ប្រជាជន​​អាហ្សង់​ទីន ក៏​ធ្លាប់​រិះ​គន់​លោក អូបាម៉ា រឿង​ដោះ​ចិញ្ចៀន​ទុក​ក្នុង​ហោ​ប៉ៅ ​ពេល​ចាប់​ដៃ​​អ្នកស្វាគមន៍​​ដូច​គ្នា

(អង់គ្លេស)៖ ងាកទៅមើលសារព័ត៌មាន អង់គ្លេស Dailymail ដែលបានចេញផ្សាយ កាលពីអំឡុងខែមីនា កន្លងទៅនេះ បានបង្ហាញពីសកម្មភាព ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្វើដំណើរមក ចាប់ដៃប្រជាជនអេហ្សង់ទីន រាប់សិបនាក់ ដែលបានឈររង់ចាំដំណើរ របស់លោកមកដល់ ប៉ុន្តែគ្រាន់តែចាប់ដៃមនុស្សបានពីរ ទៅបីនាក់លោក អូបាម៉ា បានច្បូត ចិញ្ចៀនពីដៃស្តាំរបស់លោក រួចញាត់ចូលក្នុង ហោប៉ៅ ដែលទង្វើបែបនេះ ត្រូវបានក្រុមអ្នកតាមដានអះអាងថា ជាចេតនាចង់បង្ហាញអត្ថន័យអ្វីមួយ។

 

ជាក់ស្តែងកាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ក្នុងដំណើរទស្សនកិច្ច របស់លោក អូបាម៉ា ជាផ្លូវការមកកាន់ប្រទេសវៀតណាមនោះ លោកនិងពិធីករល្បីឈ្មោះ មួយរូបរបស់ទូរទស្សន៍ CNN បានទៅទទួលទានអាហារ នៅហាងតូចមួយក្នុងទីក្រុង ហាណូយ ដែលលោកបានជ្រើសរើសជាន់ទីមួយ សម្រាប់ទទួលទាន មិនមែនជាន់ផ្ទាល់ដីនោះទេ។

បន្ទាប់ពីបញ្ចប់ការទទួលទានអាហារ ដែលសារព័ត៌មានបរទេសចេញផ្សាយថា បានចំណាយត្រឹមតែ ៦ដុល្លារអាមេរិក សម្រាប់មនុស្សពីរនាក់នោះ លោកបានចុះពីហាងតូចនោះមកក្រោម ដែលពេលនោះក្រុម អ្នកស្វាគមន៍ជាជនជាតិវៀតណាមរាប់សិបនាក់ បានឈរចាំរួចជាស្រេច ដើម្បីបង្ហាញការគាំទ្រលោក ហើយដែលទង្វើ ដូចកាលនៅប្រទេសអាហ្សង់ទីន ក៏បានកើតឡើងផងដែរ គឺបន្ទាប់ពីចាប់ដៃអ្នកគាំទ្រ បានប៉ុន្មាននាក់ប៉ុណ្ណោះលោក អូបាម៉ា ក៏ច្បូតចិញ្ចៀនខ្លួនឯង រួចញុកចូលក្នុងហោប៉ៅបាត់។

ទង្វើបែបនេះត្រូវបាន ក្រុមអ្នកលេងបណ្តាញសង្គមរិះគន់ តាមរយៈវីដេអូ ដែលបានផ្សព្វផ្សាយពីរថ្ងៃ មកហើយ ដោយភាគច្រើននិយាយថា វាជាការម៉ាក់ងាយជនជាតិវៀតណាម ថាមានសណ្តានជាចោរ ឬក៏ជាទង្វើអសីលធម៌ ក្នុងនាមជាមេដឹកនាំកំពូលរបស់ពិភពលោក។ មនុស្សមួយចំនួនបានលើកឡើងថា «ហេតុអ្វីក៏លោក អូបាម៉ា មិនដោះចិញ្ចៀនទុកឲ្យហើយទៅ មុននឹងមកចាប់ដៃអ្នកគាំទ្រ?»។ សំណួរ និងការរិះគន់ជាច្រើនបាន លេចឡើងមិនខុសពីនៅអាហ្សង់ទីន នោះទេ។

យ៉ាងណាក៏ដោយ បើយើងងាកមកមើលវីដេអូ នៃសកម្មភាពលោក អូបាម៉ា កាលពីនៅប្រទេស អាហ្សង់ទីនវិញ ពេលលោកដើរទៅចាប់ជនជាតិអាហ្សង់ទីន បានបន្តិច អង្គរក្សរបស់លោក បានដើរទៅជិត ដែលទំនងជាបានខ្សឹបប្រាប់ ប្រធានាធិបតីរូបនេះថា ឲ្យប្រយ័ត្នចំពោះចិញ្ចៀនអាពាហ៍ពិពាហ៍ របស់លោក។ ទោះជាបែបនេះក្តី គ្មាននរណាម្នាក់ អាចបញ្ជាក់បាននៅឡើយទេថា ចិញ្ចៀន ឬមួយក៏ ការដោះចិញ្ចៀនបែបនោះ អាចមានអត្ថន័យផ្សេង ក្រៅពីការខ្លាចបាត់បង់ឬ យ៉ាងណានោះ៕

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • ប្រជាជន​​អាហ្សង់​ទីន ក៏​ធ្លាប់​រិះ​គន់​លោក អូបាម៉ា រឿង​ដោះ​ចិញ្ចៀន​ទុក​ក្នុង​ហោ​ប៉ៅ ​ពេល​ចាប់​ដៃ​​អ្នកស្វាគមន៍​​ដូច​គ្នា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/26  Category:កំសាន្ត
Tags: