ប្អូនថ្លៃ​ឧកញ៉ា ទ្រី ភាព និង ពេជ្រ អា​វី​ហ្សា គម្រោង​រៀបការ ដូច​ចោល​អំបិល​ក្នុង​ទន្លេ​

ប្អូនថ្លៃ​ឧកញ៉ា ទ្រី ភាព និង ពេជ្រ អា​វី​ហ្សា គម្រោង​រៀបការ ដូច​ចោល​អំបិល​ក្នុង​ទន្លេ​

​រាជធានី​ភ្នំពេញ : ពេជ្រ អា​វី​ហ្សា តែងតែ​ឧស្សាហ៍​ឡើង​ចុះ​ផ្ទះ​របស់​ក្រុមគ្រួសារ​លោក ទ្រី ភាព ហាក់ដូចជា​គ្រួសារ​តែមួយ​។  យ៉ាងណាមិញ តាម​រូបភាព និង​សកម្មភាព​របស់​នាង​ជាមួយ​គូស្នេហ៍ គឺ​ចំណង​ស្នេហ៍​របស់​នាង ត្រូវគេ​មើលឃើញថា មាន​ភាពរឹងមាំ បើទោះជា​នាង និង​ប្អូនថ្លៃ​របស់លោក ទ្រី ភាព មិនទាន់មាន​នៅឡើយ សូម្បី​ពិធី​ភ្ជាប់ពាក្យ ឬ​ស្ដីដណ្ដឹង​។ មានការ​បញ្ជាក់ថា គ្រួសារ​ខាង​ប្រុស ដែល​សុទ្ធតែជា​ត្រកូល​អ្នកជំនួញ​ល្បីឈ្មោះ​បានទទួល​យក​នាង​ថា ជា​សមាជិក​ថ្មី​ម្នាក់ និង​បានទទួល​ស្គាល់​នាង​ជា​គូស្នេហ៍​បេះ​មិន​ដាច់​របស់លោក ហ៊ា ហេង រួចទៅហើយ ទើប​ក្រុមគ្រួសារ​របស់លោក ទ្រី ភាព ជាពិសេស គឺ​ប្រពន្ធ​របស់លោក​ផ្ទាល់​តែម្ដង​មាន​ភាព​ស្និត​ស្នាល​ជាមួយ​នាង មិន​ខុសពី​សាច់ញាតិ​ម្នាក់​។​

ប្អូនថ្លៃ​ឧកញ៉ា ទ្រី ភាព និង ពេជ្រ អា​វី​ហ្សា គម្រោង​រៀបការ ដូច​ចោល​អំបិល​ក្នុង​ទន្លេ​

​នាង​បាន​បង្ហើប​ថា គ្រួសារ​របស់លោក ទ្រី ភាព មិនបាន​រើសអើង​ចំពោះ​ខ្លួន ដែលជា​តារា​សិល្បៈ​នោះទេ ផ្ទុយទៅវិញ គឺ​មានតែ​ការផ្ដល់​តម្លៃ ទើប​ធ្វើ​ឲ្យ​ស្នេហា​របស់​នាង និង​លោក ហ៊ា ហេង កាន់តែ​ស្អិតល្មួត​នឹង​គ្នា បើទោះជា​លោក ហ៊ា ហេង ត្រូវគេ​ដឹងថា ប្រច័ណ្ឌ​ច្រើន​ដែល​ធ្វើ​ឲ្យ ពេជ្រ អា​វី​ហ្សា ស្មុគ​ចិត្ត​ម្ដងៗ​ក្នុង​ការងារ​សិល្បៈ​។​

ប្អូនថ្លៃ​ឧកញ៉ា ទ្រី ភាព និង ពេជ្រ អា​វី​ហ្សា គម្រោង​រៀបការ ដូច​ចោល​អំបិល​ក្នុង​ទន្លេ​

​តែ​មកទល់ពេលនេះ ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​រវាង​តារា​សម្ដែង​ស្រី​ស្រស់​សោភា នាង ពេជ្រ អា​វី​ហ្សា និង​ប្អូនថ្លៃ​របស់លោក ទ្រី ភាព ដែល​គេ​ស្គាល់​ថា ជា​ឧកញ៉ា​សម្បូរ​សម្បត្តិ​ម្នាក់ ក្នុងប្រទេស​កម្ពុជា នៅ​មិនទាន់​បង្ហាញ​ឲ្យ​ដឹង​ពី​គម្រោង​រៀបការ​នៅឡើយ​ទេ បើទោះជា​អ្នក​ទាំងពីរ ត្រូវបាន​គេ​ឃើញ​កៀក​កិត​គ្នា និង​បាន​ប្រើពាក្យ​ហៅ​គ្នា​ថា ប្ដី​ប្រពន្ធ ទាំង​នៅ​ខាងក្រៅ​ឆាក និង​ក្នុងការ​បង្ហោះ​សារ​ឆ្លើយឆ្លង​គ្នា​នៅលើ​ហ្វេ​ស​ប៊ុ​ក​។​

