ស្ថានភាព​ជំងឺ ពេជ្រ សោ​ភា កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ​យ៉ាងខ្លាំង​

6 Videos


កាលពីម្សិលម៉ិញនេះ ពេជ្រ សោភា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញថា នាងកំពុងសម្រាកព្យាបាលនៅ ក្នុងមន្ទើរពេទ្យ រហូតធ្វើឲ្យអ្នកគាំទ្ររបស់នាងជាច្រើនមានការព្រួយបារម្ភ ។មូលហេតុដែលធ្វើឲ្យនាងសម្រេចចិត្តចេញទៅព្យាបាលនៅប្រទេសថៃយ៉ាងទាន់ហន់បែបនេះ ដោយសារជំងឺឈាមសស៊ីឈាមក្រហមរបស់នាង ធ្វើទុក្ខឡើងវិញ បន្ទាប់ពីជំងឺនេះ ធ្វើទុក្ខខ្លាំងម្តងរួចមកហើយ នាពេលកន្លងមក ។ 

ស្ថានភាព​ជំងឺ ពេជ្រ សោ​ភា កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ​យ៉ាងខ្លាំង​

រូបភាពជាច្រើនដែលបានផុសនៅលើហ្វេសបុ៊ករបស់ ពេជ្រ សោភា មើលទៅធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភពីស្ថានភាពសុខភាពរបស់នាង ពីព្រោះរូបភាពមួយចំនួនគឺបង្ហាញថានាងកំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់និងកំពុងវះកាត់ ។ បើតាមប្រភពពត៌មានពីអ្នកស្និទ្ធជាមួយ ពេជ្រ សោភា បានបង្ហើបប្រាប់ថា ស្ថានភាព ពេជ្រ សោភា នៅពុំទាន់ដឹងច្បាស់នៅឡើយទេ ពីព្រោះជំងឺឈាមស ស៊ីឈាមក្រហមនេះ ត្រូវតាមដានជាប់ ។ កន្លងមកជំងឺនេះ ធ្លាប់កើតឡើងចំពោះ ពេជ្រ សោភា ម្តងរួចមកហើយ ។

ស្ថានភាព​ជំងឺ ពេជ្រ សោ​ភា កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ​យ៉ាងខ្លាំង​

ហើយកាលពីប៉ុន្មានសប្តាហ៍មុន ជម្ងឺរបស់នាង ក៏បានធ្វើទុក្ខខ្លាំង ម្តងរួចមកហើយដែរ ប៉ុន្តែមិនបង្កជាលក្ខណៈធ្ងន់ធ្ងរនោះទេ ទើបនាងមិនប្រញាប់ក្នុងការរត់ទៅព្យាបាល ទើបតែប៉ុន្មានថ្ងៃនេះជំងឺរបស់នាងធ្វើទុកខ្លាំងម្តងទៀត រហូតនាងត្រូវរត់ទៅព្យាយាមជាបន្ទាន់នៅមន្ទើរពេទ្យក្នុងប្រទេសថៃ ។ ប្រសិនបើ ស្ថានភាពសុខភាពរបស់ ពេជ្រ សោភា ធូរស្រាលជាងមុនបន្តិច នាងនឹងប្រញាប់វិលត្រឡប់មកប្រទេសកម្ពុជាវិញ ឲ្យទាន់កម្មវិធី The Voice Cambodia ‘s នៅក្នុងសប្តាហ៍នេះ ៕ អាលីណា

ស្ថានភាព​ជំងឺ ពេជ្រ សោ​ភា កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ​យ៉ាងខ្លាំង​
ស្ថានភាព​ជំងឺ ពេជ្រ សោ​ភា កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ​យ៉ាងខ្លាំង​
ស្ថានភាព​ជំងឺ ពេជ្រ សោ​ភា កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ​យ៉ាងខ្លាំង​
ស្ថានភាព​ជំងឺ ពេជ្រ សោ​ភា កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ​យ៉ាងខ្លាំង​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត