ផ្ទៃ​មុខមាន​ស្នាម​​ច្រើន​ពេក DJ ខេក រត់​ទៅ​កែ​សម្ផស្ស

DJ ខេក បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទៃ​មុខ​របស់​​​​ខ្លួន​កន្លង​មក ​មាន​មុន ​​និង​ស្នាម​​សម្លាក​ច្រើន​កន្លែង ហើយ​ថ្មីៗ​នេះ​ លោក​បាន​សម្រេច​ទៅ​កែ​សម្ផស្ស​នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​មួយ ។

 

ផ្ទៃ​មុខមាន​ស្នាម​​ច្រើន​ពេក  DJ ខេក រត់​ទៅ​កែ​សម្ផស្ស

 

DJ ខេក  ប្រាប់​ថា ផ្ទៃ​មុខ​របស់​លោក​​ មាន​មុន​​ និង​ស្នាម​​សម្លាក​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​​​​កន្លង​មក​មិន​ធ្លាប់​ទៅ​កែ​សម្ផស្ស​ម្ដង​ណា​ឡើយ គឺ​ទើបតែ​សម្រេច​ចិត្ត​​កាល​ពី​​ពេល​ថ្មីៗ​នេះ។ មូលហេតុ​ដែល​នាំ​ឲ្យ​លោក​​សម្រេច​ចិត្ត​ទៅ​កែ​សម្ផស្ស​​ដូច​តារា​ស្រីៗ​មួយ​ចំនួន ក៏​ព្រោះ​តែ​​គិត​ថា ខ្លួន​ជា​តារា​ត្រូវ​ការ​ស្អាត ជា​ប្រយោជន៍​មួយ​លើ​ការងារ​សិល្បៈ​បច្ចុប្បន្ន​ដែរ។

 

DJ ខេក បាន​ប្រាប់​ទៀត​​ថា ខ្លួន​កែ​តែ​លើ​ផ្ទៃ​មុខ​ប៉ុណ្ណោះ ចំពោះ​ចង្កា​​ ក៏​ដូច​ជា​ក្ដោង​ច្រមុះ មិន​បាន​កែ​ឡើយ ។ ចំពោះ​តម្លៃ​វិញ​ លោក​ប្រាប់​ថា អស់​ច្រើន​គួរសម ប៉ុន្តែ​ដោយ​ស្គាល់​ និង​រាប់​អាន​ម្ចាស់​គ្លីនិក​​​ច្រើន​ឆ្នាំ​ ហើយ​មាន​​ភាព​ស្និទ្ធស្នាល​ផង​នោះ ខាង​គ្លីនិក​បាន​បញ្ចុះ​តម្លៃ​ឲ្យ​ជា​ពិសេស តែ​លោក​​សូម​មិន​បញ្ចេញ​តម្លៃ​ឡើយ។

 

DJ ​​រូប​នេះ​បាន​លើក​ឡើង​ថា ចាប់តាំង​ពី​​មក​ទទួល​ការ​ព្យាបាល​លើ​ផ្ទៃ​មុខ​របស់​ខ្លួន​មក មាន​ភាព​ប្រែប្រួល​ច្រើន មុន​ដែល​ធ្លាប់​តែ​មាន​លើ​ផ្ទៃ​មុខ​ចាប់​​​ផ្ដើម​ក្រាប ហើយ​ចំណែក​ស្នាម​សម្លាក ក៏​ចាប់​ផ្ដើម រាប​បណ្ដើរៗ​ផង​ដែរ។ លោក រំពឹង​ថា ប្រើ​ពេល​មិន​យូរ​ទៀត​ទេ​ ផ្ទៃ​​មុខ​របស់​​​​ខ្លួន និង​ស្អាត​ដូច​ការ​រំពឹង​ទុក​ជាក់​ជា​មិន​ខាន៕

 

 

អត្ថបទ៖ ខុត សីហា