​គីស​ក្នុង​សុដន់ អាច​បណ្តាលមកពី​អ្វី​ខ្លះ​?

​គីស​ក្នុង​សុដន់ អាច​បណ្តាលមកពី​អ្វី​ខ្លះ​?

​សុដន់​ទាំងសងខាង ផ្ទុក​ទៅដោយ​ក្លែប​ជាលិកា​ក្រ​ពេញ ដែល​តម្រៀប​គ្នា​ដូចជា​ត្របកផ្កា​អឺចឹង​។ ក្លែប​ទាំងនេះ បែងចែក​ជា​ក្លែប​តូចៗ​បន្ថែមទៀត សម្រាប់​ផលិត​ទឹក​ដោះ ក្នុងពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន​។ ក្នុងនោះ​មាន​បំពង់​តូចៗ​ជាច្រើន សម្រាប់​បង្ហូរ​ទឹកដោះ ទៅក្នុង​ក្បាល​សុដន់​។ ជាលិកា​ទ្រទ្រង់ ដែល​ធ្វើឲ្យ​សុដន់ ចេញ​ជា​រាង​របស់​វា​នោះ ត្រូវបាន​បង្កើតឡើង ដោយ​ជាលិកា​ខ្លាញ់ និង​ជាលិកា​ត​ភ្ជាប់​រឹងៗ (Fibrous Connective Tissue)​។ គីស​ក្នុង​សុដន់​កើតឡើង នៅពេល​ដែល​ក្រពេញ និង​ជាលិកា​ត​ភ្ជាប់​រឹងៗ ទាំងនេះ​លូតលាស់​ជ្រុល ដែល​ជាហេតុ​នាំ​ឲ្យ​ស្ទះ ដល់​បំពង់​បញ្ចេញ​ទឹកដោះ ទើប​បណ្តាល​ឲ្យ​បំពង់នោះ​ទៅ​ជា​រីក​ធំ និង​ពោរពេញ​ទៅ​ដោយ​ទឹក​។

  • ​គីស​តូចៗ (Microcyst) អាច​ធ្វើឲ្យ​យើង​ស្ទាបដឹង តែ​អាច​មើលឃើញ​បាន លុះត្រាតែ​ថត​សុដន់ ឬ​អេកូ​សុដន់​។​
  • ​គីស​ធំៗ (Macrocysts) ជា​គីស​ដែល​មាន​មុខកាត់ ពី ២,៥ ទៅ ៥ សង់ទីម៉ែត្រ ដែល​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ឈឺ​សុដន់ ឬ​គ្មាន​ផាសុខភាព​។

​ចំពោះ​មូលហេតុ ដែល​នាំឲ្យ​កើត​គីស​ក្នុង​សុដន់​នេះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ អំណះអំណាង​ខ្លះ​និយាយថា គឺ​ដោយ​យារ​តែ​ក្នុង​រាងកាយ​មនុស្ស​ស្រី មាន​ចំនួន​អ័រម៉ូន​អឺ​ស្ត្រូ​សែន​ច្រើន ទៅ​ភ្ញោ​ចដ​ល់​ជាលិកា​សុដន់ ដូច្នេះ វា​ប្រហែលជា​មូលហេតុ នាំ​ឲ្យ​គីស​កើតមាន​បាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។