គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ ស្លាប់​២​នាក់

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ ឧសភា ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន ៤​លើក (​យប់​១​លើក​) បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ (​ប្រុស​) រង​របួសធ្ងន់​ម្នាក់ (​ស្រី​) និង​របួសស្រាល​ម្នាក់ (​ស្រី​)​។ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​៣​គ្រឿង រួម​មាន ម៉ូតូ​ចំនួន​២​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​១​គ្រឿង ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន ប្រជែង​២​លើក​, ងងុយដេក​១​លើក (​ស្លាប់​ម្នាក់​), មិន​គោរព​សិទ្ធិ​១​លើក (​ស្លាប់​ម្នាក់​) ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់ (​ថ្ងៃ ) ។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិ​ចំនួន​៤​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួម​មាន​ម៉ូតូ​២​លើក រថយន្ត​ធុន​ធំ​១​លើក​, ថ្មើរជើង​១​លើក ។ ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មាន ពោធិ៍សាត់​២​លើក (​ស្លាប់​២​នាក់​) និង​ខេត្ត​កែប ១​លើក របួស​២​នាក់ (​ស្រី​) ។

នៅ​ថ្ងៃ​ទី​២៥ ឧសភា ២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​៣.២៥៤​គ្រឿង ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​១.២៩២​គ្រឿង និង​ពិន័យ​សរុប ១.៩៦២​គ្រឿង ៕