ឪពុក​ ដួង វីរសិទ្ធ ទទួល​មរណភាព​ទៀប​ភ្លឺ​នេះ

ឪពុក​តារា​ចម្រៀង​ ដួង វីរសិទ្ធ បាន​ទទួល​អនិច្ចកម្ម​នៅ​វេលា​ម៉ោង​​៤.៤៥​នាទី​ទៀប​ភ្លឺ​ ក្នុង​ជន្មា​យុ​ ៥៩​ឆ្នាំ​ដោយ ​រោគាពាធព្រឹក​មិញ​នេះ។

 

​​វីរសិទ្ធ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​​៖ “លោក​ឪពុក​បាន​រង់​ចាំ​ដង្ហើម​ខ្ញុំ​ គ្រាន់​តែ​ខ្ញុំ​មក​ដល់​ភ្លាម​ គាត់​ស្ទុះ​ងើប​មើល​ខ្ញុំ​ហើយ​ក៏​ផុត​បាត់​ទៅ”។

 

ឪពុក​ ដួង វីរសិទ្ធ ទទួល​មរណភាព​ទៀប​ភ្លឺ​នេះ

 

(ឪពុក​ ដួង វីរសិទ្ធ​ លោក​ ម៉ម វុទ្ធី ទទួល​មរណភាព​កាល​ពី​វេលាម៉ោង​ ៤.៤៥នាទី​)

 

​ម្ចាស់​បទ​”កូន​ប្រុស”​ បញ្ជាក់​ថា​ លោក​ឪពុក​ឈឺ​យូរ​ឆ្នាំ​ហើយ​ ដោយ​សារ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ប្រមាណ​ឆ្នាំ​មុន​ ត្រូវ​ម៉ូតូ​បុក​​ធ្វើ​ឲ្យ​គ្រាំ​ក្នុង​។ មក​ដល់ពេល​នេះ​សព​ឪពុក​លោក​​តម្កល់​នៅ​​ ភូមិច្បារ​មន​ ឃុំកុមាររាជា ផ្សារត្រាំខ្នារ  ខេត្ត​តាកែវ៕

 

អត្ថបទ៖ ថា ម៉ាលីដា
រូបភាព៖ ហ្វេសប៊ុក​ វីរសិទ្ធ​