ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ចាប់តាំងពីបំបែកចេញពីប្រទេសយូហ្គោស្លាវី ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី បានបង្ហាញភាពខ្លាំងដ៏គួរឲ្យកត់សម្គាល់ក្នុងយុទ្ធនាការខ្នាតអន្តរជាតិ ជាពិសេសក្នុងព្រឹត្តិការណ៍ប្រចាំទ្វីប Euro នេះតែម្តង ដោយពួកគេបានខកខានក្នុងការមិនអាចឈ្នះកៅអីទៅលេងក្នុងជុំផ្តាច់ព្រ័ត្រតែមួយលើកគត់គឺកាលពីឆ្នាំ២០០០។
croatia
បើទោះបីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នាព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩៨ ពួកគេមិនដែលបានបង្ហាញពីភាពអស្ចារ្យក្នុងព្រឹត្តិការណ៍ Euro ឡើយ តាមរយៈការមិនបានឆ្លងផុតវគ្គ១៦ចុងក្រោយសោះ។ ក្រុមជម្រើសជម្រើសជាតិក្រូអាស៊ី បានឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ Euro ជាលើកទី៥របស់ពួកគេ តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុមជម្រើសជាតិអ៊ីតាលី ក្នុងពូល H នៃយុទ្ធនាការជម្រុះរបស់ពួកគេ។ ក្នុងការប្រកួតជម្រុះ១០លើក ក្រូអាស៊ី បានឈ្នះ៦លើក ស្មើ៣លើក និងចាញ់១លើក ហើយពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ២លើក និងចាញ់១លើកពីការប្រកួតជម្រុះបីលើកចុងក្រោយរបស់ពួកគេ។

គន្លឹះនៃភាពជោគជ័យរបស់ក្រុមជម្រើសជាតិក្រូអាស៊ី នឹងស្ថិតក្នុងតំបន់បម្រើ ពោលគឺការចាប់ដៃគូគ្នារវាងកីឡាករ Modric និង Ivan Rakitic។ ចាប់អារម្មណ៍ផ្សេងៗក៏នឹងត្រូវធ្លាក់ទៅលើខ្សែបម្រើប្រយុទ្ធ Alen Halilovic របស់ក្លិប Barcelona ជាមួយនឹងសមត្ថភាពបណ្តើរបាល់ ក៏ដូចជាការមានល្បឿនដ៏អស្ចារ្យរបស់គេ។ សម្រាប់ Euro ឆ្នាំ២០១៦ ក្រុមជម្រើសជាតិក្រូអាស៊ី ស្ថិតក្នុងពូល D រួមជាមួយនឹងក្រុមម្ចាស់ការពារតំណែតជើងឯកអេស្ប៉ាញ សាធារណៈរដ្ឋឆែក និងតួកគី ហើយពួកគេនឹងបើកការប្រកួតបើកឆាករបស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិតួកគី នាថ្ងៃទី១២ ខែមិថុនា នៅកីឡដ្ឋាន Parc des Princes, Paris ក្នុងទីក្រុងប៉ារីស៕