រ​បៀប​ធ្វើ​ ​បង្គា​កោះ​កុង​​

មេឃ​ត្រជាក់​ៗ​ ​ធ្លាក់​ភ្លៀង​អិញ្ចឹង​ ​បើ​បាន​បង្គា​កោះ​កុង​មួយ​ចាន​ ​ប្រហែល​ជា​ទំនង​ហ្មង​ ​!​!​!​
​‪គ្រឿង​ផ្សំ​‬‬​- ​បង្គា​-​ ​ខ្ទឹម​ស ​ខ្ទឹម​ក្រហម ​(ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​បន្តិច ​)​- ​ម្ទេស​ ​​(​កុំ​ចិញ្ច្រាំ​ ​តែ​ត្រូវ​យក​ទៅ​បុក​វិញ​-​បុក​កុំ​ឱ្យ​ម៉ដ្ឋ​ពេក ​)​-​ ​អំបិល​ ​ស្ករស​ ​ម្សៅ​ស៊ុប​ ​ក្រូច​ឆ្មា​ ​ទឹក​ត្រី​- ​ទឹក​ដោះ​គោ​ខាប់​ ជី​អង្គាម​ ជី​បន្លា​
​‪វិធី​ធ្វើ‬‬​-​ យក​បង្គា​មក​បក​សម្បក​ឱ្យ​បាន​ស្អាត​ ​ហើយ​កាត់​តាម​បណ្ដោយ​ខ្លួន​វា​ជា​ពីរ​ (​ កុំ​ឱ្យ​ដាច់​ពី​គ្នា​ )​ បន្ទាប់​មក​យក​មក​រៀប​ដាក់​ចាន​ដែល​ត្រូវ​ទទួល​ទាន​​ឱ្យ​​មើល​ទៅ​ស្អាត​ រួច​យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹក​កក​ ​ទុក​ឱ្យ​ត្រជាក់​​- ​ច្របាច់​ទឹក​ក្រូច​ឆ្មា​ដាក់​ចាន​ រួច​ដាក់​ខ្ទឹម​ស​ ខ្ទឹ​ម​ក្រហម​ ​និង​ម្ទេស​ (​ ទុក​ប្រហែល​១០​នាទី​ ដើម្បី​កុំ​អោយ​ក្រពុល​ខ្ទឹម​) ​ហើយ​ដាក់​អំបិល​ ទឹក​ត្រី ​ស្ករស ​ម្សៅស៊ុប ​និង​ទឹក​ដោះគោ​ខាប់​បន្តិច​ រួ​ច​ភ្លក្ស​មើល​ឱ្យ​ល្មម ​តាម​ការ​ចូល​ចិត្ត​ ។- ​ពេល​ទទួល​ទាន​ ទើប​យក​បង្គា​ដែល​យើង​បាន​ក្លាសេ​ទុក​រួច​នោះ​ យក​មក​ស្រោច​ទឹក​ម្ទេស​ពី​លើ​ឱ្យ​សព្វ ​ហើយ​បន្ថែម​ ​ជី​អង្គាម​ ជី​បន្លា​ពី​លើ​តិច​ លំ​អរ​ រួច​ជា​ការ​ស្រេច​ ​៕​​
មុខ​ម្ហូប​នេះ​ត្រូ​វការ​ប្រើ​ម្ទេស​ច្រើន​ ​ឱ្យ​ហិរ​ខ្លាំង​ ​ដើម្បី​ឱ្យ​បង្គា​ឆ្អិន​​​តាម​បែប​ធម្មជាតិ​ល្អ​ ​!​!​!​​

រ​បៀប​ធ្វើ​ ​បង្គា​កោះ​កុង​​ដោយ៖ ឈូក ស
ប្រភព៖ មេផ្ទះ