Zoomer X ០១៦ ​​វាត​ទី​​​ខ្លាំង វ៉ា​ដាច់​ហុងដា​ឌ្រីម

អំឡុង​ពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ ២០១៦ Zoomer X ស៊េរី ០១៦ ទទួល​ការ​ពេញ​និយម​ខ្លាំង​ពី​​សំណាក់​​យុវវ័យ​ស្ទាវៗ រហូត​​វ៉ា​ដាច់​ហុងដា​ឌ្រីម​ស៊េរី​ថ្មី។

 

Zoomer X ០១៦ ​​វាត​ទី​​​ខ្លាំង វ៉ា​ដាច់​ហុងដា​ឌ្រីម

 

ម្ចាស់​ហាង​លក់​ម៉ូតូ​ ចាន់ មុំ បាន​ឲ្យ​ដឹង​ថា តាំង​ពី​ចូល​ឆ្នាំ ២០១៦ មក​ទល់​ពេល​នេះ ចំនួន​លក់ Zoomer X ស៊េរី ០១៦ លក់​ដាច់​ខ្លាំង ដោយ​អតិថិជន​សម្រុក​ទិញ​ភ្លូក​ទឹក​ភ្លូក​ដី។

 

លោក​ថា ការ​លក់​ដាច់​ខ្លាំង​នេះ អាច​បណ្តាល​មក​ពី​ការ​និយម​ជិះ​តាម​គ្នា​ ទើប​ធ្វើ​ឲ្យ​ម៉ូតូ Zoomer X ស៊េរី​ថ្មី វ៉ា​ដាច់​ហុងដា​ឌ្រីម ០១៦។ សម្រាប់​ហាង​លោក ក្នុង​មួយ​​ខែ​ លក់​ដាច់ Zoomer X ស៊េរី​ថ្មី​នេះ បាន​លើស ១០០គ្រឿង​ឯ​ណោះ។ លោក​លើក​ឡើង​ទៀត​ថា តម្លៃ​របស់​វា​ក៏​​ថេរ​មិន​ធ្លាក់​ដូច​ ហុងដា​ ឌ្រីម​ នោះ​​ដែរ​។

 

ចំណែក​ម្ចាស់​ហាង​លក់ ម៉ូតូ ទួត សីហា ក៏​លើក​ឡើង​ដូចគ្នា​នេះ​ដែរ ដោយ​​ Zoomer X ស៊េរី​ថ្មី​នៅ​ហាង​លោក​លក់​ដាច់​ជាង ហុងដា ឌ្រីម ០១៦ ដាច់​តែ​ម្តង។ ក្នុង​មួយ​ខែៗ​ហាង​លោក​លក់ Zoomer X ០១៦ បាន​ចន្លោះ​ពី ១០០ ទៅ ២០០គ្រឿង ហើយ​ពណ៌​ដែល​លក់​ដាច់​ជាង​គេ​គឺ ស និង​ខ្មៅ។

 

Zoomer X ០១៦ ទំហំ​ម៉ាស៊ីន ១១០ សេសេ និង​ដាក់​លក់​លើ​ទីផ្សារ​តម្លៃ​ប្រហែល ២ ០៥០ដុល្លារ ដោយ​មាន​ច្រើន​ពណ៌​ដូចជា ប្រផេះ ខ្មៅ ក្រហម ស លឿង និង​ខៀវ។ កុងទ័រ​អេឡិចត្រូនិក​ស្រដៀង​នឹង​ MSX និង​​បាន​ភ្ជាប់​មក​ជា​មួយ​កុង​តាក់ iDLING ដូច​ទៅ​នឹង Honda Click ដែល​ធ្វើ​ឲ្យ​ការ​ដេ​បញ្ជោះ​​មាន​សំឡេង​ស្ងាត់៕

 

 

អត្ថបទ៖ ប៉ែត ផាន់និត