ស្ទាវឡើងក ​រំលោភ​សេពសន្ថវៈលើ​អនីតិជន​ ត្រូវបានឃាត់ខ្លួន​​​​បញ្ជូន​ទៅ​តុលាការ​

ស្ទាវឡើងក ​រំលោភ​សេពសន្ថវៈលើ​អនីតិជន​ ត្រូវបានឃាត់ខ្លួន​​​​បញ្ជូន​ទៅ​តុលាការ​



ត្បូងឃ្មុំ ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឃាត់ខ្លួន​បុរស​ល្មោភកាម​ម្នាក់​ ដែល​បាន​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​កុមារី​អាយុ​១១​ឆ្នាំ​ម្នាក់ រហូត​បានសម្រេច គ្រា​ដែល​ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ​ ជាប់រវល់​ទៅ​ចម្ការ​ជា​ជ័រកៅស៊ូ ហើយ​ទុក​កូនស្រី​ឲ្យ​ដេក​នៅ​សំយាប​មុខ​ផ្ទះ​តែ​ម្នាក់​ឯង នៅ​វេលា​ម៉ោង​៣​ទៀបភ្លឺ​ ឈាន​ចូល​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦ ចំណុច​ភូមិ​គោល ឃុំរ​ការ​ព​ប្រាំ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ។​
​ ​
លោក​វរសេនីយ៍​ត្រី ឡុង សារិន អធិការរង​នគរបាល ​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​ ត្បូងឃ្មុំ ​បាន​ឲ្យ​ដឹង​ថា ជា​សង្ស័យ​មានឈ្មោះ កប ប៊ុន​ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែ​ក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ស ស ត អាយុ​១១​ឆ្នាំ។

មុន​ពេល​កើតហេតុ​ ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ ​ជាប់រវល់​ចេញទៅ​ចម្ការ​ ប្រហែលជា​ម៉ោងជាង​២​យប់ ​ដើម្បី​ជា​ជ័រ​ដើម​កៅស៊ូ ហើយ​ទុក​កូនតូចៗ ​ចំនួន​៣​នាក់​ដេក​នៅផ្ទះ ខណៈ​ក្មេងស្រី​រងគ្រោះ ​ដេក​នៅ​សំយាប​មុខ​ផ្ទះ​តែម្នាក់ឯង ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ ចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង ​រហូត​បាន​សម្រេច​តែម្តង។

ក្រោយពី​ទទួល​ពាក្យបណ្ដឹង ពី​ឪពុក​-​ម្តាយ​ក្មេងស្រី និង​ការ​អះ​អាង​របស់​ក្មេងស្រី​រងគ្រោះ ​ពី​អត្តសញ្ញាណ​ជនល្មើស ទើបសមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រកា​រព​ប្រាំ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​ធ្វើការ​សួរនាំ និង​ចងក្រង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិ​វិធី៕

ស្ទាវឡើងក ​រំលោភ​សេពសន្ថវៈលើ​អនីតិជន​ ត្រូវបានឃាត់ខ្លួន​​​​បញ្ជូន​ទៅ​តុលាការ​