Huawei ប្ដឹង​ក្រុមហ៊ុន​ Samsung ថា​រំលោភ​បំពាន​ប៉ាតង់​

ក្រុមហ៊ុន​​​ Huawei ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ អំពី​ការ​ប្ដឹង​ផ្ដល់​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​​យក្ស​ Samsung អំពី​​បញ្ហា​ប៉ាតង់​នៃ​ទូរសព្ទ។

 

Huawei ប្ដឹង​ក្រុមហ៊ុន​ Samsung ថា​រំលោភ​បំពាន​ប៉ាតង់​

 

Huawei បាន​ដាក់​ពាក្យ​បណ្ដឹង​ទាំង​នៅ​សហរដ្ឋអាមេរិក​ និង​ ប្រទេស​ចិន​ ដើម្បី​ទាមទារ​សំណង​​ពី​ Samsung លើ​​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ 4G ដោយ​មិន​មាន​ការ​អនុញ្ញាត​ រួម​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​ និង​ User Interface។

 

លោក​ Ding Jianxing ​ប្រធាន​​​នាយកដ្ឋាន​កម្មសិទ្ធិ​របស់​ Huawei បាន​លើក​ឡើង​ថា​៖ “យើង​សង្ឃឹម​ថា​ Samsung នឹង​បញ្ឈប់​​រំលោភ​បំពាន​លើ​ប៉ាតង់​យើង​ទៀត​ ហើយ​​​​ត្រូវ​សូម​ការ​អនុញ្ញាត​ជា​ចាំ​បាច់​ពី​ Huawei ​និង​​​​រួប​រួម​គ្នា​ជា​មួយ​ Huawei ដើម្បី​​ដឹក​នាំ​សហគ្រាស​នេះ​ឲ្យ​រីក​ចំរើន​ទៅ​មុខ”។​

 

អ្នក​តំណាង​របស់​ក្រុមហ៊ុន​ Samsung ​ក៏​បាន​ចេញ​មុខ​​ឆ្លើយ​តប​ថា​ គេ​នឹង​ពិនិត្យ​ឲ្យ​ល្អិត​ល្អន់​លើ​​ការ​​ប្ដឹង​ផ្ដល់​នេះ​ ហើយ​នឹង​បញ្ចេញ​សកម្មភាព​ណា​មួយ​ដើម្បី​ការពារ​​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន៕
​​​​
ចុច​អាន៖ មេ​ក្រុមហ៊ុន​ផលិត​ប្រព័ន្ធ​​ Android លួច​ប្រើ iPhone ដល់​គេ​ចាប់​បាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Reuters,BBC​​​​