អាក្រក់ពេកទេដឹង? ចាប់ចងកូនសិស្ស ជាប់នឹងកៅអី ដោយសារតែ នាងរពឹសពេក

ម៉ិចស៊ីកូ៖ កាលពីពេលថ្មីៗនេះ រូបថតដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ឃើញកូនសិស្សស្រី អាយុ៦ឆ្នាំម្នាក់ ត្រូវបានចងជាប់នឹងកៅអីក្នុងថ្នាក់រៀនរបស់នាង ដែលតាមដឹង ត្រូវប្រភពបញ្ជាក់ថា ព្រោះនាងរពឹសពេក។

រូបភាពនេះដែរ ត្រូវបានបង្ហោះ និងចែកចាយពាសពេញ ប្រព័ន្ធផ្សព្វផ្សាយសង្គម នានា និងកាសែតក្នុងស្រុក រួមទាំងកាសែត El Universal ដ៏ល្បីឈ្មោះ ក្នុងប្រទេសម៉ិចស៊ីកូផងដែរ។

ទីតាំងកើតឡើង ត្រូវគេដឹងថានៅសាលារៀនឈ្មោះថា «Miguel Higalgo and Costilla» ស្ថិតក្នុងទីក្រុង Nanchital នៃរដ្ឋ Veracruz ប្រទេសម៉ិចស៊ីកូ។ បើតាមការអះអាងរបស់សាលា បានឲ្យដឹងថា សិស្សស្រីរូបនោះ ត្រូវគ្រូចាប់ចង ជាប់នឹងកៅអីបែបនេះ ក៏ដោយសារតែ មានការសំណូមពរ ពីម្តាយរបស់នាងដែរ ព្រោះនាងរពឹសខ្លាំងពេក មិនអាចអង្គុយនៅស្ងៀមបានឡើយ។

បើតាមរូបភាព ដែលត្រូវបានថត និងបង្ហោះនោះ បង្ហាញឲ្យឃើញ សិស្សស្រីនោះកំពុងអង្គុយ នៅលើកៅអីសាលា ដោយមានខ្សែពណ៌ត្នោត ចងខ្លួននាងជាច្រើនជុំ ជាប់ជាមួយនឹង កៅអីពណ៌បៃតងមួយ យ៉ាងតឹងណែនតែម្តង ធ្វើឲ្យនាងមិនអាចរើខ្លួនទៅណារួចឡើយ។

អ្នកនាំពាក្យរបស់ការិយាល័យអប់រំ ប្រចាំរដ្ឋ Veracruz លោកស្រី Adela Osorio Martinez បានប្រាប់ឲ្យដឹងថា «ករណីក្មេងស្រី ត្រូវចងជាប់ ជាមួយកៅអីសាលា កំពុងស្ថិតក្រោមការស៊ើបអង្កេត»។ អ្នកស្រី Adela បានបន្ថែមទៀតថា «ក្មេងស្រីរូបនោះ ត្រូវចងជាប់នឹងកៅអី ដោយសារតែ មានការអនុញ្ញាត ពីម្តាយរបស់នាង ដែលគិតថា នាងរពឹសខ្លាំងពេក និងបានស្នើឡើងជាពិសេស សម្រាប់កែបំបាត់ ភាពរពឹសរបស់នាង»៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងករណី ធ្វើបាបសិស្ស ស្រដៀងគ្នានេះដែរ ។

ក្មេងស្រីរងគ្រោះ កំណត់ស្គាល់ត្រឹមតែ ឈ្មោះ T រស់នៅក្នុងស្រុក Bat Xat ប្រទេសវៀតណាម ត្រូវបានសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ក្រោយពីត្រូវបាន គ្រូចិត្តអប្រិយ វាយតប់យ៉ាងចាស់ដៃ រហូតដល់ហើមមុខ និងជាំភ្នែកជាដំណំ។

គ្រូស្រីចិត្តព្រៃផ្សៃម្នាក់នោះមានឈ្មោះថា Tran Thi Thu Tra បានវាយតប ក្មេងស្រីរងគ្រោះ ភ្លាមៗតែម្តង ខណៈដែលនាង ធ្វើតេស្តប្រលងប្រកបអក្សរខុស។

យ៉ាងណាមិញ មន្រ្តីអប់រំ បានធ្វើការព្រមាន និងព្យួរការងារបណ្តោះអាសន្ន ទៅលើគ្រូស្រីម្នាក់នោះ ដែលបង្រៀននៅឯ សាលាបឋមសិក្សា Phin Ngan ហើយថាគាត់នឹងអាច ត្រូវបញ្ឈប់ពីការងារតែម្តង ក្រោយពីធ្វើការស៊ើបអង្កេត លើរឿងក្តីនេះចប់។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមសម្តីខាងការិយាល័យអប់រំវិញមានប្រសាសន៍ថា «ដាច់ខាតត្រូវតែបណ្តេញគ្រូម្នាក់នេះចេញ ដោយសារតែទង្វើខុសឆ្គង ប្រើប្រាស់ហិង្សានៅក្នុងសាលា» ។

ដោយឡែកម្តាយក្មេងស្រីរងគ្រោះ អ្នកស្រី Chao Ke May មានប្រសាសន៍ថា «សំណាងល្អ បានមិត្តភក្តិរបស់នាង បានជូននាងត្រលប់មកផ្ទះវិញ ហើយពេលនោះនាងពិតជាមានការឈឺចាប់ខ្លាំងមែនទែន» ។

គាត់បន្ថែមទៀតថា «មុខរបស់នាងឡើងហើម ហើយថែមទាំងមាន ស្នាមជាំនៅរង្វង់ភ្នែកថែមទៀតផង។ នាងពិតជាក្រៀមក្រំ និងភ័យខ្លាចជាខ្លាំង» ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាក្រក់ពេកទេដឹង? ចាប់ចងកូនសិស្ស ជាប់នឹងកៅអី ដោយសារតែ នាងរពឹសពេក

អាក្រក់ពេកទេដឹង? ចាប់ចងកូនសិស្ស ជាប់នឹងកៅអី ដោយសារតែ នាងរពឹសពេក

អាក្រក់ពេកទេដឹង? ចាប់ចងកូនសិស្ស ជាប់នឹងកៅអី ដោយសារតែ នាងរពឹសពេក