ប្អូនថ្លៃ​ឧកញ៉ា ទ្រី ភាព និង ពេជ្រ អា​វី​ហ្សា គម្រោង​រៀបការ ដូច​ចោល​អំបិល​ក្នុង​ទន្លេ​

​យ៉ាងណាមិញ គេ​ចាត់ទុកថា លោក ហ៊ា ហេង ដែលជា​ប្អូនប្រុស​ភរិយា​របស់លោក ទ្រី ភាព មាន​ស្នេហ៍​ស្មោះ​ចំពោះ​នាង ដោយ​ក្រៅពី​បាន​ហួងហែង​ចំពោះ​នាង​ក្នុងនាម​ជា​គូស្នេហ៍ ក៏បាន​ប្រកាស​ឲ្យ​គេ​ដឹងថា នាង​ជានា​រី​ដែល​លោក​ប្រាកដប្រជា មិន​ដូច​បុរស​វ័យក្មេង​សម្បូរ​ទ្រព្យ​ផ្សេងទៀត ដែល​ច្រើនតែ​លាក់លៀម​ជាមួយ​តារា​ស្រី​នោះទេ​។ នាង​និយាយថា រវាង​នាង និង​សង្សារ ត្រូវការ​ចំណាយពេល​យ​ល់​ចិត្ត​គ្នា​បន្ថែមទៀត ទើប​កំណត់​ថ្ងៃ​មង្គលការ ហើយ​បើ​ដល់​ថ្ងៃ​មង្គលការ នាង​ក៏​មិន​លាក់​នោះដែរ គឺ​នឹង​ប្រកាស​ដោយ​បើកចំហរ​តែម្ដង​។ នាង​បង្ហើប​ថា «​រឿង​ហ្នឹង​(​រៀបការ​)​អត់​ទាន់​ដឹង​ទេ ប៉ុន្តែ​អាច​ឆាប់ ឬ​នៅ​តិច​ទៀត​!»​។​

ប្អូនថ្លៃ​ឧកញ៉ា ទ្រី ភាព និង ពេជ្រ អា​វី​ហ្សា គម្រោង​រៀបការ ដូច​ចោល​អំបិល​ក្នុង​ទន្លេ​

​ជាក់ស្ដែង ក្នុង​ពិធី​ខួបកំណើត​កូនប្រុស​របស់លោក ទ្រី ភាព និង​ពិធី​ផ្សេងៗ ដែល​លោក និង​គ្រួសារ​រៀបចំឡើង មិនមាន​ពិធី​ណាមួយ​ដែល​គ្មាន​វត្តមាន ពេជ្រ អា​វី​ហ្សា នោះទេ​។ នាង​ក៏បាន​បង្ហាញ​សកម្មភាព​ថតរូប និង​រាំរែក​យ៉ាង​សប្បាយៗ​នៅក្នុង​ពិធី​នោះ​ផងដែរ​។​

ប្អូនថ្លៃ​ឧកញ៉ា ទ្រី ភាព និង ពេជ្រ អា​វី​ហ្សា គម្រោង​រៀបការ ដូច​ចោល​អំបិល​ក្នុង​ទន្លេ​

​មានការ​បញ្ជាក់ថា អ្នក​ទាំងពីរ បើ​ចង់​រៀបការ​ពេលណា គឺ​ក្រុមគ្រួសារ​ខាង​ប្រុស​ចាត់ចែង​ឲ្យ​ភ្លាម ប៉ុន្តែ​មកពី​អ្នក​ទាំងពីរ ចង់​ស្ថិតនៅ​ជា​សង្សារ និង​ចង់​មានការ​ស្វែងយល់​ចិត្ត​គ្នា​ឲ្យ​ច្បាស់លាស់​ជាង​នេះ​បន្តិច​សិន ទើប​អាពាហ៍ពិពាហ៍​របស់ ពេជ្រ អា​វី​ហ្សា និង​ប្អូនប្រុស​ភរិយា​លោក ទ្រី ភាព មិនទាន់​លេចឡើង​។ នាង​ត្រូវគេ​ប្រដូច​ថា និង​មានសំណាង បន្ទាប់ពី​បាន​ក្លាយខ្លួនជា​កូនប្រសារ​របស់​គ្រួសារ​អ្នកជំនួញ​ល្បីឈ្មោះ គឺ​លោក​ឧកញ៉ា ទ្រី ភាព នោះ​៕

ប្អូនថ្លៃ​ឧកញ៉ា ទ្រី ភាព និង ពេជ្រ អា​វី​ហ្សា គម្រោង​រៀបការ ដូច​ចោល​អំបិល​ក្នុង​ទន្លេ​

ប្អូនថ្លៃ​ឧកញ៉ា ទ្រី ភាព និង ពេជ្រ អា​វី​ហ្សា គម្រោង​រៀបការ ដូច​ចោល​អំបិល​ក្នុង​ទន្លេ​