រថយន្ត​ពន្លត់​អគ្គិភ័យ​១១៣​គ្រឿង ត្រូវ​ចែក​ជូន​តាម​បណ្តា​រាជធានី​-​ខេត្ត​ព្រឹក​នេះ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំ​នួ​១១៣​គ្រឿង ប្រភេទ ISUZU ម៉ាក FTR គុណភាព​១០០% ផលិត​នៅ​ប្រទេស​ចិន​ឆ្នាំ​២០១៥ ដែល​ក្រសួងមហាផ្ទៃ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន ខេ អិន អិន ខេ​ម​បូ​ឌា អស់​ទឹកប្រាក់​ជិត​១០​លាន​ដុល្លារ​នោះ បាន​ត្រូវធ្វើ​ពិធី​ចែក​ទៅ​តាម​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ២០១៦ ក្រោម​អធិបតី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ៕