Alves នឹង​ចាកចេញ​ពី Barca ទៅ Juventus រដូវ​កាល​ក្រោយ

Dani Alves នឹង​ចាក​ចេញ​ពី​ទឹកដី Nou Camp របស់ Barcelona ហើយ​ចូលរួម​ជាមួយ​ក្លឹប​ជើងឯក​អ៊ីតាលី សេះ​បង្កង់ Juventus នៅ​រដូវកាល​ក្រោយ។

 

Alves នឹង​ចាកចេញ​ពី Barca ទៅ Juventus រដូវ​កាល​ក្រោយ

 

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ចរចា​ផ្ទេរ​យក​ខ្សែ​ការពារ​ស្តាំ​វ័យ​៣៣ឆ្នាំ​បាន​ធ្វើ​ឡើង​ជាង​១​ខែ​ ​ហើយ​ទី​បំផុត Juventus ទទួល​ជោគជ័យ​នៅ​ចាំ​តែ​ការ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​សប្ដាហ៍​ក្រោយ​ប៉ុណ្ណោះ ដោយ ក្លឹប​ផ្ដល់​កុងត្រា​ឲ្យ Alves រយៈពេល​៣​ឆ្នាំ។

 

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ចំណាយ​ពេល​៨​រដូវ​កាល​ជាមួយ Barcelona ហើយ​ជា​រឿយ​ៗ​តែង​ត្រូវ​អ្នក​ចាត់​ការ ទូទៅ​ដាក់​ឲ្យ​លេង​ជា​ជម្រើស​ដំបូងជាប់ជានិច្ច។ រូបគេ​ចាកចេញ​ជាមួយ​មិត្ត​រួម​ក្រុម Mascherano ដែល​ទំនង​ជា​ចាក ចេញ​ទៅ​កាន់​ក្របខ័ណ្ឌ Serie A ដូច​គ្នា​នៅ​រដូវ​ក្ដៅ​នេះ៕

 

Alves នឹង​ចាកចេញ​ពី Barca ទៅ Juventus រដូវ​កាល​ក្រោយ

 

Alves នឹង​ចាកចេញ​ពី Barca ទៅ Juventus រដូវ​កាល​ក្រោយ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English