ពីថ្ងៃនេះដល់ថ្ងៃទី២៨ ​ឧសភា ​តំបន់មាត់​សមុទ្រនឹងមានភ្លៀងខ្យល់ខ្លំាង

រាជធានីភ្នំពេញ ៖ ​​ក្រសួងធនធានទឹកនិង​ឧតុនិយមនៅប៉ុន្មាននាទីមុន​នេះ​បានប្រកាសឲ្យមាន​ការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងនិង​ខ្យល់ខ្លំាងកើតមាននៅ​តំបន់ឆ្នេរនិងលើផ្ទៃសមុទ្រចាប់​ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨​ ឧសភា ២០១៦ ​និងរលក​សមុទ្រអាចមាន​កម្ពស់​ពី១ម៉ែត្រទៅ២​.៥០ម៉ែត្រ ។​

បើតាមក្រសួងធនធាន​ទឹកនិងឧតុនិយម​បានឲ្យដឹងទៀតថា​ កម្ពុជាកំពុងទទួលរងឥទ្ឋិពលពី​ខ្យល់មូសុងនិរតី​ ហើយថាចាប់ពីថ្ងៃទី​២៦​ខែឧសភាដល់ថ្ងៃទី០៥​ មិថុនា ២០១៦​ តំបន់ខ្ពស់រាប​ ភ្លៀងធ្លាក់រាយប៉ាយ​ពីមធ្យមទៅច្រើន​ តំបន់វាលទំនាប ​ភ្លៀងធ្លាក់ពីតិច​ទៅ​ច្រើន​និងតំបន់មាត់សមុទ្រ​ នឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់​ពីបង្គួរទៅច្រើន ៕