សុខ ស្រី​នាង ត្រៀម​បញ្ចេញ​ស្ទីល​ប្លែក ជាមួយ​បទ​ចម្រៀង Original

6 Videos

បន្ទាប់ពីប្រកាសច្រៀងបទចម្រៀង ដែលមិនចម្លងពីបរទេសនោះ ពេលនេះ សុខ ស្រីនាង បានអោយដឹង ថា មិនត្រឹមជាស្នាដៃកូនខ្មែរប៉ុណ្ណោះទេ នាងក៏មានស្ទីលថ្មី និង ប្លែក ដែលរំពឹងថានិងទទួលបានការចាប់អា រម្មណ៍ច្រើនពីមហាជន ។ បទចម្រៀងទាំងនេះ ត្រៀមនិងចេញលក់នៅក្នុងពេលឆាប់ៗនេះ សូមរង់ចាំទស្សនាទាំងអស់គ្នា ។

នៅតែមួយឆ្នាំទៀតប៉ុណ្ណោះ តារាចម្រៀងសម្បុរស្រអែមស្រស់ សុខ ស្រីនាង និង បញ្ចប់កិច្ចសន្យា ជាមួយផលិតកម្មសាន់ដេ តែយ៉ាងណានាងមិនទាន់សម្រេចចិត្តនៅឡើយ ។ ស្របពេលជាមួយគ្នានេះ សុខ ស្រីនាង កំពុងទទួចសុំចេញMini អាល់ប៊ុម ដែលមានបទចម្រៀងរបស់នាងប្រមាណជា ៥ ទៅ ៧ បទ ។ តែមិន ច្បាស់ថា ក្រុមហ៊ុនយល់ព្រមឬយ៉ាងណានោះទេ ។ «នេះជាលើកដំបូងហើយ ដែលខ្ញុំសុំ តាំងពីចូលច្រៀងអស់រយៈពេលជាងបួនឆ្នាំមកនេះ»នេះជាការលើកឡើងរបស់ សុខ ស្រីនាង ។

សុខ ស្រី​នាង ត្រៀម​បញ្ចេញ​ស្ទីល​ប្លែក ជាមួយ​បទ​ចម្រៀង Original

បទចម្រៀង Original បានថតជាបណ្តើរៗដែលមានទាំងបទញាក់ និង មនោសញ្ចេតនា ។ជាមួយនិងការបញ្ចេញនូវស្ទីលប្លែកថ្មី ដែលមិនធ្លាប់មានពីមុន ។ សុខ ស្រីនាង រំពឹងថាមហាជន និង គាំទ្រសមិទ្ធិផលថ្មីរបស់នាង ដែលត្រៀមនិងចេញលក់នៅលើទីផ្សារក្នុងពេលឆាប់ៗនេះ ។ មិនត្រឹមតែហ្វឹកហាត់សម្លេងប៉ុណ្ណោះទេតារារូបស្រស់ម្នាក់នេះក៏ព្យាយាមហាត់ក្បាច់រាំជាមួយក្រុមរាំ របស់នាងផងដែរ ។

ក្រៅពីមមាញឹកជាមួយនិងការច្រៀង សុខ ស្រីនាង ក៏កំពុងត្រូវប៉ាន់ក្នុងការថតបង្ហាញម៉ូដអោយ បណ្តារសំអាងការនានា ។ ជាមួយនិងរូបសម្រស់ស្រស់ស្អាត សុខ ស្រីនាង ត្រូវបានមហាជន ជំរុញ និង លើកទឹកចិត្តអោយចាប់យកអាជីពសម្តែងបន្ថែមទៀត ៕ចេនី

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត