នៅ​ឆ្ងាយ​មិន​​អាច​មក​ផ្ទាល់​​ អ្នក​ខេត្ត​រតនគីរី​គ្រោង​បញ្ចាំង​ Slide មើល​កម្ពុជា​ប៉ះ​ទីម័រ​

អ្នក​ខេត្ត​រតនគីរី​ដែល​ជា​ខេត្ត​មួយ​នៅ​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​​គ្រោង​នឹង​រៀប​ចំ​បញ្ចាំង​ Slide ធំ​មួយ​ដើម្បី​ទស្សនា​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ទីម័រខាង​កើត​នា​ថ្ងៃ​អាទិត្យ​ ទី​២៩ ខែ​ឧសភា​ ឆ្នាំ​២០១៦​នេះ។

នៅ​ឆ្ងាយ​មិន​​អាច​មក​ផ្ទាល់​​ អ្នក​ខេត្ត​រតនគីរី​គ្រោង​បញ្ចាំង​ Slide មើល​កម្ពុជា​ប៉ះ​ទីម័រ​កញ្ចក់​ទូរទស្សន៍នៅ​ភោជនីយដ្ឋាន​អាស៊ាន

 

លោក យាន សិយាង ​ដែល​ជា​អ្នក​និយម​ចូល​ចិត្ត​បាល់ទាត់​ម្នាក់​នៅ​ខេត្ត​រតនគីរី​បាន​ប្រាប់​ Sabay ថា ដោយ​សារ​រតនគីរី​​នៅ​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​ រូប​លោក​ក៏​ដូច​ជា​អ្នក​គាំទ្រ​ជា​ច្រើន​ទៀត​មិន​បាន​មក​ទស្សនា​គាំទ្រ​ផ្ទាល់​ឡើយ​​នៅ​ពេល​កម្ពុជា​ប្រកួត​នឹង​ទីម័រខាង​កើត​នា​​ថ្ងៃ​អាទិត្យ​នេះ​ ប៉ុន្តែ​ក្រុម​​លោក​នឹង​រៀប​ចំ​បញ្ចាំង​ Slide ធំ​មួយ​ដើម្បី​ទស្សនា​ដែល​ជា​សញ្ញា​​បញ្ជាក់​ពី​ការ​គាំទ្រ។

នៅ​ឆ្ងាយ​មិន​​អាច​មក​ផ្ទាល់​​ អ្នក​ខេត្ត​រតនគីរី​គ្រោង​បញ្ចាំង​ Slide មើល​កម្ពុជា​ប៉ះ​ទីម័រ​លោក យាន សិយាង កាល​មក​មើល​នៅ​អូឡាំពិក

 

លោក​ប្រាប់​ថា លោក​នឹង​រៀប​ចំ​ Slide ធំ​មួយ​នៅ​ក្នុង​ភោជនីយដ្ឋាន​​​អាស៊ាន​​នា​​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​ឧសភា ឆ្នាំ​២០១៦​ដើម្បី​ទស្សនា​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ និង​ទីម័រខាងកើត​នៅ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំពេញ។

 

លោក​ យាន សិយាង​ បាន​ប្រមូល​អ្នក​គាំទ្រ​ច្រើន​នាក់​ហើយ​សម្រាប់​អង្គុយ​ទស្សនា​ជុំ​គ្នា​ និង​សង្ឃឹម​ថា អ្នក​គាំទ្រ​ជា​ច្រើន​ទៀត​នៅ​ខេត្ត​រតនគីរី​​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ។ លោក​បញ្ជាក់​ថា តាម​ពិត​ទៅ​លោក​ធ្លាប់​ជិះ​រថយន្ត​ឈ្នួល​ពី​ខេត្ត​រតនគីរី​ទៅ​ភ្នំពេញ​ដើម្បី​គាំទ្រ​ក្រុម​បាល់ទាត់​កម្ពុជា​ពីរ​បី​លើក​ហើយ​ដូច​ជា​កម្ពុជា​ប្រកួត​នឹង​ជប៉ុន​ជា​ដើម៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​