តួ​ចោរ​សមុទ្រ ​Johnny Depp ​ត្រូវ​ប្រពន្ធ​ប្ដឹង​លែង ក្រោយ​រៀប​ការ​១៥​ខែ

តារា​សម្ដែង Amber Heard បាន​ដាក់​លិខិត​លែងលះ​ស្វាមី​ជា​តារា​សម្ដែង​អាមេរិក ​Johnny Deppបន្ទាប់​ពី​រៀប​ការ​បាន​តែ​១៥​ខែ​​។ នេះ​បើ​តាម ​nydailynews។

 

តួ​ចោរ​សមុទ្រ ​Johnny Depp ​ត្រូវ​ប្រពន្ធ​ប្ដឹង​លែង ក្រោយ​រៀប​ការ​១៥​ខែ

 

Amber Heard ​បាន​ដាក់​បណ្ដឹង​​លែងលះ​កាល​ពី​ថ្ងៃ​ច័ន្ទនៅ​តុលាការ​ទីក្រុង Los Angeles បី​ថ្ងៃ​បន្ទាប់​ពី​ម្ដាយ​របស់ Johnny Depp ទទួល​មរណភាព។ មូលហេតុ​ដែល​​ភរិយា​តារា​​សម្ដែង​ជា​តួ​ចោរ​សមុទ្រ​ក្នុង​រឿង​បែប​ស៊េរី “Pirates of the Caribbean”​ដាច់​ចិត្ត​ចែក​ផ្លូវ​គ្នា​ ដោយ​សារ​​ពួក​គេ​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា។​

 

តារា​ទាំង​ពីរ​បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ខែ កុម្ភៈ​ ឆ្នាំ​មុន​បន្ទាប់​ពី​បាន​​ស្គាល់​គ្នា​​ពេល​សម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង “The Rum Diary” ក្នុង​ឆ្នាំ​២០១១។ ពួក​គេ​ផ្ដើម​ស្រឡាញ់​គ្នា​បន្ទាប់​ពី Johnnyបាន​លែង​ប្រពន្ធ​​ដែល​ជា​តារា​សម្ដែង​បារាំង​ Vanessa Paradis។ បច្ចុប្បន្ន Johnnyមាន​កូន​២​ក្នុង​បន្ទុក​ប្រុស១​ស្រី​១៕

 

តួ​ចោរ​សមុទ្រ ​Johnny Depp ​ត្រូវ​ប្រពន្ធ​ប្ដឹង​លែង ក្រោយ​រៀប​ការ​១៥​ខែ

 

ចុចអាន៖Victoria Beckham ចូលចិត្ត​នាំ​ស្វាមី​មក​លេង​អាស៊ី ព្រោះ​ហេតុផល​ពិសេស​មួយ

 

ប្រែសម្រួល៖​ ហេង សុធារិទ្ធិ
ប្រភព៖​ channelnewsasia