​មនុស្ស​៣​បែប​ដែល​អ្នក​គួរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ

១.មនុស្សមានកលល្បិច(ឬមានចេតនាអ្វីមួយនៅពីក្រោយ) ៖

មនុស្សប្រភេទនេះពិតជានាំទុក្ខដល់អ្នកណាស់ ព្រោះពួកគេពូកែសម្ដែងនិងធ្វើឲ្យអ្នកជឿខ្លាំងណាស់ ដោយពូកគេមានកលល្បិចនៅពីក្រោយអំពើខាងក្រៅរបស់គេ ។ អាចថាពួកគេចង់បោកប្រាស់ជាលុយរបស់អ្នក ខ្លួនប្រាណរបស់អ្នក ឬ ដើម្បីយកប្រជាប្រិយភាពពីអ្នកជាដើម មនុស្សប្រភេទនេះដែលយើងតែងលឺគេនិយាយថា ហុតទឹកសម្លឹងកាក ។

២.មនុស្សចូលចិត្តមើលងាយគេ(និងចូលចិត្តយកតែត្រូវតែខ្លួនឯង) ៖

មនុស្សប្រភេទនេះចូលចិត្តនិយាយល្អពីខ្លួនឯង និង និយាយអ្វីដែលធ្វើឲ្យអ្នកដទៃឈឺចាប់ ។ ហើយមនុស្សប្រភេទនេះ ១ថ្ងៃបើមិនបាននិយាយបន្ទាបឬមើលងាយអ្នកណាទេ គឺនៅមិនសុខ ព្រោះតែខ្លួនជាមនុស្សអន់ ហើយការនិយាយបន្ទាបតម្លៃអ្នកដទៃបែបនេះហើយដែលអាចតម្កើងតម្លៃរបស់ខ្លួនបាន ។ ជាពិសេសពេលណាដែលគេមានអារម្មណ៍មិនល្អ គេនឹងធ្វើយ៉ាងណាឲ្យអ្នកទទួលបានអារម្មណ៍បែបនោះដូចគ្នា ។ ដំណោះស្រាយ អ្នកមិនចាំបាច់និយាយតជាមួយគេទេ ព្រោះគេមាន១លានហេតុផលសម្រាប់ធ្វើជាលេស ដូចនេះអ្នកមិនចាំបាច់ប្រឹងតទល់ជាមួយមនុស្សប្រភេទនេះទេ ។

៣.មនុស្សឆ្កួតជ្រុលនឹងមុខមាត់ ៖

 

មនុស្សប្រភេទទី៣នេះ បើសិនជាគេដើរទៅណាមកណាជាមួយអ្នក គឺ ដោយសារតែប្រយោជន៍កេរ្តិ៍ឈ្មោះរបស់គេប៉ុណ្ណោះ ដើរដើម្បីបង្កើនតម្លៃរបស់ខ្លួនគេ ដោយគេចង់អួតអ្នកដទៃថា ខ្លួនស្ថិតនៅតំណែងមួយដ៏ខ្ពស់ ។ បើសិនជាមានអ្នកធំជាងអ្នកមកភ្លាមនោះ មិនថាមានអ្វីកើតឡើងនោះទេ គេនឹងរត់ទៅរកមនុស្សដែលមានតំណែងធំជាងអ្នក ដើម្បីភ្ជាប់ទំនាក់ទំនង១រំពេច, មនុស្សជំពូកនេះតែងតែធ្វើជាមិនស្គាល់អ្នកពេលដែលមានអ្នកធំឬអ្នកមានមុខមាត់ក្នុងសង្គមនៅក្នុងកន្លែងនោះជាមួយអ្នក ។ ឈប់ខ្វល់ពីមនុស្សប្រភេទនេះ ដោយរៀនចាកចេញពីមនុស្សប្រភេទនេះ ព្រោះថាជីវិតយើងម្នាក់ៗខ្លីណាស់ កុំចំណាយពេលទៅនៅជាមួយមនុស្សដែលគិតតែពីមុខមាត់នោះ) ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • ​មនុស្ស​៣​បែប​ដែល​អ្នក​គួរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ចំនេះដឹង
Tags: