មាន​ផ្ទៃពោះ អាច​ញ៉ាំ​ថ្នាំ​បំបាត់ ការឈឺចាប់​បាន​អត់​?

មាន​ផ្ទៃពោះ អាច​ញ៉ាំ​ថ្នាំ​បំបាត់ ការឈឺចាប់​បាន​អត់​?

​ក្រោយពេល​ដឹងថា ខ្លួនឯង​មាន​ផ្ទៃពោះ ស្ត្រី​គ្រប់​គ្នា​តែងតែ មាន​ការប្រយ័ត្នប្រយែង មុននឹង​ធ្វើ​អ្វីមួយ​? អឺចឹង ពេល​ឈឺ​ក្បាល តើ​អ្នក​នឹងធ្វើ​អ្វី​? ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺចាប់​មែន​ទេ​? បើ​ដូច្នេះ តើ​អ្នក​គិតថា វា​មាន​សុវត្ថិភាព​ដែរឬទេ​។​

​ការ​មាន​ផ្ទៃពោះ ជា​ដំណាក់កាល​ស្ត្រេ​ស ក្នុង​ជីវិត​របស់​មនុស្ស​ស្រី មិន​ថា​ការ​ចាញ់កូន ការពិបាក​ក្នុង​ពរ​ពោះ ចំណីអាហារ ការរស់នៅ ការ​រួមភេទ និង​រឿង​ជាច្រើន​ទៀត​។​
​ដើម្បី​ធ្វើ​ជា​ម្តាយ​ល្អ អ្នក​គួរតែ​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​។​

ទោះបីជា​យ៉ាងណា ពេលខ្លះ ស្ត្រី​មាន​ផ្ទៃពោះ អាច​នឹង​ជួប​បញ្ហា​ឈឺ​ចុកចាប់​នានា ដូចជា ឈឺ​ដៃ ឈឺ​ជើង និង​ឈឺក្បាល​ជាដើម​។ ស្ត្រី​ភាគច្រើន ប្រាកដ​ជា​ចង់បាន​ថ្នាំ ដើម្បី​បំបាត់​ការឈឺចាប់​ទាំងនេះ ប៉ុន្តែ តើ​អ្នក​ច្បាស់​ទេ​ថា ថ្នាំ​ទាំង​នោះ មាន​សុវត្ថិភាព ចំពោះ​អ្នក និង​កូន​ក្នុង​ផ្ទៃ​?

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ថ្នាំ​ទាំង​នេះ មិន​សូវ​ល្អ សម្រាប់​សុខភាព​កូន​នោះទេ ដូច្នេះ បើ​អ្នក​ចៀសបាន អ្នក​គួរតែ​ធ្វើ​រឿង​ផ្សេង ដើម្បី​បំបាត់​ការឈឺចាប់ ដូចជា ការ​ស្អំ​ទឹកកក ការបំបាត់​ស្ត្រេ​ស ម៉ាស្សា និង​ការ​ញ៉ាំ​ចំណី​អាហារ​វិញ​។​

ការសិក្សា​បាន​បង្ហាញថា ថ្នាំ​បំបាត់​ការឈឺចាប់​ខ្លាំងៗ សម្រាប់​អ្នក​មាន​បញ្ហា​ផ្លូវចិត្ត ពិត​ជា​គ្រោះថ្នាក់​ខ្លាំង ចំពោះ​ទារក​ក្នុង​ផ្ទៃ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។