អ្នក​វិទ្យា​សាស្រ្ត​​៖​ ​ទុក​ឱ្យ​ទារក​យំ​រហូត​ដល់​គេង​លក់​ចុះ​ ​វា​ជា​ការ​ល្អ​សម្រាប់​ពួក​គេ​ទេ​ ​!​

ម្ដាយ​ឪពុក​ភាគ​ច្រើន​ ​ជា​ពិសេស​គឺ​មាតា​បិតា​ដែល​ទើប​នឹង​មាន​បុត្រ​ជា​លើក​ដំបូង​ ​ជា​និច្ច​ជា​កាល​​តែង​តែ​មាន​ការ​ព្រួ​យ​បារម្ភ​ចំ​ពី​ការ​យំ​របស់​ទារក​តូច​​ៗ​របស់​ខ្លួន​ ​។​ ​ម្ដាយ​ឪពុក​ខ្លះ​ឱ្យ​តែ​ឮ​សម្លេង​កូន​​ៗ​របស់​ខ្លួន​យំ​​ គឺ​តែង​តែ​នៅ​លួង​បំពេ​រកូន​ ​ឬ​នៅ​ក្បែរ​ ​ឬ​ដេក​ក្បែរ​កូន​ដើម្បី​ឱ្យ​កូន​​ៗ​របស់​ខ្លួន​ឆាប់​គេង​លក់​ ​។​ ​ពិត​ណាស់​ ​មិន​មែន​ថា​នៅ​ពេល​ដែល​កូន​តូច​ៗ​របស់​យើង​យំ​ ​គឹ​យើង​មិន​ត្រូវ​ទៅ​មើល​នោះ​ទេ​ ​ព្រោះ​ពេល​ខ្លះ​ក្មេង​យំ​ក៏​អាច​​បណ្ដាល​មក​ពី​កត្តា​សត្វ​ល្អិត​ទិច​ ​ឬ​ខាំ​ ​ឬ​ក្មេង​តូច​ភ័យ​ខ្លាច​អ្វី​មួយ​ ​។​ ​ក៏​ប៉ុន្តែ​នៅ​ក្នុង​ន័យ​នៃ​អត្ថបទ​ថ្ងៃ​នេះ​ ​គឺ​ចង់​សម្ដៅ​អំពី​ការ​ទម្រេត​ឱ្យ​កូន​គេង​រហូត​ដល់​លក់​ ​ដោយ​ពុំ​ចាំ​បាច់​តម្រូវ​​ឱ្យ​មាតា​បិតា​ទៅ​លួង​ ​ឬ​ដេក​​ចាំ​យាម​ញឹក​ញាប់​នោះ​ទេ​ ​។​
​យោង​តាម​ការ​ចុះ​ផ្សាយ​ពត៌មាន​នៃ​សារពត៌មាន​ ​CNN​ ​ដែល​បាន​សម្ភាសន៍​ជា​មួយ​លោក​ Michael Gradisar​ សាស្រ្តាចារ្យ​ចិត្ត​វិទ្យា​មក​ពី​សាកល​វិទ្យាល័យ​ ​Findler​ ក្នុង​រដ្ឋ​ Adelaide​ ​ប្រទេស​អូស្រ្តាលី​ ​បាន​ឱ្យ​ដឹង​ថា​៖​ តា​ម​ពិត​ការ​ដាក់​ឱ្យ​កូន​តូច​​ៗ​គេង​ឱ្យ​ឆាប់​លក់​នោះ​​ ​គឺ​ជា​រឿង​ងាយ​ស្រួល​ទេ​ ​។​ ​ងាយ​ស្រួល​នោះ​គឺ​ថា​៖​ក្រោយ​ពេល​ដែល​មាតា​បិតា​ ​ឬ​អាណា​ព្យាបាល​របស់​ទារក​បាន​បំបៅ​ពួក​គេ​រួច​រាល់​ហើយ​ ​ចូរ​អ្នក​ដាក់​ទម្រេត​ឱ្យ​ពួក​គេ​គេង​នៅ​ទី​កន្លែង​ដែល​បាន​រៀប​ចំ​ល្អ​ដូច​ជា​៖​ ​​ទី​១​.​ ​ត្រូវ​គ្រប​ដោយ​​មុង​គ្រប​ ​ឬ​មុង​ចង​ ​ទី​២​. ​ត្រូវ​ផ្ដេក​ទារក​ឱ្យ​នៅ​ផ្ងា​រជា​និច្ច​នៅ​លើ​ផ្ទៃ​រាប​ ​ទី​៣​.​ ​ត្រូវ​យក​របស់​របរ​ក្មេង​លេង​ ​ឬ​សម្ភា​រៈ​ណា​ដែល​អាច​ប៉ះពាល់​​ដល់​អារម្មណ៍​របស់​ក្មេង​ៗ​ចេញ​ពី​ទី​ដំណេក​របស់​ពួក​គេ​ឱ្យ​អស់​ ​ហើយ​ចំណុច​ដែល​សំ​​ខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ ប្រសិន​បើ​ក្មេង​យំ​ ចូរ​កុំ​ទៅ​ក្បែ​រក្មេង​ញឹក​ញាប់​ពេក​ឡើយ​ ​ចូរ​ទុក​ឱ្យ​ក្មេង​យំ​តាម​សម្រួល​ចុះ​ ​ព្រោះ​នេះ​គឺ​ជា​វិធី​សាស្រ្ត​ដែ​ល​ធ្វើ​ឱ្យ​ក្មេង​ឆាប់​គេង​លក់​ ​និង​ព្រោះ​ប្រសិន​បើ​អ្នក​ទៅ​ក្បែ​រក្មេង​ញឹក​ញាប់​ពេក​ ​ក៏​ជា​ហេតុ​នាំ​ឱ្យ​អារម្មណ៍​របស់​ក្មេង​តូច​ប្រែប្រួល​មិន​ងាយ​គេង​ដែរ​ ​។​ ​ដូច្នេះ​ការ​គេង​ឱ្យ​បាន​គ្រប់​គ្រាន់​របស់​ទារក​ ​គឺ​ពិត​ជា​សំខាន់​ណា​ស់​សម្រាប់​ការ​លូត​លាស់​ផ្នែក​រាង​កាយ​ ​និង​ចិត្ត​គំនិត​របស់​ពួក​គេ ​៕​​

អ្នក​វិទ្យា​សាស្រ្ត​​៖​ ​ទុក​ឱ្យ​ទារក​យំ​រហូត​ដល់​គេង​លក់​ចុះ​ ​វា​ជា​ការ​ល្អ​សម្រាប់​ពួក​គេ​ទេ​ ​!​ដោយ៖ ឈូក ស
ប្រភព៖ CNN