Fan Bingbing ពាក់​ស្បែក​ជើង​កែង​ចោត ២០ស.ម ខណៈ​មាន​ព័ត៌មាន​កំពុង​ពពោះ

តារា​សម្ដែង​ចិន Fan Bingbing បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​ព័ត៌មាន​ខ្លួន​កំពុង​មាន​ផ្ទៃ​ពោះ​និង​ជិត​ចូល​រោងការ។

 

Fan Bingbing ពាក់​ស្បែក​ជើង​កែង​ចោត ២០ស.ម ខណៈ​មាន​ព័ត៌មាន​កំពុង​ពពោះ

 

ពាក្យ​ចចាមអារ៉ាម​ពី​រឿង​តារា​សម្ដែង​ជួរ​មុខ Fan Bingbing កំពុង​ពពោះ​​ចាប់​ផ្ដើម​​សាយភាយ​នៅ​ពេល​គេ​ឃើញ​ថា​ស្រី​ស្អាត​រូប​នេះ​ឡើង​ទម្ងន់​​គួរ​ឲ្យ​កត់​សម្គាល់។ បន្ថែម​ពី​លើ​នេះ​ទៀត អវត្តមាន​របស់​នាង​នៅ​មហោស្រព​ភាពយន្ត Cannes រឹត​តែ​ធ្វើ​ឲ្យ​គេ​សង្ស័យ​ជាង​មុន​ទៅ​ទៀត។ ប្រឈម​មុខ​នឹង​មន្ទិល​សង្ស័យ​ខាង​លើ តួ​រឿង “The Empress of China” បាន​ត្រឹម​តែ​ស្ងៀមស្ងាត់។

 

យ៉ាងណាក៏ដោយ កាល​ពី​ថ្ងៃ​ទី ២២​ខែ​ឧសភា​​កន្លង​ទៅ​នេះ តារា​អាយុ​៣៤​ឆ្នាំ​បាន​លុប​ពាក្យ​ចចាមអារ៉ាម​ទាំង​ឡាយ​ដោយ​បាន​ពាក់​ជើង​កែង​ចោទ​កម្ពស់​២០​សង់ទីម៉ែត្រ​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​មួយ។ ជាមួយ​នឹង​ស្បែក​ជើង​កែង​ខ្ពស់​ស្រឡះ​នេះ រាល់​ជំហាន​របស់ Fan Bingbing គឺ​សុទ្ធ​តែ​ត្រូវ​ការ​ជំនួយ​របស់​អង្គរក្ស​ទាំង​អស់៕​

 

Fan Bingbing ពាក់​ស្បែក​ជើង​កែង​ចោត ២០ស.ម ខណៈ​មាន​ព័ត៌មាន​កំពុង​ពពោះ

 

Fan Bingbing ពាក់​ស្បែក​ជើង​កែង​ចោត ២០ស.ម ខណៈ​មាន​ព័ត៌មាន​កំពុង​ពពោះ

 

Fan Bingbing ពាក់​ស្បែក​ជើង​កែង​ចោត ២០ស.ម ខណៈ​មាន​ព័ត៌មាន​កំពុង​ពពោះ

 

Fan Bingbing ពាក់​ស្បែក​ជើង​កែង​ចោត ២០ស.ម ខណៈ​មាន​ព័ត៌មាន​កំពុង​ពពោះ

 

Fan Bingbing ពាក់​ស្បែក​ជើង​កែង​ចោត ២០ស.ម ខណៈ​មាន​ព័ត៌មាន​កំពុង​ពពោះ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ ngoisao