ពេជ្រ សោភា ត្រូវ​តារាចម្រៀង​ម្នាក់ ដាក់​ទំនាយ​ឱ្យ​ឆាប់​ស្លាប់​

6 Videos


នារីវ័យក្មេងម្នាក់ដែលអះអាងថាខ្លួនជាតារាចម្រៀងម្នាក់ដែរនោះបានធ្វើការវាយប្រហារជាពាក្យអសុរោះជាច្រើនទៅលើតារាចម្រៀងល្បីល្បាញ ពេជ្រ សោភា បន្ទាប់ពីដឹងថាតារាចម្រៀងរូបនេះមានជំងឺកំពុងសម្រាកព្យាបាលនៅប្រទេសថៃរួចមក ។ នៅក្នុងទំព័រ Page របស់នារីម្នាក់នេះដែលមានឈ្មោះថា Ah Smey leader Sloy បានសរសេរពាក្យពេចន៍អសុរោះវាយប្រហារទៅតារាចម្រៀង ពេជ្រ សោភា ជាច្រើនក្នុងនោះក៏មានឃ្លាដាក់ទំនាយឱ្យតារាចម្រៀងរូបនេះឆាប់ស្លាប់ផងដែរ ។

ពេជ្រ សោភា ត្រូវ​តារាចម្រៀង​ម្នាក់ ដាក់​ទំនាយ​ឱ្យ​ឆាប់​ស្លាប់​

ក៏នៅមានពាក្យមិនគប្បីជាច្រើនដូចជា «ដំណឹងមរណភាព កាភាវាបានងាប់ហើយបន្ទាប់ពីទៅព្យាបាលនៅថៃ សូមចូលរួមត្រេកអរផងដែលវាងាប់បានសម្រេច ស្អែកនេះទៅផ្សារទិញមាន់ទាជប់លៀងមីកាភាវាងាប់ មានមិត្តណាចង់ចូលរួមអត់» ? ក្រោយការសរសេរពាក្យបែបមិនគួរគប្បីនឹងស្ដាប់វាយប្រហារទៅលើតារាចម្រៀងល្បីល្បាញដែលកំពុងសម្រាកព្យាបាលជំងឺនេះ នារីវ័យក្មេងរូបនេះបានទទួលរងព្រនង់វាយបកទៅវិញពីសំណាក់បណ្ដាមហាជនអ្នកគាំទ្រ អ្នកនាង ពេជ្រ សោភា យ៉ាងចាស់ដៃតែម្ដង ។

ពេជ្រ សោភា ត្រូវ​តារាចម្រៀង​ម្នាក់ ដាក់​ទំនាយ​ឱ្យ​ឆាប់​ស្លាប់​

យើងមិនបានដឹងថា រូបភាពរបស់ម្ចាស់ គណនី Page ជាគណនី ពិតប្រាកដ ឬ ក៏ក្លែងក្លាយនោះឡើយ ដែលករណីនេះអាចមានជនខិលខូលចង់បង្ខូចឈ្មោះនារីវ័យក្មេងខាងលើ ក៏ថាបាន ។ ប៉ុន្តែបើការជេរប្រមាថខាងលើជារឿងពិតដែលចេញពីចិត្តនារីនោះពិតមែន វាពិតជារឿងមួយដែលពិបាកទទួលយកណាស់ក្នុងនាមជាជនរួមជាតិតែមួយនោះ ៕ ភូមិន្ទ

ពេជ្រ សោភា ត្រូវ​តារាចម្រៀង​ម្នាក់ ដាក់​ទំនាយ​ឱ្យ​ឆាប់​ស្លាប់​
ពេជ្រ សោភា ត្រូវ​តារាចម្រៀង​ម្នាក់ ដាក់​ទំនាយ​ឱ្យ​ឆាប់​ស្លាប់​
ពេជ្រ សោភា ត្រូវ​តារាចម្រៀង​ម្នាក់ ដាក់​ទំនាយ​ឱ្យ​ឆាប់​ស្លាប់​
ពេជ្រ សោភា ត្រូវ​តារាចម្រៀង​ម្នាក់ ដាក់​ទំនាយ​ឱ្យ​ឆាប់​ស្លាប់​
ពេជ្រ សោភា ត្រូវ​តារាចម្រៀង​ម្នាក់ ដាក់​ទំនាយ​ឱ្យ​ឆាប់​ស្លាប់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត