៨​ចំណុច​នៃ​ការ​ពិត ​របស់​ស្ត្រី​ ដែល​មិន​គួរឲ្យ​ជឿ​

ប្រសិនបើអ្នកព្យាយាមយកចិត្តទុកដាក់ ខណៈពេលដែលអ្នកបានលឺពីពាក្យថា ការពិត នោះអ្នក នឹងមានការភ្ញាក់ផ្អើលចំពោះ ការពិតដែលមានលក្ខណៈមិនគួរអោយជឿ និង ចាប់អារម្មណ៍ ដែល ទាក់ទងចំពោះស្ត្រី ។ តើអ្នកមានធ្លាប់បានដឹងពីការពិតទាំងនោះទេ ? ប្រសិនបើអ្នកចម្លើយអ្នកគឺថា ទេ នោះអ្នកអាចក្រឡេកមើលនូវចំណុចការពិតដែលមិនគួរអោយជឿខាងក្រោមនេះ ដែលទាក់ទងទៅនឹងស្ត្រី ។

អាយុកាលរស់រាន របស់ស្ត្រីគឺមានរយៈពេលយូរជាងបុរស។ វាជាការពិតមួយ ដែលមាននៅរាល់ប្រទេសផ្សេងៗនៅលើសកលលោក។ ស្ត្រីគឺអាចរស់នៅ បានយូរជាងបុរស។

ជំងឺធ្លាក់ទឹកចិត្ត គឺភាពអសម្តត្ថភាពជាទូទៅមួយ ដែលកើតមានចំពោះស្ត្រី។ មានស្ត្រីច្រើនជាង ៣០ភាគរយ បានរងគ្រោះពីបញ្ហានេះ នៅលើពិភពលោក ដោយសារតែមូលហេតុផ្សេងៗគ្នាជាច្រើន ។ អត្រានេះ គឺមានខ្ពស់បំផុត នៅក្នុងចំណោមប្រទេសអាស៊ី ។

មានស្ត្រីច្រើនជាង ៨០ភាគរយ បានរងគ្រោះពីបញ្ហានៃភាពមិនប្រក្រតី ក្នុងការបរិភោគអាហារ នៅលើសកលលោក។ នេះជាការពិតមួយ ដែលមានលក្ខណៈចម្លែក និង មិនគួរអោយជឿ ។

ស្ត្រីគឺមានការព្រួយបារម្ភ ចំពោះរូបរាងកាយ របស់ពួកគេច្រើនជាង ការរួមភេទ។ វាក៏មានផងដែរនូវ បញ្ហាមនោសញ្ចេតនា។ ស្ត្រីភាគច្រើនគឺ មានការបារម្ភចំពោះរូបរាងកាយរបស់ពួកគេ គ្រប់ពេលវេលា។

ស្ត្រីជាច្រើនតែងតែអង្គុយគងទាក់ក្លា ក្នុងពេលដែលពួកគេ កំពុងធ្វើដំណើរតាម យានជំនិះ សាធារណៈ។ ប្រសិនបើអ្នកមិនបានចាប់អារម្មណ៍ពីមុនមកទេ នោះអ្នកអាចចាប់សម្គាល់នាពេលក្រោយ នៅពេលដែលអ្នក បានធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរតាមទីសាធារណៈ។

នៅក្នុងប្រទេស Saudi Arabia ប្រសិនបើប្តី មិនបានផ្តល់អោយប្រពន្ធពួកគេនូវ កាហ្វេ នៅពេលដែល ពួកនាងត្រូវការ នោះប្រពន្ធរបស់ពួកគេ អាចស្នើរសុំលែងលះបាន។

នៅពេលដែលស្ត្រីស្ងាប  នោះនាងនឹងប្រើបាតដៃរបស់នាងមកបិទមាត់ ខុសពីបុរសដែលប្រើកណ្តាប់ ដៃមកបិទវា។

ស្ត្រីមិនអាចបដិសេធ មិនឆ្លើយតបនឹងទូរស័ព្ទ ដែលកំពុងរោទ៍នោះទេ។ មិនថាពួកនាងរវល់ប៉ុនណា នាងនឹងឆ្លៀតពេលលើកទូរស័ព្ទដៃរបស់នាងមិនខាន ៕

ប្រភព៖ lookingtoday

អ្នកនឹងចូលចិត្ត

  • ៨​ចំណុច​នៃ​ការ​ពិត ​របស់​ស្ត្រី​ ដែល​មិន​គួរឲ្យ​ជឿ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:ចំនេះដឹង
Tags: