ប៉ូលិស ជួបការបារម្ភ ប៉ុន្តែស៊ីម៉ាក់ បានទម្លាក់វេស្ទើន ដើម្បីឡើងទៅវគ្គបន្ត

ក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) អាចនឹងក្លាយជាក្រុមលីកដំបូងគេ ដែលប្រជែងឡើងទៅវគ្គបន្តនៃការប្រកួតពានរង្វាន់សម្តេចហ៊ុនសែន ប្រចាំឆ្នាំ២០១៦ ចាញ់ក្រុមមកពីខេត្ត ខណៈពួកគេមិនអាចយកឈ្នះក្រុមសៀមរាបអង្គរ កាលពីយប់ថ្ងៃពុធ ម្សិលមិញបាននោះ ប៉ុន្តែក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានទម្លាក់ក្រុមវេស្ទើន តាមរយៈការយកឈ្នះ ២-១ ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយជាមួយក្រុមភ្នំពេញក្រោន។
hunsencup
hunsencup1
ក្រុមប៉ូលិស ធ្លាប់បានស្មើ ៣-៣ជាមួយក្រុមខេត្តស្វាយរៀង ម្តងហើយ ចំណែកការជួបក្រុមមកពីខេត្ត សៀបរាមអង្គរ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ម្សិលមិញ ក្រុមប៉ូលិស បានជួបលទ្ធផលស្មើ ១-១ ជាថ្មីម្តងទៀត។ ប៉ូលិស បាននាំមុខ ១-០ នៅចុងតង់ទី១ ដោយការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារសៀមរាបអង្គរ ប៉ុន្តែនៅដើមតង់ទី២ ស៊ុប រ៉ាវី បានតែតបាល់ធ្វើឲ្យចូលទីខ្លួនឯងវិញម្តង ដែលធ្វើឲ្យក្រុមប៉ូលិស ស្មើទាល់តែបាន ខណៈការព្យាយាមវាយលុកយ៉ាងខ្លាំង រកមិនឃើញគ្រាប់បាល់នោះ។

លទ្ធផលនេះបានធ្វើឲ្យក្រុមប៉ូលិស មានភាគរយកាន់តែខ្ពស់ ក្នុងការធ្លាក់ចេញពីការប្រកួតនេះ ព្រោះនៅពេលនេះ ប៉ូលិស មាន៨ពិន្ទុ លើសក្រុមសៀមរាបអង្គរ តែ១ពិន្ទុប៉ុណ្ណោះ រីឯការប្រកួតលើកទី៥ចុងក្រោយ ប៉ូលិស ត្រូវជួបក្រុមខ្លាំងណាហ្គាវើល ឯក្រុមសៀមរាបអង្គរ ត្រូវប៉ះក្រុមខេត្តស្វាយរៀង ដែលពួកគេអាចនឹងយកឈ្នះ ដើម្បីទទួលបានឱកាសឡើងទៅវគ្គបន្តតំណាងឲ្យពូលD ជាប្រវត្តិសាស្រ្ត នៅពេលណា ប៉ូលិស បានចាញ់ឬស្មើជាមួយក្រុមណាហ្គាវើល នោះ។
hunsencup2
hunsencup3
ចំណែកក្រុមវេស្ទើន បានធ្លាក់ចេញពីការប្រកួតនេះដោយស្វ័យប្រវត្តិហើយ បើទោះបូជាពួកគេ នៅសល់១ប្រកួតទៀតក៏ដោយ ព្រោះការចាញ់ជាលើកទី២ ក្រុមស្នាដៃក្រុមស៊ីម៉ាក់ ២-១ នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញនោះ វាគ្រាប់គ្រាន់ឲ្យពួកគេធ្លាក់ចេញពីការប្រកួតនេះហើយ។

ចំពោះក្រុមស៊ីម៉ាក់ ត្រូវឡើងទៅប្រកួតនៅវគ្គបន្តជាមួយក្រុមភ្នំពេញក្រោន តំណាងឲ្យពូលC ប៉ុន្តែក្រុមទាំង២នេះ ត្រូវប្រកួតដណ្តើមយកលេខ១ និងលេខ២ប្រចាំពូលនេះ ជាមិនសិន ខណៈពេលនេះក្រុមទាំង២មាន១២ពិន្ទុ ដោយឈ្នះទាំង៤ប្រកួតដូចគ្នា ព្រោះកាលពីម្សិលមិញនោះដែរ ក្រុមភ្នំពេញក្រោន បានលត់ក្រុមម្ចាស់ផ្ទះខេត្តកំពត ៥-១។

ចំណែកការប្រកួតបង្រ្គប់កិច្ចចំនួន២គូទៀត ដែលបានធ្វើឡើង នៅលើទីលានផ្សេងៗគ្នា កាលពីម្សិលមិញនោះដែរ ក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ បានត្រឹមស្មើ ១-១ ជាមួយក្រុមប៉ៃលិន ប៉ុន្តែក្រុមម្ចាស់ផ្ទះ ខេត្តស្វាយរៀង បានលត់ក្រុមខេត្តក្រចេះ ៥-១៕
hunsencup4
hunsencup5