ផែនទី​ថ្មី​បង្ហាញ​ពី​ប្រទេស​គោលដៅ​ទេសចរណ៍​នៅ​អឺរ៉ុប​​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​

ជាការពិតថ្មីៗនេះ អំពើវាយប្រហារភេរវកម្ម បានគំរាមកំហែងប្រទេសនៅក្នុងតំបន់អឺរ៉ុប ហើយក្នុងមានប្រទេសមួយចំនួនបានទទួលរងនូវអំពើភេរវកម្មរួចហើយដែរ។ ដូចនេះ ពេលនេះយើងសូមលើកយកដំបូន្មានរបស់ការិយាល័យអន្តរជាតិ ពាក់ព័ន្ធនឹងប្រទេសដែលមានគ្រោះថ្នាក់សម្រាប់ដំណើរការកម្សាន្តនៅក្នុងតំបន់អឺរ៉ុប សម្រាប់អ្នកដែលមានគោលបំណងធ្វើដំណើរកម្សាន្តទៅអឺរ៉ុប។

តាមផែនទីខាងក្រោមនេះ ត្រង់ពណ៌ក្រហមជាប្រទេសដែលមានការគំរាមកំហែងពីអំពើភេរវកម្មកម្រិតខ្ពស់ ត្រង់ពណ៌ទឹកក្រូចជាប្រទេសដែលមានការគំរាមកំហែងពីអំពើភេរវកម្មជាទូទៅក្នុងកម្រិតមួយ ត្រង់ពណ៌លឿងជាប្រទេសដែលមានការគំរាមកំហែងពីអំពើភេរវកម្មកម្រិតទាប ចំណែកត្រង់ពណ៌បៃតង ជាប្រទេសដែលមានការគំរាមកំហែងពីអំពើភេរវកម្មក្នុងកម្រិតទាបបំផុត ឬគ្មានការគំរាមកំហែងអំពើភេរវកម្ម។

1ប្រទេសដែលមានការគំរាមកំហែងភេរវកម្មកម្រិតខ្ពស់

-ប្រទេសអេស្ប៉ាញ ៖ រដ្ឋាភិបាលប្រទេសនេះបានដាក់ប្រទេសស្ថិតនៅក្នុងការគំរាមកំហែងពីអំពើភេរវកម្មកម្រិតខ្ពស់ ដែលនេះមានន័យថា អាចនឹងមានសកម្មភាពភេរវកម្មច្រើននៅក្នុងប្រទេសមួយនេះ។ ប្រទេសអេស្ប៉ាញ បានចាត់វិធានការដើម្បីការពារភ្ញៀវទេសចរ និងតម្រូវឲ្យភ្ញៀវទេសចរទាំងអស់មានការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំរបស់អាជ្ញាធរក្នុងតំបន់។ គួរបញ្ជាក់ថានៅក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលប្រទេសនេះ បានចាប់បានជនសង្ស័យមួយក្រុមដែលជ្រើសរើសមនុស្សឲ្យទៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយដែលក្រុមនេះបានបង្ហាញចេតនាបង្កអំពើភេរវកម្មក្នុងតំបន់អឺរ៉ុប។

-ប្រទេសបារាំង៖ ប្រទេសនេះនៅតែបន្តរងការគំរាមកំហែងពីអំពើភេរវកម្មរបស់ក្រុមអង្គការរដ្ឋអ៊ីស្លាម ISIS ដូចនេះហើយរដ្ឋាភិបាលបារាំងបានណែនាំឲ្យសាធារណជនទាំងអស់មានការប្រុងប្រយ័ត្នបន្ថែមទៀត និងគោរពតាមការណែនាំរបស់អាជ្ញាធរក្នុងតំបន់ ព្រមទាំងបានចាត់វិធានការពង្រឹងនូវសន្តិសុខទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

-ក្រៅពីនេះ ប្រសិនបើធ្វើដំណើរទៅកាន់ប្រទេស តួគី ប៊ែកហ្សិក អាល្លឺម៉ង់ និងរុស្ស៊ី ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ព្រោះប្រទេសទាំងនេះក៏ត្រូវបានដាក់ក្នុងវិធានការសន្តិសុខដ៏តឹងរឹងផងដែរ។

2ប្រទេសដែលមានការគំរាមកំហែងភេរវកម្មជាទូទៅ

-ប្រទេសក្រិក៖ ប្រទេសនេះក៏បានណែនាំឲ្យអ្នកទេសចរមានការប្រុងប្រយ័ត្ន និងពិនិត្យឡើងវិញជានិច្ចនូវវិធានការសន្តិសុខរបស់ខ្លួន។ ថ្មីៗនេះក៏មានបញ្ហាគំរាមកំហែងនៅក្នុងប្រទេសនេះដែរ ដោយមានការវាយប្រហារដោយបំផ្ទុះគ្រាប់បែក និងអាវុធស្វ័យប្រវត្តិ ប្រឆាំងនឹងស្ថាប័នរដ្ឋរបស់ក្រិក ហាងទំនិញនិងផ្សារ កន្លែងសារព័ត៌មាន និងកន្លែងការទូតជាដើម។

-ក្រៅពីនេះ ប្រទេសស៊ែបរូស អ៊ីតាលី ស៊ុយអែត ក្រូអាត ព័រទុយហ្គាល់ បេឡារូស អៀរឡង់ និងម៉ូណាកូ ក៏ស្ថិតនៅក្នុងបញ្ជីប្រទេសនេះដែរ។ ការគំរាមកំហែងភេរវកម្មជាទូទៅ មានន័យថា មានសកម្មភាពភេរវកម្មដែលគេបានដឹងនៅក្នុងកម្រិតមួយត្រូវមានការប្រុងប្រយ័ត្នដែរ។

3ប្រទេសដែលមានការគំរាមកំហែងភេរវកម្មកម្រិតទាប

-សាធារណរដ្ឋឆែក ប្រទេសអាយឡែន ប្រទេសLatvia ប្រទេសអេស្តូនី ប្រទេសLiechtenstein ប្រទេសWedged និងសាធារណរដ្ឋSan Marino ជាដើម។ ទោះបីជាប្រទេសទាំងនេះ មានការគំរាមកំហែងតិចតួចពីអំពើភេរវកម្មក៏ដោយ ក៏ភ្ញៀវទេសចរត្រូវតែមានការប្រុងប្រយ័ត្នផងដែរ។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • ផែនទី​ថ្មី​បង្ហាញ​ពី​ប្រទេស​គោលដៅ​ទេសចរណ៍​នៅ​អឺរ៉ុប​​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ចំនេះដឹង
Tags: