រូវបានអនុញ្ញាតឲ្យសេពសុរានៅតាមដងផ្លូវនានាឡើយនៅជុំវិញទីក្រុង Lens ។

ស្រា ត្រូវ​បាន​ហាម​ឃាត់ ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់ Euro 2016 នៅ​បារាំង

ជំនួយការសន្តិសុខជាតិបារាំងលោក Mark Roberts បានថ្លែងប្រាប់ BBC ថា »ការធ្វើបែបនេះ គឺដើម្បីបញ្ចៀសអំពើហិង្សាកើតឡើងពេលកំពុងប្រកួត និងក្រោយពេលបញ្ចប់ការប្រកួត ដើម្បីរក្សាបានស្ថិរភាព ១០០% នៅទូទាំងប្រទេសបារាំង ជូនអ្នកគាំទ្រ ថ្នាក់ដឹកនាំ និងកីឡាករគ្រប់រូប» ។

មន្រ្តីប៉ូលិសខាងលើដដែលបានបន្តថា តាមស្ថិតិពីការលក់សំបុត្រ អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសមានចំនួនច្រើនជាងគេរហូតដល់ទៅ ៥០ម៉ឹននាក់ និងកំពុងស្នើសុំបន្ថែមទៀត ដើម្បីឲ្យបាន ១.៦លានសន្លឹកឯណោះ ដោយសារពួកគេ មានជំនឿថា អង់គ្លេសនឹងឈ្នះពាន Euro 2016 ព្រោះជាក្រុមលេងល្អដាច់គេក្នុងវគ្គជម្រុះនាពេលកន្លងមក មិនដែល ចាញ់ និងស្មើឡើយ ពោលគឺឈ្នះរហូតទាំង១០ប្រកួតតែម្តង ។

ស្រា ត្រូវ​បាន​ហាម​ឃាត់ ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់ Euro 2016 នៅ​បារាំង

បញ្ជាក់ផងដែរថា យុទ្ធនាការដែលមានរយៈពេល៤ឆ្នាំម្តង UEFA Euro 2016 លើកទី១៥ នឹងសម្ពោធបើកការ ប្រកួតជាផ្លូវការនៅថ្ងៃទី១០ មិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅកីឡដ្ឋានទាំង១០កន្លែង ក្នុងទីក្រុងចំនួន១០ នៅទូទាំងប្រទេសបារាំង ដោយមាន២៤ក្រុមជម្រើសជាតិចូលរួម ៕

ស្រា ត្រូវ​បាន​ហាម​ឃាត់ ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់ Euro 2016 នៅ​បារាំង ស្រា ត្រូវ​បាន​ហាម​ឃាត់ ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់ Euro 2016 នៅ​បារាំង

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • ស្រា ត្រូវ​បាន​ហាម​ឃាត់ ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់ Euro 2016 នៅ​បារាំង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:កំសាន្ត
Tags: